Connect with us

កីឡា

កីឡាការិនីមេដាយមាសពិភព​លោក កីឡាប៊ូល ប៉េតង់ ២ រូប នាំ កម្ពុជា ឲ្យពិភពលោកបានស្គាល់

បានផុស

នៅ

ខាងក្រោមនេះ ជាកីឡាការិនីមេដាយមាសពិភព​លោក កីឡាប៊ូល ប៉េតង់ ២ រូប ដែលនាំមុខមាត់ កម្ពុជា ឈរលើឆាកអន្តរជាតិ ជាពិសេសធ្វើឲ្យពិភពលោកកាន់តែស្គាល់ប្រទេសយើង។

១ វីរកីឡា​ការិនី​កម្ពុជា​ កែ ឡេង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរកីឡា​ការិនី​កម្ពុជា កែ ឡេង បាន​ក្លាយ​ជា​កីឡា​ការិនី​ប៉េតង់​ឆ្នើម​បំផុត​លំដាប់​ពិភព​លោក​ បន្ទាប់​ពី​​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​ឥត​ខ្ចោះ​ តាម​រយៈ​ឈ្នះ​មេដាយ​មាស​ពិភព​លោក ​ជា​បន្ត​បន្ទាប់​ក្នុង​ ក្នុងឆ្នាំ ២០១៣ ឆ្នាំ ២០១៥ ឆ្នាំ ២០១៧ និងឆ្នាំ ២០១៩ ។ ប៉ុន្តែ​ជា​ការ​សោកស្ដាយ​បំផុត ដែលកីឡាការនីជើងខ្លាំងរូប​នេះ បានសម្រេចចិត្តលាឈប់ពី​អាជីព​កីឡា​ប៉េតង់​ ដោយសារតែ​បញ្ហា​សុខភាពរបស់​លោកស្រី ​មិនអាច​ទ្រាំទ្រតទៅ​មុខទៀត​បាន។

គួររំលឹកថា លោកស្រី កែ ឡេង​ ​តែង​លេចធ្លោ​យ៉ាងខ្លាំង​លើ​វិញ្ញាសា​វាយយក​ពិន្ទុ ទាំង​ការ​ហ្វឹកហាត់ និងការប្រកួតលក្ខណៈ អន្តរជាតិ​ម្តងៗ គាត់តែង​សម្លឹង​មើលគោលដៅ​ (ប៊ី) ដើម្បី​វាយ​ឲ្យ​ចំ​គោលដៅ​ ហើយ​តែងតែ​ទទួលបានការ​កោត​សរសើរ​ពីមហាជនថា ជាម្ចាស់​មេដាយមាស៤ជំនាន់​ជាប់ៗ​គ្នារបស់ពិភពលោករូបនេះ វាយ​ចំគោលដៅបាន​យ៉ាងល្អបំផុត។

ភាព​ល្បីល្បាញទាំងនេះហើយ បានធ្វើ​​ឲ្យព្រះរាជាណាចក្រកម្ពុជា លើ​វិស័យកីឡាប៉េតង់​មានភាព​លេចធ្លោ​យ៉ាងខ្លាំងលើឆាកអន្តរជាតិ ហើយសហព័ន្ធ​កីឡាប៉េតង់អន្តរជាតិ​បានផ្តល់​សិទ្ធិឲ្យកម្ពុជា​ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក នៅក្នុងឆ្នាំ២០១៩ ។ ក្រៅពីការឈ្នះមេដាយមាសជើង​ឯកពិភពលោក ជើងខ្លាំង​ ៤ ​ជំនាន់នេះ ក៏ធ្លាប់បាន​ឈ្នះ​មេដាយ​ស៊ីហ្គេម និងការ​ប្រកួតអន្តរជាតិ​មួយ​ចំនួនទៀតដែរ។

វីរកីឡាការិនី អ៊ុក ស្រីមុំ

កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភពលោក កីឡាប៊ូល ប៉េតង់ វិញ្ញសារវាយយកពិន្ទុ នៅអេស្ប៉ាញ ក្រោយឈ្នះថៃ ៣៩ ទល់ ២៧ ។ កីឡាការិនីរូបនេះ បានយកឈ្នះ កីឡាការិនីថៃនៅវគ្គផ្ដាច់ព្រាត់ ហើយមុនពេលឡើងដល់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ ២០១៧ របស់កម្ពុជា បានយកឈ្នះកីឡាការិនីកាណាដា នៅវគ្គ១/៤ ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនីន័រវេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្របន្តឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល ៣៧ ទល់ ២៩ ធ្វើឲ្យកីឡាការិនី អ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២ របស់កម្ពុជា ដែលរកបានមេដាយមាសទី ៥ ជាប់ៗគ្នា បន្ទាប់ពីវីរៈកីឡាការិនី កែ ឡេង ឈ្នះក្នុងឆ្នាំ ២០១៣ , ២០១៥ , ២០១៧ ,២០១៩ និងឆ្នាំ ២០២១។

គួររំលឹកថា ស្រីមុំ ធ្លាប់បានឈ្នះមេដាយមាសលើវិញ្ញាសាប៉េតង់វាយគូនារី កីឡាស៊ីហ្គេមទី១ កាលពីឆ្នាំ២០១៧ លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

យ៉ាងណាមិញ យើងនឹងរង់ចាំមើលថាបន្តថា តើកីឡាការនីរូបណាទៀត អាចនាំកម្ពុជា ឲ្យពិភពលោកបានស្គាល់ ខណៈកាលពីយប់ថ្ងៃទី១៣ ដោយក្រុមនារី ៣ នាក់​ បានឡើងទៅវគ្គបន្ត​ បន្ទាប់ពីឈ្នះវគ្គជម្រុះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អបអរសាទរ! កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសពិភព​លោកកីឡាប៊ូល ប៉េតង់ នៅអេស្ប៉ាញ

ចុចអាន៖សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរកីឡាការិនី អ៊ុក ស្រីមុំ ដែលឈ្នះមេដាយមាសពិភពលោក​កីឡា ប៊ូល ប៉េតង់ នៅអេស្ប៉ាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៤ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម