កីឡា
កាន់តែអាក្រក់! Real Madrid ជួប Man City ជើងទី ១ អវត្តមានកីឡាករសំខាន់ ៧ នាក់
ក្រុមអធិរាជស Real Madrid នឹងបាត់បង់កីឡាករសំខាន់ៗដល់ទៅ ៧ នាក់ សម្រាប់ការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ Champions League ទល់ក្រុម Manchester City នៅថ្ងៃទី ១២ ខែ មីនា ឆាប់ៗនេះ។

យោងតាមសារព័ត៌មាន ESPN បានឱ្យដឹង ថា ក្រុម Real Madrid មានកីឡាករ ៧ នាក់កំពុងជួបបញ្ហារបួស រួមមានកីឡាករ Kylian Mbappe, Jude Bellingham, Militao, David Alaba, Ceballos, Rodrygo និង Álvaro Carreras។ កីឡាករទាំង ៧ នាក់នេះ នឹងមិនអាចបង្ហាញខ្លួនបានទេ សម្រាប់ការប្រកួតជើងទី ១ ទល់ Man City។

ក្រឡេកទៅមើលក្រុមភ្ញៀវ Man City វិញ ក៏មានកីឡាករ ៣ នាក់មានបញ្ហារបួសដែរ ប៉ុន្តែមិនច្រើនដូច Real Madrid នោះទេ។ កីឡាករ ២ នាក់ ត្រូវបានរំពឹង ថា នឹងមិនអាចបង្ហាញខ្លួនបានរួមមានខ្សែការពារ Josko Gvardiol និងខ្សែបម្រើ Mateo Kovacic។ ចំណែកខ្សែការពារវ័យក្មេង Max Alleyne កំពុងស្ថិតក្នុងការសង្ស័យ។

គួរបញ្ជាក់ ថា ការប្រកួតជើងទី ១ វគ្គ ១៦ ក្រុមពាន UCL ក្រុម Real Madrid នឹងបើកទ្វាកីឡដ្ឋាន Santiago Bernabeu ទទួលក្រុម Man City នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មីនា ឆ្នាំ ២០២៦។ ដោយឡែកការប្រកួតជើងទី ២ នឹងធ្វើនៅកីឡដ្ឋាន Etihad ក្នុងប្រទេស អង់គ្លេស វិញម្តង នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ពុធ ទី ១៨ ខែ មីនា ឆ្នាំ ២០២៦៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN
-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


