កីឡា
U23 ជម្រើសជាតិកម្ពុជា ចេញបញ្ជីឈ្មោះកីឡាករ ២៦នាក់ ត្រៀមចូលរួមប្រកួតស៊ីហ្គេមនៅវៀតណាម
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានប្រកាសបញ្ជីឈ្មោះបឋមកីឡាករអាយុក្រោម២៣ឆ្នាំជម្រើសជាតិកម្ពុជា ចំនួន២៦នាក់ ដើម្បីត្រៀមការប្រកួតកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

បញ្ជីឈ្មោះនេះសរុបមានកីឡាករ២៦នាក់ មកពី១០ក្លិប នៃពានរង្វាន់លីគកំពូល និងលីគទី២ កម្ពុជា ពោលគឺមកពីក្លិបបឹងកេត៥នាក់, ណាហ្គាវើលដ៍៣នាក់, វិសាខា៣នាក់, ព្រះខ័នរាជស្វាយរៀង ៣នាក់, ភ្នំពេញក្រោន ៣នាក់, ព្រៃវែង ៤នាក់, អង្គរថាយហ្គឺរ ២នាក់, កងយោធពលខេមរភូមិន្ទ ១នាក់, អគ្គិសនីកម្ពុជា ១នាក់ និងគីរីវង់សុខសែនជ័យ ១នាក់។
កីឡាករទាំង ២៦នាក់នេះ នឹងហ្វឹកហាត់ពីថ្ងៃទី២៦ ខែមេសា តទៅ បន្ទាប់មកជម្រុះមកនៅត្រឹម ២០នាក់ចុងក្រោយ នៅ ១ថ្ងៃមុនចាកចេញទៅវៀតណាម។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ត្រូវបានចាប់ឆ្នោតស្ថិតទៅពូល B សម្រាប់ប្រភេទកីឡាបាល់ទាត់លើវិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម ដោយរួមពូលជាមួយក្រុមខ្លាំង U23 ថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។

ចំពោះការប្រកួតវិញ U23 កម្ពុជា នឹងបើកឆាកគឺនៅថ្ងៃទី០៩ ខែឧសភា ដោយត្រូវជួបឡាវ បន្ទាប់មកនៅថ្ងៃទី១១ ជួបសិង្ហបុរី ថ្ងៃទី១៤ ជួបថៃ និងប្រកួតចុងក្រោយជួបម៉ាឡេស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ