ព័ត៌មានជាតិ
ប្រាសាទបាយ័នសាងសង់សម័យក្រោយ ទ្រុឌទ្រោមជាងប្រាសាទអង្គរវត្ត អ្នកជំនាញប្រាប់មូលហេតុ
ប្រាសាទបាយ័ន កសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧ ក្រោយសំណង់ប្រាសាទអង្គរវត្ត។ ប៉ុន្តែបើមើលសភាពប្រាសាទនេះវិញឃើញថា មានភាពទ្រុឌទ្រោមនិងរងការខូចខាតជាងប្រាសាទអង្គរវត្ត ដែលសាងសង់ក្នុងសម័យព្រះបាទសូរ្យវរ្ម័នទី ២។
លោក សោម សុផារ៉ាត់ ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាលើកពីមូលហេតុមួយចំនួន ដែលប្រាសាទបាយ័នសាងសង់សម័យកាលក្រោយរងការខ្ទេចខ្ទាំច្រើន និងមានសភាពឆាប់ចាស់ទ្រុឌទ្រោម គឺដោយសារកត្តាបច្ចេកទេសនៃការសាងសង់ និងកត្តាខាងក្រៅមួយចំនួន។

លោកប្រៀបធៀបលក្ខណៈបច្ចេកទេសនៃការសាងសង់ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្តសាងសង់សម័យកាលពីរខុសគ្នា ខណៈប្រាសាទបាយ័នសាងសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៧ និងប្រាសាទអង្គរវត្តសាងសង់សម័យក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី ២ ។
«ខុសពីប្រាសាទអង្គរវត្តដែលសាងសង់ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី ២ គឺប្រើប្រាស់ប្រភេទថ្មធំៗ ខណៈប្រាសាទបាយ័នសាងសង់ឡើងដោយប្រើប្រាស់ថ្មតូចៗ។ ការប្រើប្រាស់ថ្មតូចៗគួបផ្សំនឹងទម្ងន់នៃសំណង់ដ៏ធំ ធ្វើឱ្យប្រាសាទមានហានិភ័យខ្ពស់ និងងាយរងការខូចខាតជាងប្រាសាទដែលប្រើថ្មធំៗ»។ លោក សោម សុផារ៉ាត់ អះអាង។

បន្ថែមពីនេះ អ្នកជំនាញរូបនេះបានក៏លើកឡើងពីកត្តាមនុស្សមកពាក់ព័ន្ធផងដែរ ដោយសារការផ្លាស់ប្ដូរសាសនា ឥទ្ធិពលនៃសង្គ្រាម និងអំពើចោរកម្មដូចជាការគាស់កកាយក្នុងសម័យសង្គ្រាម។
លោក សោម សុផារ៉ាត់ បានលើកពីកត្តាធម្មជាតិក៏ជាហេតុផលមួយទៀតដូចជា ការបំផ្លាញដោយដើមឈើ កត្តាខ្យល់ ទឹកសំណើម ក៏ធ្វើឱ្យមានការប្រែប្រួលដល់គ្រឹះប្រាសាទ និងបណ្តាលឱ្យរចនាសម្ព័ន្ធមួយចំនួនងាយនឹងដួលរលំ។
ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងក្នុងសតវត្សទី ១២ អំឡុងឆ្នាំ ១១២២ នៃគ.ស. ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី ២ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុនៃព្រហ្មញ្ញសាសនា ខណៈប្រាសាទបាយ័នសាងសង់ឡើងនៅចុងសតវត្សទី ១២ ឬដើមសតវត្សទី១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ សម្រាប់ឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


