កីឡា
U-23 ម៉ាឡេស៊ី ណាត់ប្រកួតមិត្តភាពជាមួយក្រុមដែល U23 កម្ពុជា ធ្លាប់ពិបាកលេងជាមួយថ្មីៗនេះ មុនស៊ីហ្គេមមកដល់
ក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម ២៣ ឆ្នាំ ថ្មីៗនេះ ទើបតែបានប្រកាសបញ្ជីឈ្មោះកីឡាករ ៣១ នាក់ ដើម្បីត្រៀមប្រមូលផ្ដុំហ្វឹកហាត់សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាម។
U-23 ម៉ាឡេស៊ី ស្ថិតនៅពូល B ជាមួយ កម្ពុជា, ថៃ, សិង្ហបុរី និងឡាវ ខណៈក្រុមរហស្សនាមខ្លាដំបង មួយនេះ គឺត្រូវបានគេចាត់ទុកថាជាបេក្ខភាពដែលអាចប្រជែងមេដាស ក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងរៀងរាល់ ២ ឆ្នាំម្ដង នេះផងដែរ។
ក្រឡេកមើលបញ្ជីឈ្មោះកីឡាករ លោក Maloney ដែលជាគ្រូបង្វឹកបានកោះហៅកីឡាករចំនួន ១៩ នាក់ពីក្រុមដែលបាននាំ U-23 ម៉ាឡេស៊ី ឆ្លងផុតវគ្គជម្រុះពានរង្វាន់ U-23 Asian Cup ឆ្នាំ ២០២២ ដោយឈរកំពូលតារាងពូល J ក្នុងការប្រកួតជម្រុះ នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី ពីថ្ងៃទី ២៥-៣១ ខែតុលា ឆ្នាំ ២០២១។ ក្រៅពីនេះមានកីឡាករ ២ រូបទៀតមកពីក្រុមដែលបានលេងក្នុងពានរង្វាន់ AFF 2022 U-23 Championship នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ពីថ្ងៃទី ១៤-២៦ ខែកុម្ភៈ ឆ្នាំ ២០២២ ផងដែរ។ បន្ថែមពីលើនេះ ម៉ាឡេស៊ី មិនបានកោះហៅកីឡាករដែលលើសអាយុ ២៣ ឆ្នាំ (៣នាក់) មកជួយក្រុមនេះឡើយ។


ក្រុមនេះនឹងចាប់ផ្ដើមហ្វឹកហាត់ពីថ្ងៃទី ១៩ នេះតទៅ ហើយនៅថ្ងៃទី ២៩ ខែមេសា នឹងប្រកួតមិត្តភាពជាមួយក្រុមដែលកម្ពុជា ធ្លាប់ប្រកួតជាមួយកាលពីពេលថ្មីៗក្នុងពាន AFF 2022 U-23 Championship យ៉ាងលំបាក នោះគឺ U-23 ទីម័រខាងកើត (ជាក្រុមធ្លាប់យកឈ្នះ U-23 កម្ពុជា) បន្ទាប់មកនៅថ្ងៃទី ០១ ខែឧសភា ជួបក្រុម U-23 ហ្វីលីពីន (ជាក្រុមដែលកម្ពុជា យកឈ្នះទាំងលំបាក)។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ការប្រកួតទាំងពីរនេះ ម៉ាឡេស៊ី នឹងរៀបចំជាការប្រកួតបិទទ្វារផងដែរ ដោយពុំអនុញ្ញាតឱ្យទស្សនិកជនចូលទស្សនាឡើយ។ សូមបញ្ជាក់ថា ក្រុមនេះនឹងជួប U-23 កម្ពុជា នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ ក្នុងជំនួបចុងក្រោយ ប្រចាំពូល A របស់កម្ពុជា៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ