សន្តិសុខសង្គម
អាជ្ញាធរខេត្តក្រចេះ ឃាត់ខ្លួនបុរសដែលជាន់ទង់ជាតិខ្មែរ នៅលើទូកនេសាទ
បុរសម្នាក់ដែលបានជាន់ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅលើទូកនេសាទនៅក្នុងទន្លេមេគង្គ ខណៈកំពុងធ្វើការនេសាទ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន ដើម្បីយកមកសួរនាំលេីករណីនេះហេីយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ បុរសរូបនេះ មានឈ្មោះ ឃិន ភារម្យ អាយុ ៥២ឆ្នាំ រស់លំនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ។

លោក ប៊ុន សុខា នាយការិយាល័យព្រហ្មទណ្ឌកម្រិតសាលនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីខាងលើកំពុងតែសួរនាំ និងអង្កេតទៅលើរឿងនេះនៅមិនទាន់មានចំណាត់ការបែបណានោះទេ។
ពាក់ព័ន្ធនឹងករណីខាងលើ រដ្ឋបាលខេត្តក្រចេះ ក៏បានចេញសេចក្តីប្រកាសព័ត៌មានថា ថ្មីៗនេះ មានគ្រុបបណ្តាញទំនាក់ទំនងសង្គមគណនីឈ្មោះ របាយការណ៍ថ្មី គ្រុប៥៥៥នាក់ និងគណនីហ្វេសប៊ុកឈ្មោះ បងសំណាង មានលាភ បានបង្ហោះព័ត៌មាន បុរសម្នាក់ធ្វើការនេសាទ យកទង់ជាតិព្រះរាជាណាចក្រកម្ពុជាមកជាន់នៅលើទូកនេសាទ នៅក្នុងទន្លេមុខសាលមហោស្រពខេត្ត កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នេះ។

រដ្ឋបាលខេត្តក្រចេះ បានចាត់ឱ្យកម្លាំងមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបុរសខាងលើ មកកាន់អធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីសាកសួរបន្តអនុវត្តតាមនីតិវិធី៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


