កីឡា
មិនតិចទេ! នេះជាចំនួនទឹកប្រាក់ ឥណ្ឌូណេស៊ី ចំណាយ ផ្តាច់កិច្ចសន្យាលោក Kluivert
សហព័ន្ធបាល់ទាត់ ឥណ្ឌូណេស៊ី បានបង់ថ្លៃសំណងទៅលោក Patrick Kluivert ជិត ២០ ម៉ឺនដុល្លារអាមេរិក បន្ទាប់ពីបញ្ចប់តំណែងគ្រូបង្វឹកសញ្ជាតិ ហូល្លង់ រូបនេះមុនពេលកំណត់នៃកិច្ចសន្យា។

នៅថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ តុលា ឆ្នាំ ២០២៥ សហព័ន្ធបាល់ទាត់ ឥណ្ឌូណេស៊ី បានប្រកាសបញ្ចប់តំណែងគ្រូបង្វឹកលោក Patrick Kluivert ជាផ្លូវការហើយ បន្ទាប់ពីលោកមិនអាចជួយឱ្យក្រុម ឥណ្ឌូណេស៊ី ឡើងទៅកាន់ជុំចុងក្រោយពានបាល់ទាត់ជើងឯកពិភពលោក World Cup ២០២៦ បាន។
ការសម្រេចចិត្តនេះបានកើតឡើង បន្ទាប់ក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី ចាញ់ក្រុម អ៊ីរ៉ាក់ ដែលជាការប្រកួតចុងក្រោយនៃវគ្គជម្រុះក្នុងលទ្ធផល ០-១។ សរុបលទ្ធផលរួម តាំងពីលោក Kluivert ចូលដឹកនាំនៅដើមឆ្នាំ ២០២៥ លោកដឹកនាំបានចំនួន ៨ ប្រកួត ក្នុងនោះឈ្នះ ៣ ស្មើ ១ និងចាញ់ ៤។

យោងតាមការចុះផ្សាយដោយ CNN Indonesia បានឱ្យដឹងថា អតីតខ្សែប្រយុទ្ធ Barcelona លោក Kluivert បានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំ ក្នុងការដឹកនាំក្រុម ឥណ្ឌូណេស៊ី ជំនួសលោក Shin Tae-yong ដែលបានចាកចេញ។
កាលពីឆ្នាំ ២០២៣ លោក Kluivert ត្រូវបានក្លិប តួកគី Adana Demirspor បញ្ចប់តំណែងមុនកំណត់ បន្ទាប់ពីដឹកនាំបានរយៈពេល ៥ ខែ ហើយពេលនោះលោកទទួលបានថ្លៃសំណងចំនួន ១៧៥,០០០ ដុល្លារអាមេរិក។
ដោយឡែកថ្មីៗនេះ លោក Kluivert បន្ទាប់ពីត្រូវបាន ឥណ្ឌូណេស៊ី បញ្ចប់តំណែង លោកត្រូវបានប្រភពក្នុងប្រទេស ឥណ្ឌូណេស៊ី អះអាង ថា គឺទទួលបានថ្លៃសំណងប្រហាក់ប្រហែលនឹងពេលដែលលោកត្រូវក្លិប Adana Demirspor បញ្ចប់តំណែងដែរ។ ប្រការនេះមានន័យ ថា បុរសសញ្ជាតិ ហូល្លង់ វ័យ ៤៩ ឆ្នាំ អាចនឹងទទួលបានសំណងទាបជាង ឬច្រើនជាង ១៧៥,០០០ បន្តិចបន្តួច។
គួរឱ្យដឹងថា អតីតខ្សែប្រយុទ្ធក្រុម Barcelona រូបនេះ មានប្រវត្តិជោគជ័យគួរឱ្យកត់សម្គាល់ អំឡុងពេលជាកីឡាករ ប៉ុន្តែលោកមិនជោគជ័យសោះឡើយក្នុងការប្រកបអាជីពជាគ្រូបង្វឹកបាល់ទាត់។ លោកបានដឹកនាំក្រុមចំនួន ២ ហើយគិតត្រឹមពេលនេះ ប៉ុន្តែជាលទ្ធផលសុទ្ធតែដឹកនាំបានក្នុងរយៈពេលខ្លី ហើយត្រូវបានក្លិបបញ្ចប់តំណែងមុនកំណត់ទាំង ២៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ VN Express
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៦ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


