កីឡា
រិន សារ័ត្ន ពេលខ្លះក៏ឆ្ងល់ដែរដាក់ឈ្មោះទៅចាប់គូរហូត ប៉ុន្តែចាប់មិនសូវបានដូចកីឡាករផ្សេងៗសោះ
កីឡាករចាស់វស្សាក្នុងវិស័យប្រដាល់គុនខ្មែរ រិន សារ័ត្ន ថាខ្លួនពេលខ្លះក៏ឆ្ងល់ដែរដាក់ឈ្មោះចាប់គូរហូត ប៉ុន្តែមិនសូវចាប់បានដូចកីឡាករដទៃ ខណៈកីឡាករមួយចំនួនមានឈ្មោះ និងបានប្រកួតជាហូរហែតាមកម្មវិធីតូច-ធំផ្សេងៗ។

កីឡាករ រិន សារ័ត្ន
អ្នកប្រដាល់មកពីខេត្តព្រៃវែង រិន សារ័ត្ន បានឲ្យដឹងថា គ្រូបង្វឹករបស់ខ្លួនតែងតែដាក់ឈ្មោះចាប់គូរហូតមក ប៉ុន្តែចាប់មិនសូវបានឡើយ។ នៅពេលខ្លះមួយខែបានមួយប្រកួត ឬរហូតពីរខែទើបបានមួយប្រកួតក៏មានដែរ។ កូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ រូបគេក៏ឆ្ងល់ដែរចាប់គូមិនសូវបានដូចកីឡាករដទៃសោះ។

កីឡាករ រិន សារ័ត្ន
ម្ចាស់ខ្សែក្រវាត់ពីប្រទេសវៀតណាមរូបនេះបន្តទៀតថា ខ្លួនមិនដឹងថាត្រូវសំណូមពរយ៉ាងណាទេ ព្រោះដាក់ឈ្មោះទៅចាប់គូរហូតទៅហើយ។ ចំពោះប្រាក់ចំណូលវិញក៏រកមិនសូវបាននោះឡើយ ព្រោះមិនសូវបានប្រកួត។ បច្ចុប្បន្នពឹងតែការបង្ហាត់សិស្សបែបសុខភាពបានថវិកាបន្តិចបន្តួចប៉ុណ្ណោះ ស្របពេលត្រូវការចំណាយច្រើនដោយចិញ្ចឹមកូន ៣នាក់ និងបង់ធនាគារផងដែរ។ យ៉ាងណាដោយសារតែការចាយវាយ និងទុកដាក់បានត្រឹមត្រូវតាមរយៈប្រាក់រកបានពីមុនៗមកសម្រាប់ទុកត្រៀមបង់ធនាគារ និងឲ្យកូនរៀនសូត្រប្រចាំថ្ងៃទើបមិនសូវជួយបញ្ហានេះ។

កីឡាករ រិន សារ័ត្ន
បញ្ជាក់ដែរថា រិន សារ័ត្ន ជាកីឡាករចាស់វស្សាក្នុងវិស័យប្រដាល់គុនខ្មែរ និងផ្នែកគុនចម្រុះនៅកម្ពុជា។ បើទោះជាប្រឡូកក្នុងវិស័យកីឡាមួយនេះយូរឆ្នាំ និងមានវ័យច្រើនបន្តិចមែន ប៉ុន្តែការហ្វឹកហាត់ និងរាងកាយគឺនៅរក្សាបានល្អណាស់ចំពោះអ្នកប្រដាល់រូបនេះ។ រាងកាយមិនធាត់ដូចកីឡាករជើងចាស់មួយចំនួន និងតែងតែគោរពការហ្វឹកហាត់បានជាប់លាប់ជានិច្ច។ គេឃើញ រិន សារ័ត្ន មិនសូវមានមុខឡើងប្រកួតតាមបណ្ដាស្ថានីយទូរទស្សន៍ ឬកម្មវិធីធំៗដូចកីឡាករមួយចំនួនដែលនៅក្នុងក្លឹបធំៗនោះឡើយ៕

សារ័ត្ន និងសិស្សៗបែបសុខភាព
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


