Connect with us

កីឡា

លោក​ សេន​ ប៊ុនថេន​ នាំ​សិស្ស​គុន​ក្នុងក្លឹប​ទៅ​បរិច្ចាគ​ឈាម​ត្រៀម​សម្រាប់​ជួយ​កងទ័ព​កម្ពុជា

បានផុស

នៅ

នៅ​ថ្ងៃ​ទី៩​ ខែ​ធ្នូ​​ ឆ្នាំ​២០២៥​ នេះ​លោក​ សេន​ ប៊ុនថេន​ បាន​ដឹកនាំ​សិស្ស​ក្នុង​ក្លឹប​ប៉ែនកាក់សេនប៊ុនថេន​គុន​ខ្មែរ​ ទាំង​អស់​មិន​ថា​បរទេស​ ឬ​ខ្មែរ​ នោះ​ឡើយ​ទៅ​បរិច្ចាគឈាម​ដើម្បី​ទុក​បម្រុង​សម្រាប់​ជួ​យដល់​កងទ័ព និង​ជន​ស៊ីវិល​ដែល​ត្រូវ​ការ​ជា​ចាំបាច់​ណា​មួយ​​។​

នេះ​បើតាម​ភរិយា​របស់លោក​ សេន​ ប៊ុនថេន​ បាន​បញ្ជាក់​ថា ​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​ជា​ថ្មី​ជា​មួយ​សៀម​កាល​ពី​ម្សិលមិញ​នេះ​មក​ប្ដី​របស់​អ្នក​នាង​គឺនៅ​​មិន​ស្ងៀម​នោះ​ឡើយ​​រហូត​ដល់​ថ្ងៃ​នេះ​តែម្ដង​ដឹកនាំ​សិស្ស​គុន​ទៅ​បរិច្ចាគឈាម​ទាំង​អស់​គ្នា។​ អំឡុង​ពេល​នេះ​សង្គ្រាម​កំពុង​តែ​ផ្ទុះ​ខ្លាំង​​នៅ​តាម​បណ្ដោយ​ព្រំដែន​ ដូច្នេះ​អាច​នឹង​ត្រូវ​ការ​ប្រើប្រាស់​ឈាម​ច្រើន​ដើម្បី​ទុក​បម្រុង​ដល់​កងទ័ពដែល​រង​របួស​ផ្សេងៗ និង​ជន​ស៊ីវិល​ផង​ដែរ។​

អំឡុង​ពេល​ផ្ទុះ​អាវុធ​កាល​ពី​​ខែ​កក្កដា​ ២០២៥​ កន្លង​ទៅ​​នេះ​ប្ដី​របស់​អ្នក​នាង​ រួម​ទាំងសិស្សៗ​ក្នុងក្លឹប​បាន​ជួយ​រៀបចំ​ស្បៀង​ និង​ដឹក​យក​ទៅ​ជួយ​ដល់​ជន​ភៀស​សឹក​នៅ​តាម​ព្រំដែន​ផង​ដែរ។​ ដោយ​ទឹកចិត្ត​ស្រឡាញ់​ក្នុង​នាម​ខ្មែរ​គឺ​មិន​ថា​ផ្នែក​ណា​នោះ​ទេ​គឺ​តែងតែ​រួបរួម​ និង​ចេះ​ជួយ​យក​អាសារ​គ្នា​ជា​និច្ច​ដែលទាំង​នេះ​ជា​វប្បធម៌​ខ្មែរ​តាំង​តែ​ពី​ដូនតា​​មក​ម្ល៉េះ។ 

តាម​ការ​បញ្ជាក់​នោះ​គឺ​លោក​ សេន​ ប៊ុនថេន​ និង​សិស្សៗ​បាន​ទៅ​បរិច្ចាគឈាម​នៅ​ឯ​សាកលវិទ្យាល័យការពារជាតិ (ស្ថិតក្នុងខណ្ឌឬស្សីកែវ ក្បែរស្ពានអាកាស ឬស្សីកែវ)។ នៅ​ពេល​នេះ​ផង​ដែរ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-សៀម​ កំពុង​តែ​ផ្ទុះ​អាវុធ​ជា​ខ្លាំង​ដោយ​កម្ពុជា​កំពុងទប់ទល់​ពី​ការ​ឈ្លានពាន​របស់​សៀម​ ស្រប​ពេល​ទាហាន​ និង​ជន​ស៊ីវិល​កំពុង​រង​របួស​ជា​បន្តបន្ទាប់​៕​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាង ឃឹម​ ខាន់សោភ័ណ្ឌ​ និង​សិស្ស

ទិដ្ឋភាព​ប្រជាពលរដ្ឋមកបរិច្ចាគឈាម

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម