Connect with us

សន្តិសុខសង្គម

នគរបាលខណ្ឌដង្កោស្រាវជ្រាវបង្រ្កាបក្រុមជនសង្ស័យ​៤នាក់លើ៣ករណីផ្សេងគ្នា

បានផុស

នៅ

កម្លាំងជំនាញផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់ក្រុមជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធបទល្មើសចំនួន៣ផ្សេងគ្នា និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌដង្កោ ក្រុមជនសង្ស័យទាំង៤នាក់នេះ ជាប់ពាក់ព័ន្ធបទល្មើសដូចជា កាប់ប្លន់យកទ្រព្យសម្បត្តិ គាស់ផ្ទះយកទូរស័ព្ទដៃ និងករណីឆក់កាបូប។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច ករណីទី១ កើតឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៤និង២០នាទីទាបភ្លឺ​ ក្រុមជនសសង្ស័យចំនួន៣នាក់ ប្រដាប់ដោយកាំបិតកែច្នៃបានធ្វើសកម្មភាពធាក់ និងភ្ជង់គំរាមប្លន់ម៉ូតូ និងខ្សែ ក ពីជនរងគ្រោះបានសម្រេចនៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រួចនាំគ្នាជិះគេចខ្លួនបាត់។ ករណីទី២ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៦និង០០នាទី ជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកHONDA DREAM C១១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១BO-៥១៥២ បានធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀង ពណ៌ក្រហម របស់ជនរងគ្រោះបានសម្រេច តែត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ឃាត់បានភ្លាមៗយកមកសួរនាំ។ និងករណីទី៣ កាលពីវេលាម៉ោង០៥និង០០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ជនរងគ្រោះបានក្រោកពីដេកស្រាប់តែបាត់ទូរសព្ទដៃចំនួន០២គ្រឿង ដែលទុកនៅក្បែរខ្លួន ហើយឃើញទ្វារជាន់ទី១ចំហ ដោយជនសង្ស័យបានដោះកញ្ចក់ចេញ។ បន្ទាប់មកជនរងគ្រោះក៏បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ រាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។ លុះដល់វេលាម៉ោង១៥និង៤០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ សាន ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ រួមនិងវត្ថុតាង ១/ទូរសព្ទដៃចំនួន០២គ្រឿង ( ម៉ាក I PHONE XS MAX ពណ៌ទឹកមាស ចំនួន០១គ្រឿង , ម៉ាក SAMSUNG A៣០ ពណ៌ក្រហម ចំនួន០១គ្រឿង ជារបស់ជនរងគ្រោះ) ត្រង់ចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរតាមនីតិវិធីច្បាប់។

ក្រោយពេលសាកសួរនាំរួចជនសង្ស័យទាំងអស់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធើ្វសកម្មភាពទាំងអស់នេះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមជាមួយវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម