កីឡា
កីឡាករ ទូច រ៉ាឆាន់ ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម
កីឡាឃីកបុកស៊ីង បានក្លាយជាកីឡានាំមេដាយមាសជូនកម្ពុជាមុនគេ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣១ នៅប្រទេសវៀតណាមនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២២នេះ។

កីឡាករ ទូច រ៉ាឆាន់ (បឹត សង្ឃឹម) ដែលប្រកួតមុនគេបានឈ្នះមេដាយមាស មុនគេបន្ទាប់ពីឈ្នះថៃ Arunno Sivapan វគ្គផ្តាច់ព្រ័ត្រទម្ងន់៥៧គីឡូក្រាម។
ចូលដល់គូទី ២ របស់កម្ពុជាកីឡាករ កាន់ ម៉េងហុង បានត្រឹមមេដាយប្រាក់ បន្ទាប់ពីចាញ់កីឡាករថៃ Sungnoi Chaiwat វគ្គផ្តាច់ព្រ័ត្រទម្ងន់ ៥៤គីឡូក្រាម។

បន្ទាប់មកទៀតកីឡាករ លន បញ្ញា បានរងបរាជ័យក្រោមថ្វីជើងកីឡាករម្ចាស់ផ្ទះវៀតណាម Nguyen The Huong ដោយពិន្ទុ ក្នុងវិញ្ញាសាទម្ងន់ ៦៧គីឡូក្រាម។
យ៉ាងណាមិញ គូចុងក្រោយគឺកីឡាករ ឈឿង ល្វៃ បានចាញ់កីឡាករថៃ Thapphili Thongchai ដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម។
ដូច្នេះ គិតត្រឹមថ្ងៃនេះបើនិយាយជារួមកម្ពុជា ឈ្នះមេដាយសរុប ៨គ្រឿងហើយ ក្នុងនោះមាស ១គ្រឿង ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ៤គ្រឿង។
មេដាយមាស លើប្រភេទកីឡាឃីកបុកស៊ីង មេដាយប្រាក់ ២លើកីឡាឃីកបុកស៊ីងដូចគ្នា និងមេដាយសំរឹទ្ធ៤ លើកីឡាឃីកបុកស៊ីង១ កីឡាប្រណាំងទូក១ និងកីឡាប៉េតង់២៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


