កីឡា
ជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពអន្តរជាតិ ១ ប្រកួត ដើម្បីត្រៀម AFC Asian Cup វគ្គជម្រុះនៅឥណ្ឌា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានដឹងថាគ្រោងនឹងមានការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ មួយប្រកួតមុននឹងការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំទី៣ នៅប្រទេសឥណ្ឌា នៅខែមិថុនា។

ត្រូវបានដឹងព័ត៌មានបែបនេះគឺដោយតាមកិច្ចប្រជុំរវាងនាយកប្រតិបត្តិក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា Satoshi ជាមួយតំណាងអ្នកចាត់ការទូទៅរបស់ក្លិបទាំង៨ ដែលមកពីលីគកំពូលកម្ពុជា ស្ដីពីកាលវិភាគប្រកួតនានានៅក្នុងអំឡុងពេលខាងមុខ។
នៅក្នុងកាលវិភាគបានកំណត់កាលបរិច្ឆេទមួយដែលជម្រើសជាតិកម្ពុជា ត្រូវប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ពោលគឺនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ដោយបានដាក់ថា Friendly នៅអំឡុងថ្ងៃ FIFA Day ដែលជាថ្ងៃប្រមូលផ្ដុំក្រុមជម្រើសជាតិ។
យ៉ាងណាមិញគេនៅមិនទាន់ដឹងច្បាស់អំពីសមាសភាពក្រុម ក៏ដូចជាទីតាំង ដែលកម្ពុជា ត្រូវប្រកួតនោះទេ តែគ្រាន់តែដឹងថានឹងមានគម្រោងប្រកួតមិត្តភាពមួយប្រកួតដើម្បីដកស្រង់បច្ចេកទេស មុនចេញទៅប្រកួតពានដ៏មានសារៈសំខាន់ខាងមុខ។

សូមបញ្ជាក់ថា បន្ទាប់ពីស៊ីហ្គេម នៅវៀតណាម (សម្រាប់ U23 កម្ពុជា) បញ្ចប់ ក្រុមជម្រើសជាតិឈុតធំ នឹងចាប់ផ្ដើមបេសកកម្មម្ដង គឺការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល C លើទឹកដីកណ្ដាលនៃប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ខណៈនៅវគ្គនេះមានទាំងអស់ ៦ពូល ក្នុង ១ពូលមាន ៤ក្រុម។
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៨ ថ្ងៃទី១១ និងថ្ងៃទី១៤ ប្រកួតតែមួយជុំប៉ុណ្ណោះ ដើម្បីរកក្រុមលេខ១ ក្នុងពូលនីមួយៗឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលជាប្រកួតផ្លូវការនៅប្រទេសចិន នាឆ្នាំ២០២៣។ ដោយឡែកក្រុមលេខ២ ប្រចាំពូលនីមួយៗត្រូវរង់ចាំអ៊ុតជាមួយពូលផ្សេងៗទៀតដើម្បីទូទាត់ពិន្ទុគ្នា យកតែ ៥ក្រុមដែលមានពិន្ទុច្រើនជាងគេប៉ុណ្ណោះឡើងទៅជុំផ្ដាច់ព្រ័ត្រ ដើម្បីទៅប្រកួតជាមួយក្រុមដែលអង្គុយរង់ចាំរួចជាស្រេចដូចជា ម្ចាស់ផ្ទះចិន, ជប៉ុន, ស៊ីរី, កាតា, កូរ៉េខាងត្បូង, អូស្ត្រាលី, អ៊ីរ៉ង់, អារ៉ាប់រួម, អារ៉ាប់ប៊ីសាវឌីត, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


