សន្តិសុខសង្គម
តុលាការខេត្តតាកែវ សម្រេចចោទប្រកាន់ក្រុមក្មេងទំនើង៨នាក់ ខណៈយុវតីវ័យ១២ឆ្នាំម្នាក់ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ
តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ជនសង្ស័យជាក្មេងទំនើងចំនួន០៨នាក់ដាក់ពន្ធនាគារខេត្តបណ្ដោះអាសន្ន ពាក់ព័ន្ធសំណុំរឿងហិង្សាលើជនរងគ្រោះ និងករណីកាប់បំផ្លិតបំផ្លាញម៉ូតូរបស់ជនរងគ្រោះ។ ដោយឡែកយុវតីវ័យ១២ឆ្នាំម្នាក់ដែលជាអនីតិជន ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

ក្រុមជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត តាមបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨, ៤១១ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា ក្រុមជនត្រូវចោទត្រូវបានកម្លាំងនគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីពួកគេធ្វើសកម្មភាពដេញកាប់លើយុវជនវ័យ២១ម្នាក់នៅចំណុចភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី និងដេញកាប់លើជនរងគ្រោះចំនួន០៣នាក់ផ្សេងទៀតនៅចំណុចវត្តចំប៉ា ស្ថិតនៅភូមិចំប៉ា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ ក្រោយពីឃាត់ខ្លួន និងសួរនាំ នៅថ្ងៃទី១៨ ខែឧសភា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី បានកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


