កីឡា
កីឡាករ Man City ម្នាក់ ត្រូវបានតុលាការ ចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈ
ខ្សែការពារ Benjamin Mendy របស់ក្លិបមេឃខៀវ Manchester City ត្រូវបានតុលាការ Cheshire Constabulary ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈចំនួន ៤ករណី និងរំលោភបំពានផ្លូវភេទចំនួន ១ករណី។

សេវាអយ្យការ (CPS) បាននិយាយថា ព្រឹត្តិការណ៍ដែលត្រូវចោទប្រកាន់ គឺបានកើតឡើងនៅទីក្រុង Cheshire ភាគពាយ័ព្យប្រទេសអង់គ្លេស ចន្លោះខែតុលាឆ្នាំ២០២០ ដល់ខែសីហាឆ្នាំ ២០២១ ហើយទាក់ទងទៅនឹងដើមបណ្តឹងបីនាក់ដែលមានអាយុលើសពី ១៦ ឆ្នាំ។
សេចក្តីថ្លែងការណ៍របស់ CPS បាននិយាយថា “Mendy ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស ហើយនឹងបង្ហាញខ្លួននៅចំពោះមុខតុលាការ Chester Magistrates នៅថ្ងៃសុក្រទី ២៧ ខែសីហាឆ្នាំ ២០២១ នេះ”។

ចំណែក នៅក្នុងសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ក្លិប Manchester City បាននិយាយថា Mendy ត្រូវបានព្យួរទោស រង់ចាំការស៊ើបអង្កេត។
សេចក្តីថ្លែងការណ៍បានសរសេរថា “បញ្ហានេះស្ថិតនៅក្រោមដំណើរការផ្លូវច្បាប់ ដូច្នេះក្លិបមិនអាចធ្វើការអត្ថាធិប្បាយបន្ថែមបានទេ រហូតដល់ដំណើរការនេះចប់សព្វគ្រប់”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ បែកធ្លាយ សារចុងក្រោយរបស់ Messi និយាយច្បាស់ៗការចាកចេញពី Barcelona ទៅកាន់ PSG
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


