សន្តិសុខសង្គម
Update៖ ករណីឆេះរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសកំបូល បណ្តាលមកពីផ្ទុះជញ្ជីងថ្លឹងលាយទឹកថ្នាំ និងមានមនុស្ស៤នាក់រងរបួស
នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៧និង៥០នាទី មានករណីឆេះរោងចក្រផលិតប្លាស្ទិក យីហោ «តៃខា» នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំបូល ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល បានខូចខាតសម្ភារៈ និងវត្ថុធាតុដើមមួយចំនួនដែលបណ្តាលមកពីផ្ទុះជញ្ជីងថ្លឹងលាយទឹកថ្នាំសម្រាប់ជ្រលក់ផលិតផល។

បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា រោងចក្រខាងលើនេះ មានស្លាកយីហោ ផលិតប្លាស្ទិក តែពិនិត្យខាងក្នុងឃើញមានផលិតសម្ភារៈកីឡា ខោអាវ ស្បែកជើង មានទំហំ៤០ម៉ែត្រ គុណ ៦០ម៉ែត្រ ខូចខាតឆេះបន្ទប់លាយថ្នាំសម្រាប់បាញ់ផលិតផលសម្ភារ:អស់ចំនួន០៤បន្ទប់។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះបណ្តាលឱ្យកម្មករ-កម្មការិនីចំនួន៤នាក់រងរបួស (ប្រុស១នាក់ និងស្រី៣នាក់) ក្នុងនោះ ២នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ (ស្រីទាំង២) និង២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសុខាកំបូល(ឯកជន)។

គិតត្រឹមម៉ោង ៨និង៤០នាទីព្រឹក រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ១៤គ្រឿង កំពុងបាញ់ពន្លត់ និងស្ថានភាពអគ្គិភ័យក៏អាចគ្រប់គ្រងបានទាំងស្រុងផងដែរ៕
អត្ថបទ៖ សំណាង





-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


