កីឡា
កីឡាកាយសម្ព័ន្ធ ក្លាយជាប្រភេទកីឡាទី១៣ ជួយឱ្យកម្ពុជា ឈ្នះមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម
អត្តពលិកកីឡាកាយសម្ព័ន្ធម្ពុជា បានឈ្នះមេដាយចំនួន ២គ្រឿង (ប្រាក់១ សំរឹទ្ធ១) នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ ខណៈនេះជាប្រភេទកីឡាទី១៣ ជួយឱ្យកម្ពុជា ឈ្នះមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅលើកទី៣១ឆ្នាំ២០២២ នៅប្រទេសវៀតណាម។
កីឡាករ-កីឡាការិនីកីឡាកាយសម្ព័ន្ធកម្ពុជា ដែលឈ្នះមេដាយនៅថ្ងៃរួមមាន កីឡាករ ហាស់ សុខហ៊, ត្រន ប៊ុនធឿននិងកីឡាការិនី ម៉ូ ស្រីពៅ ទទួលបានមេដាយប្រាក់ លើវិញ្ញាសា Mixed Trio ដោយរកបាន ១៩.៣០០ពិន្ទុ លើក្រុមលេខ៣ ថៃ ដែលរកបាន ១៧.៥៨៨ពិន្ទុ និងក្រុមលេខ៤ ហ្វីលីពីន រកបាន ១៦.៥៣៣ពិន្ទុ ខណៈម្ចាស់ផ្ទះវៀតណាមឈ្នះមេដាយមាស ជាមួយពិន្ទុសរុប ២០.៤៧៨។

ដោយឡែកកីឡាករ ជឿន ចាន់បុរី ទទួលបានមេដាយសំរឹទ្ធ លើវិញ្ញាសា Aerobic Gymnastics ឯកត្តជន ក្រោយរកបាន ១៨.៤៥០ពិន្ទុ តាមពីក្រោយម្ចាស់មេដាយមាស ថៃ រកបាន ១៩.៦០០ពិន្ទុ, ម្ចាស់ផ្ទះវៀតណាម មេដាយប្រាក់ រកបាន ១៨.៨០០ពិន្ទុ និងលេខ៤ ហ្វីលីពីន ១៧.៤០០ពិន្ទុ។
ដូច្នេះគិតត្រឹមពេលនេះ មេដាយរបស់កម្ពុជា កើនដល់ ៥២គ្រឿង លើ ១៣ប្រភេទកីឡាផ្សេងគ្នា ក្នុងចំណោម ៣៣ប្រភេទកីឡា រួមមាន៖ មាស ៧គ្រឿង, ប្រាក់ ១០គ្រឿង និងសំរឹទ្ធ ៣៥គ្រឿង (សំរឹទ្ធ ៨គ្រឿងពុំទាន់ធ្វើពិធីបំពាក់មេដាយ)។
ប្រភេទកីឡាទាំង ១៣ដែលឈ្នះមេដាយទាំងមាស ប្រាក់ និងសំរឹទ្ធ រួមមាន កីឡាប៊ូល និងប៉េតង់, វ៉ូវីណាម, ឃីកបុកស៊ីង, ចំបាប់, តេក្វាន់ដូ WT, កាយសម្ព័ន្ធ, ប្រដាល់គុនខ្មែរ, វូស៊ូ, ការ៉ាតេ, ប្រដាល់សកល, យូដូ, ជឺជិតស៊ូ និងទូកកានូ/រ៉ូអ៊ីង៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


