កីឡា
ក្រុមបាល់ទះជនពិការនារីកម្ពុជា ប៉ះឥណ្ឌូនេស៊ីនៅអាស៊ានប៉ារ៉ាហ្គេមថ្ងៃនេះ
ក្រុមកីឡាការិនីបាល់ទះអង្គុយជនពិការកម្ពុជាត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងវគ្គសន្សំពិន្ទុ នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។

សម្រាប់វិញ្ញាសាបាល់ទះអង្គុយជនពិការផ្នែកនារីនេះមានតែ ៣ប្រទេសប៉ុណ្ណោះដែលបានបញ្ជូនមកចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២នេះគឺម្ចាស់ផ្ទះឥណ្ឌូនេស៊ី ថៃ និងកម្ពុជា។ រូបមន្តនៃការប្រកួតក្រុមនីមួយៗត្រូវប៉ះគ្នាពីរដងក្នុងវគ្គសន្សំពិន្ទុមុនពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ។
ក្រុមកីឡាការិនីបាល់ទះអង្គុយជនពិការកម្ពុជានៅមិនទាន់អស់ឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រឡើយ បើទោះបានចាញ់២ប្រកួតជាប់គ្នាគឺចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ០-៣ (៨-២៥, ៨-២៥, ៦-២៥) និងចាញ់ក្រុមនារីថៃ ០-៣ (១២-២៥, ១៥-២៥, ១៥-២៥) វគ្គសន្សំពិន្ទុ។ ថ្ងៃទី៣ វេលាម៉ោង១១ព្រឹកនេះ ក្រុមនារីកម្ពុជាត្រូវប្រកួតជាមួយក្រុមនារីឥណ្ឌូនេស៊ី ជាលើកទី២។

ទោះបីជាយ៉ាងណា តាមពិន្ទុបណ្តោះអាសន្ន ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ស្ថិតនៅលេខ១ ថៃលេខ២ និងកម្ពុជាលេខ៣។ តាមរូបមន្តប្រកួត បន្ទាប់ពីចប់វគ្គសន្សំពិន្ទុ ក្រុមលេខ១ ប្រកួតជាមួយក្រុមលេខ២ដើម្បីដណ្តើមមេដាយមាស ខណៈក្រុមលេខ៣ទទួលបានមេដាយសំរឹទ្ធ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែសីហានេះ ក្រុមអត្តពលិកជនពិការកម្ពុជាឈ្នះបានមេដាយចំនួន១៣គ្រឿងហើយគឺមាស៣ ប្រាក់៦ និងសំរឹទ្ធ៤ ក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


