កីឡា
នៅចាំទេ! David Beckam និង Van Nisterlrooy ក៏ចាត់ទុក “ប្រាសាទអង្គរវត្ត” ជារបស់ កម្ពុជា ដែរ
យោងតាមការបង្ហោះលើបណ្ដាញសង្គម អតីតខ្សែបម្រើរបស់ក្រុមបាល់ទាត់ជម្រើសជាតិ តោកំណាចអង់គ្លេស David Beckam បានសរសេរថា “ថ្ងៃដ៏អស្ចារ្យ ទស្សនាប្រាសាទអង្គរវត្តរបស់កម្ពុជា ។ ជាប្រាសាទមួយក្នុងចំណោមប្រាសាទដ៏ស្រស់ស្អាតបំផុត” ។

អតីតកីឡាករបាល់ទាត់លំដាប់ពិភពលោក David Beckam ក៏ដូចជា Rude Van Nisterlrooy ធ្លាប់បានធ្វើដំណើរមកព្រះរាជាណាចក្រកម្ពុជា ។ អ្វីដែលសំខាន់នោះ ពួកគេទាំងពីរសុទ្ធតែបានទៅទស្សនាប្រាសាទអង្គរវត្ត ហើយបានចាត់ទុកថាជា ប្រាសាទរបស់កម្ពុជាតែមួយគត់ ។

ចំណែកអតីតខ្សែប្រយុទ្ធក្រុមបាល់ទាត់ជម្រើសជាតិ មច្ចុរាជពណ៌ទឹកក្រូច Rude Van Nisterlrooy ក៏បានសរសេរបង្ហោះលើបណ្ដាញសង្គមផងដែរថា “ប្រាសាទអង្គរវត្ត ។ ពិតជាត្រឹមត្រូវដូចនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ថាជាប្រាសាទរបស់កម្ពុជាមែន ។ ជាកន្លែងដ៏អស្ចារ្យនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ។ ខ្ញុំមានឱកាសស្គាល់វប្បធម៌ និងប្រជាជនដ៏អស្ចារ្យនៃប្រទេសកម្ពុជា ។ ពិតជាកក់ក្ដៅណាស់” ។

ការលើកឡើងរបស់អតីតកីឡាបាល់ទាត់របស់ក្លិបបិសាចក្រហម Manchester United ទាំងពីររូបនេះ ក៏ពាក់ព័ន្ធទៅនឹងការអះអាងរបស់ភាគីខាងថៃ ដែលថា ប្រទេសថៃនឹងសាងសង់ប្រាសាទអង្គរវត្តទី ២ឆាប់ៗនេះ នៅឯវត្តភូម៉ានហ្វា ដ៏ល្បីល្បាញរបស់ថៃ បន្ទាប់ពីទទួលជោគជ័យក្នុងការកសាងប្រាសាទកំពូល ៣ រចនាបទខ្មែរ រួចមកហើយនោះ ។

ទាក់ទិននឹងរឿងរ៉ាវនេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី ០៧ ខែកក្កដា បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ថា ប្រាសាទដែលថៃកំពុងសាងសង់ មិនបានចម្លងតាមរចនាបថប្រាសាទអង្គរវត្តនោះទេ ៕

អត្ថបទ ៖ ជីវ័ន្ត
ចុចអាន ៖ មកមើលវីដេអូ ថៃ កំពុងសាងសង់ប្រាសាទដែល ល្បីថាជា អង្គរវត្តទី២
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


