ចរាចរណ៍
ការបើកបរនៅលើផ្លូវ៦០ម៉ែត្រ មានភាពល្អប្រសើរជាងមុន ក្រោយសមត្ថកិច្ចរឹតបន្តឹងអនុវត្តច្បាប់
សុវត្ថិភាពចរាចរណ៍នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ហាក់មានភាពល្អប្រសើរឡើងវិញ ក្រោយកម្លាំងសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ជាប្រចាំក្នុងមួយរយៈពេលក្រោយមកនេះ។

ប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរលក់ដូរនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ បានលើកឡើងថា ក្នុងមួយរយៈពេលក្រោយមកនេះ ពួកគាត់បានសង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍ហាក់មិនមានការកើតឡើងដូចពេលមុននោះទេ ពិសេសការបើកបរធ្វើដំណើររបស់ពលរដ្ឋអ្នកបញ្ជាយានយន្ត ហាក់ចូលរួមគោរពបានល្អប្រសើរជាងមុន ដោយមិនសូវមានអ្នកបើកបរលឿនៗទៀតនោះឡើយ ខណៈដែលសមត្ថកិច្ចនៅតែបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តច្បាប់ទាំងយប់ទាំងថ្ងៃ។

សូមបញ្ជាក់ថា បណ្ដោយផ្លូវ៦០ម៉ែត្រ ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល បានបញ្ជាឲ្យក្រសួងជំនាញពាក់ព័ន្ធស្ថាបនាហេដ្ឋារចនាសម្ព័ន្ធដូចជាគំនូសញ្ញា ផ្លាកសញ្ញា ហើយក៏គ្រោងរៀបចំឲ្យមានរបាំងពុះចែកទ្រូងផ្លូវផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាអ្នកបើកបរបញ្ជាយានយន្តងាយស្រួលក្នុងការបើកបរ និងកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់បន្ថែមថា បណ្ដោយផ្លូវ៦០ម៉ែត្រ ត្រូវបានអនុញ្ញាតឲ្យបើកបរក្នុងល្បឿនចាប់ពីចំណុចផ្លូវជាតិលេច២ មកស្តុបសឺដែស ត្រឹម ៦០km/h ដោយឡែកពីស្តុបសឺដែស ដល់ស្ពានអាកាសមរតកតេជោ គឺអនុញ្ញាតឲ្យបើកបរក្នុងល្បឿនត្រឹម 40Km/h ប៉ុណ្ណោះ៕
អត្ថបទ៖ សុភា





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


