សន្តិសុខសង្គម
ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រមានការថមថយច្រើន ក្រោយរបាំងចែកទ្រូងផ្លូវត្រូវបានដាក់រួចរាល់
បច្ចុប្បន្ននេះ គេសង្កេតឃើញរបាំងដែក និងរបាំងថ្មពុះចែកទ្រូងផ្លូវនៅលើកំណាត់មហាវិថីសម្តេចតេជោ ហៅផ្លូវ៦០ម៉ែត្រ បានដាក់រួចរាល់ទាំងស្រុង១០០ភាគរយហើយ។ ក្រោយរបាំងថ្ម ត្រូវបានដាក់រួចរាល់ទាំងស្រុងមក បានចូលរួមចំណែកជួយដល់លំហូរចរាចរណ៍ធ្វើដំណើរទៅមករបស់ពលរដ្ឋកាន់តែងាយស្រួល ពិសេសការកាត់បន្ថយបានពីគ្រោះថ្នាក់ចរាររណ៍ផងដែរ ។

ប្រជាពលរដ្ឋ សម្តែងក្តីពេញចិត្ត និងគាំទ្រ ចំពោះរាជរដ្ឋាភិបាល តាមរយៈក្រសួងជំនាញពាក់ព័ន្ធ ក៏ដូចជាសាលារាជធានីភ្នំពេញ ដែលបានគិតគូររៀបចំជាគំនូសចរាចរណ៍ លើកផ្លាកសញ្ញាចរាចរណ៍ អមជាមួយការដាក់ទ្រូងផ្លូវ ដែលជាកត្តាជួយកាត់បន្ថយខ្ពស់បំផុតពីគ្រោះថ្នាក់ចរាចរណ៍ ទាំងនៅពេលយប់ និងពេលថ្ងៃ។ ពិសេសនោះ វាក៏ជាផ្នែក នៃការធ្វើឱ្យសោភ័ណភាពផ្លូវទាំងមូល មានភាពស្អាតល្អផងដែរ ព្រោះផ្លូវ៦០ម៉ែត្រ ជាផ្លូវអន្តរជាតិសំខាន់ ដែលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិថ្មី ចូលមកក្នុងមូលដ្ឋាននៃរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា របាំងថ្ម និងរបាំងដែក គឺត្រូវបានរៀបចំដាក់ដោយបែងចែកជា០២កំណាត់ផ្លូវ ដោយកំណាត់ផ្លូវទី១ គិតចាប់ពីស្ពានអាកាសមរតកតេជោ ដល់ស្តុបសឺដែស ត្រូវដាក់របាំងដែកពុះចែកទ្រូងផ្លូវ ដោយកំណត់ល្បឿនត្រឹម៤០km/h ។ ដោយឡែកគិតចាប់ពីស្តុបសឺដែស ដល់ផ្លូវជាតិលេខ២ ត្រូវដាក់របាំងថ្មពុះចែកទ្រូងផ្លូវ ដោយកំណត់ល្បឿនត្រឹម ៦០km/h ប៉ុណ្ណោះ ។

ទន្ទឹមនឹការដាក់ទ្រូងផ្លូវខាងលើនេះដែរ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចរាជធានី និងនគរបាលខណ្ឌពាក់ព័ន្ធ នៅតែបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ដោយការចាប់ល្បឿននៅពេលថ្ងៃ ហើយអនុវត្តចាប់ជាតិស្រវឹងនៅពេលយប់ ដើម្បីជាផ្នែកសម្ខាន់មួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ដែលតែងឧស្សាហ៍បង្កឡើងដោយ អ្នកបើកបរយានយន្តទាំងឡើយ នៅបន្តការល្មើសច្បាប់ផងដែរ ៕
អត្ថបទ៖ សុភា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


