កីឡា
កីឡាកម្ពុជា៧ប្រភេទបានបង្កើតកំណត់ត្រាឈ្នះមេដាយមាសស៊ីហ្គេមលើកដំបូង
កីឡាកម្ពុជា៧ប្រភេទគឺបាល់បោះ សូហ្វតិន្នីស គ្រីឃីត ទ្រីយ៉ាត្លុង អត្តពលកម្ម ហែលទឹក និងអេឡិចត្រូនិក សុទ្ធតែបានបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រក្នុងការឈ្នះមេដាយមាសជាលើកដំបូងគិតចាប់តាំងពីក្រោយសម័យសង្គ្រាមឆ្នាំ១៩៧៩ ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

បន្ទាប់ពីបានចូលរួមប្រកួតស៊ីហ្គេមជាច្រើនលើក កីឡាបាល់បោះ ទ្រីយ៉ាត្លុង និងអេឡិចត្រូនិក មិនធ្លាប់ឈ្នះមេដាយណាមួយឡើយ សូម្បីតែមេដាយសំរឹទ្ធនោះ ប៉ុន្តែដណ្តើមបានមេដាយមាសសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រុមសូហ្វតិន្នីស ដែលធ្លាប់តែដណ្តើមបានត្រឹមមេដាយសំរឹទ្ធនោះ ក៏អាចរកបានមេដាយមាសជូនប្រទេសជាតិដែរ។
ឯការដណ្តើមមេដាយមាសជូនជាតិជាដំបូង សម្រាប់កីឡាអត្តពលកម្ម លើវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ផ្នែកបុរស ធ្វើបានដោយកីឡាករ ឈុន ប៊ុនថន គឺជាសមិទ្ធផលមេដាយដំបូង ដែលកម្ពុជាទទួលបាន ចាប់តាំងពីប្រទេសកម្ពុជាបានចូលរួម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម រាប់ចាប់តាំងពីក្រោយថ្ងៃរំដោះ ក្នុងឆ្នាំ១៩៧៩មក។
ចំណែកមេដាយមាសជាដំបូងមួយទៀត គឺជ័យជម្នះបានពីការប្រកួតលើវិញ្ញាសាហែលទឹកពាក់ជើងទា ៤០០ម៉ែត្រ ធ្វើបានសម្រេចដោយកីឡាការិនី កាំង មុយនីន។
សម្រាប់មេដាយមាសក្នុងប្រភេទកីឡាទ្រីយ៉ាត្លុងវិញ យកបានមេដាយមាស ១គ្រឿង ដោយកីឡាការិនីកម្ពុជា ម៉ហ្គត មរកតហ្គារ៉ាប៊ីឌៀន លើវិញ្ញាសា អាគ័រត្លុង Aquathlon នារី (ហែលទឹក៥០០ម៉ែត្រ និងរត់២.៥គីឡូម៉ែត្រ) និងមេដាយមាស ១គ្រឿងទៀត លើវិញ្ញាសា ទ្រីយ៉ាត្លុង (ហែលទឹក៧៥០ម៉ែត្រ ជិះកង់២០គីឡូម៉ែត្រ និងរត់៥គីឡូម៉ែត្រ)។ ចំពោះសមិទ្ធផលនេះ តាមការអះអាងរបស់អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា គឺជាការបំបែកកំណត់ត្រា ប្រវត្តិសាស្ត្ររបស់កម្ពុជា។ ការឈ្នះបានមេដាយមាសនេះ មិនមែនជារឿងចៃដន្យទេ គឺជាការខិតខំប្រឹងប្រែងខ្លាំងរបស់ក្រុមអត្តពលិក។
បើងាកមកមើលពីក្រុមជម្រើសជាតិបាល់បោះបុរសកម្ពុជា ដែលតែងតែធ្លាក់ត្រឹមវគ្គជម្រុះតាមពូល ក្នុងស៊ីហ្គេមកន្លងមក ស្ទើររាប់ភ្លេចនោះ បែរជាបានឈ្នះមេដាយមាសសម្រាប់ស៊ីហ្គេមលើកទី៣២ ក្នុងទឹកដីខ្លួនឯង បន្ទាប់ពីយកឈ្នះក្រុមខ្លាំងហ្វីលីពីន ដោយលទ្ធផល ២០-១៥ ក្នុងការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាបុរស៣ទល់៣។
កីឡា E-Sport កម្ពុជា ដែលធ្លាប់តែបានត្រឹមវគ្គជម្រុះសម្រាប់ការចូលរួមប្រកួតស៊ីហ្គេម ២លើកកន្លងមក ខណៈការប្រកួតក្នុងនាមជាម្ចាស់ផ្ទះនៅលើកនេះ បានឈ្នះបានមេដាយចំនួន២គ្រឿង។ ១គ្រឿងដោយកីឡាករ សៅ រិទ្ធចេស្តា លើវិញ្ញាសា AK2 ឯកត្តជន និង១គ្រឿងទៀតរកបានដោយក្រុមបុរសលើប្រភេទកីឡា AK2 វិញ្ញាសាជាក្រុម ។
ចំពោះកីឡាសូហ្វតិន្នីសកម្ពុជាវិញ ពីមុនធ្លាប់តែដណ្តើមបានត្រឹមមេដាយសំរឹទ្ធទាំងលំបាក ប៉ុន្តែនៅលើកនេះ បែរជាបង្កើតបានកំណត់ត្រាពិសេសមិនធ្លាប់មាន ក្នុងការប្រកួតវាយគូចម្រុះដោយទទួលបាន មេដាយមាស។ ឯសហព័ន្ធកីឡាគ្រីឃីតកម្ពុជា ដែលទើបនឹងបង្កើតឡើងដែរនោះ ក៏បានចូលរួមបង្កើតប្រវត្តិសាស្ត្រថ្មី ជូនជាតិផងដែរ ដោយយកបានមេដាយមាសលើវិញ្ញាសា 50 Over៕
អត្ថបទ៖ សុធាវី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


