សន្តិសុខសង្គម
បញ្ជូនក្មេងទំនើង ៤ នាក់ ទៅតុលាការ ក្រោយដេញវាយជនរងគ្រោះ រងរបួស
នគរបាលខណ្ឌដង្កោ បញ្ជូនខ្លួនក្មេងទំនើងចំនួន ៤ នាក់ ក្នុងចំណោម ១០ នាក់ ដែលជិះម៉ូតូ ៤ គ្រឿង ដេញតាមធាក់ វាយ និងគប់ ទៅលើក្មេងប្រុសជំទង់ ២ នាក់ បងប្អូនភ្លោះ ខណៈកំពុងជិះម៉ូតូ ១ គ្រឿង ឌុបគ្នាទៅកាត់សក់ បណ្ដាលឲ្យរងរបួស ទៅកាន់តុលាការ កាលពីព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤។

ហេតុការណ៍ដេញតាមធាក់ វាយ និងគប់ លើក្មេងប្រុសជំទង់ ២ នាក់ បងប្អូនភ្លោះ នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៤ ថ្មីៗ នេះ នៅតាមផ្លូវបេតុងជិតម្ដុំភ្លើងស្តុបផ្សារថ្នល់បត់ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្មេងរងគ្រោះបងប្អូនភ្លោះ រួមមាន ៖ ១.ឈ្មោះ នឿន ដាវីត អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ និង ២.ឈ្មោះ នឿន ដាវីន អាយុ ១៧ ឆ្នាំ មុខរបរជាងធ្វើធ្មេញសិប្បនិម្មិត មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកឯក្មេងទំនើងចំនួន ៤ នាក់ រួមមាន ៖ ១.ឈ្មោះ រ៉ា ពិសិដ្ឋ អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ២.ឈ្មោះ រ៉ុម វុដ្ឋា អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៣.ឈ្មោះ ឌី ប៊ុនណា អាយុ ១៦ ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៤.ឈ្មោះ ធី គីមហេង អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិឫស្សី ២ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំពោះសម្ភារៈ នគរបាលដកហូតម៉ូតូ ១ គ្រឿង ម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១JP-1732 លេខតួ និងលេខម៉ាស៊ីន 8109163 (មធ្យោបាយជិះធ្វើសកម្មភាព)។

នគរបាលបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ៣ រសៀល ក្មេងប្រុសជំទង់រងគ្រោះទាំង ២ នាក់ បងប្អូនភ្លោះ បានជិះម៉ូតូ ១ គ្រឿង ម៉ាក HONDA SCOOPY ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១KR-០៤០៨ ធ្វើដំណើរចេញពីផ្ទះក្នុងគោលបំណងទៅកាត់សក់។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ១ ក្រុម មានគ្នា ១០ នាក់ ជិះម៉ូតូ ៤ គ្រឿង មិនចាំម៉ាក ធ្វើសកម្មភាពធាក់ដៃចង្កូតម៉ូតូរបស់ជនរងគ្រោះ បណ្ដាលឲ្យដួលម៉ូតូ។ បន្ទាប់មកបានយកដុំឥដ្ឋគប់មកលើជនរងគ្រោះ និងយកមួកសុវត្ថិភាពវាយទៅលើម៉ូតូជនរងគ្រោះ បណ្ដាលឲ្យជនរងគ្រោះឈ្មោះ នឿន ដាវីត រងរបួសបែកក្បាលផ្នែកខាងក្រោយ និងឈ្មោះ នឿន ដាវីន រងរបួសដាច់រលាត់លើកែងដៃខាងឆ្វេង ,កែងជើងខាងឆ្វេង និងពកក្បាលផ្នែកខាងមុខ ហើយខូចម៉ូតូផ្នែកខាងមុខ និងផ្នែកចំហៀងទាំងសងខាង។
នគរបាលបន្តថា ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យ បានបើកម៉ូតូគេចខ្លួនបាត់ ហើយជនរងគ្រោះ ក៏ទូរសព្ទប្រាប់ឈ្មោះ សន យ៉ាត ភេទស្រី អាយុ ៥១ ឆ្នាំ ត្រូវជាម្ដាយបង្កើត ឲ្យបានដឹង និងនាំពួកខ្លួនទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកដង្កោ។ ក្នុងនោះ គ្រូពេទ្យបានដេររបួសក្បាលចំនួន ៦ ថ្នេរ បន្ទាប់មកស្ត្រីជាម្ដាយបាននាំកូនទៅដាក់ពាក្យប្ដឹងសុំអន្តរាគមន៍ពីកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។ ក្រោយពេលទទួលបានដំណឹងនោះហើយ នគរបាលប៉ុស្តិ៍ដង្កោ និងនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ២ និង ៣០ នាទីរសៀល ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ២ នាក់ គឺ ឈ្មោះ ឌី ប៊ុនណា និង ឈ្មោះ ធី គីមហេង នៅត្រង់ចំណុចផ្លូវបេតុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

នគរបាលបន្ថែមថា ក្រោយពីការសាកសួរជនសង្ស័យ ២ នាក់ នោះហើយ នៅចន្លោះវេលាម៉ោង ៣ និង ម៉ោង ៤ និង ៣០ នាទីរសៀល ថ្ងៃខែឆ្នាំដដែល នោះ នគរបាលបានធ្វើការឃាត់ខ្លួនបក្ខពួក ២ នាក់ ទៀត ជាបន្តបន្ទាប់។ ក្នុងនោះ ម្នាក់ឈ្មោះ រ៉ា ពិសិដ្ឋ ឃាត់បាននៅត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឈ្មោះ រ៉ុម វុដ្ឋា ឃាត់បានត្រង់ចំណុចក្នុងរោងកម្មករស្នាក់នៅ ស្ថិតតាមផ្លូវលំភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រួចនាំយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់តែម្ដង៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


