Connect with us

សន្តិសុខសង្គម

កំណាត់ ផ្លូវ៦០ម៉ែត្រ ចាប់ផ្ដើមដំឡើងរបាំងចែកទ្រូងផ្លូវ

បានផុស

នៅ

មន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានចាប់ផ្តើមដំឡើងរបាំងចែកទ្រូងផ្លូវនៅលើមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជំនាញនៃមន្ទីរសាធាណការ បានឲ្យដឹងថា ការដំឡើងរបាំងចែកទ្រួងផ្លូវ៦០ម៉ែត្រនេះ ត្រូវបែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១ ចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង (ស្តុបសឺដេស) គឺត្រូវដំឡើងជារបាំងដែក និងចាប់ពីស្តុបសឺដេស ដល់ផ្លូវជាតិលេខ២ គឺត្រូវដំឡើងជារបាំងថ្មបេតុង។

មន្ត្រីជំនាញបញ្ជាក់ថា មហាវិថី៦០ម៉ែត្រនេះ ក៏បាននិងកំពុងអ៊ុតគំនូសចរាចរ ដោយបែងចែកជាគន្លងរថយន្ត និងគន្លងទោចក្រយានយន្ត ព្រមទាំងដំឡើងស្លាកសញ្ញាចរាចរបន្ថែមផងដែរ។

សូមពញ្ជាក់បន្ថែមថា ការបើកបរនៅលើផ្លូវ៦០ម៉ែត្រត្រូវបានកំណត់ល្បឿនអតិបរមា ៤០ គ.ម/ម៉ោង គិតចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបសឺដេស។ និងចាប់ពីភ្លើងស្តុបសឺដេស ដល់ផ្លូវជាតិលេខ២ កំណាត់ល្បឿនអតិបរមា ៦០ គ.ម/ម៉ោង៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម