បន្ទាប់ពីក្លឹបរបស់ខ្លួនគឺសេនប៊ុនថេនគុនខ្មែរទទួលបានថវិកាសម្រាប់អភិវឌ្ឍន៍ចំនួន ៤០០លានរៀលរួចមកលោក សេន ប៊ុនថេន រួមទាំងភរិយា នឹកដល់អ្នកដែលបង្កើតក្លឹបជាមួយពីមុនដូចជាលោក បឺត ខាំ និងលោក មាស សុខគ្រី
សិស្សគុនលោក សេន ប៊ុនថេន រួមមានកីឡាករ ប៉ែនកាក់ យ៉ាស៊ីន មហាម៉ាត់ និង វេស្សវន្ត បន្ទាប់ពីប្រកួតបានរួចរាល់បានដកថវិកាតម្លៃខ្លួនមួយសរុបទៅបានជិត ៤០០ដុល្លារដើម្បីឧបត្ថម្ភដល់វីរកងទ័ពដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែន។
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះលោក សេន ប៊ុនថេន បានដឹកនាំសិស្សក្នុងក្លឹបប៉ែនកាក់សេនប៊ុនថេនគុនខ្មែរទាំងអស់មិនថាបរទេស ឬខ្មែរនោះទេទៅបរិច្ឆាគឈាមដើម្បីទុកបម្រុងសម្រាប់ជួយដល់កងទ័ព។
លោក សេន ប៊ុនថេន បានទៅសួរសុខទុក្ខគ្រូធំលោក មាស សុខគ្រូ ដល់មន្ទីរពេទ្យរុស្សីបន្ទាប់ពីវះកាត់ជំងឺរួចរាល់កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញ និងរំលឹកគុណបំណាចដែលខ្លួនមានមកដល់សព្វថ្ងៃនេះ។
លោក សេន ប៊ុនថេន និងភរិយា មើលពីឃើញអត្តចរិកល្អ និងសមត្ថភាពសុទ្ធតែខ្លាំងៗរបស់ យ៉ាស៊ីន មហាម៉ាត់ អាលីហ្សា អាមៀ សង្ឃឹមថាថ្ងៃណាមួយពួកគេមានសំណាងទទួលបានសញ្ជាតិខ្មែរបន្តជួយ
អ្នកនាង ឃឹម ខាន់សោភ័ណ្ឌ ថារបស់ខ្មែរបង្កើតដោយខ្មែរមានហើយដូចជាប្រឹងរឹតសម្រាប់លាបខ្លួនឡើងប្រដាល់ ឬហាត់ប្រាណនេះជាដើមគួរជួយគាំទ្រផលិតផលខ្មែរ ព្រោះបច្ចុប្បន្ននេះសៀមមើលងាយខ្មែរណាស់។
ក្រុមកីឡាករអាហ្វនីស្ថានមាន មហាម៉ាត់ យ៉ាស៊ីន អាមៀ ពិតជាសម្របខ្លួនបានលឿននេះត្រឹមរយៈពេលប្រហែល ១ឆ្នាំប៉ុណ្ណោះរូបគេរស់នៅយ៉ាងចុះសម្រុងជាមួយមិត្តរួមក្លឹប និងមានការរស់នៅដូចខ្មែរៗទៅហើយ។