Connect with us

កីឡា

CAMSOC​ កំណត់​រួចស្រេច​ហើយ​នូវ​ទីលាន​ប្រកួត​កីឡា​លើទឹក​ សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣​ ហៅថា​ CAMSOC ការកំណត់​រួចស្រេច​ហើយ នូវ​ទីលាន​ប្រកួត​កីឡា​លើទឹក​សម្រាប់​ឆ្នាំ​២០២៣ ដែល​ជា​ការប្រកួត​កីឡា​ស៊ី​ហ្គេម​(SEA Game)​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នោះ ។ នេះ​បើ​តាម​ឲ្យ​ដឹង​របស់​លោក​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ ឆ្នាំ​២០២៣(CAMSOC) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ វ៉ា​ត់ ចំរើន អគ្គ​លេខា​ CAMSOC បាន​បញ្ជាក់​ថា សម្រាប់​ប្រភេទ​កីឡា​លើទឹក ដែល​នឹង​មាន​នៅ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នោះ មាន​ប្រភេទ​កីឡា​ទូក​កា​នូ​-​ទូក​រ៉ូ​វី​ង កីឡា​ម៉ូតូ​ទឹក កីឡា​ទូកក្ដោង និង កីឡា​ទ្រី​យ៉ាង​ត្លុង។ ​ចំពោះ​ទីលាន​ប្រណាំង​ទូក នៅ​បឹង​តា​មោក ស្ថិតនៅ​ជិត​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បឹង​កង្កែប​និង​តំបន់​ឆ្នេរ​នា​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​ពិនិត្យ​សម្រាប់​បម្រើ​ឲ្យ​ការប្រកួត​កីឡា​ទូកក្ដោង និង​កីឡា​ម៉ូតូ​ទឹក និង​ទី​ក្រុងកែប ដែល​ត្រូវ​សម្រេច​ជា​កន្លែង​រៀបចំ​ការប្រកួត​កីឡា​ទ្រី​យ៉ា​ត្លុង​។

តំណាង​សហព័ន្ធ​កីឡា​ជាតិ​នានា បាន​ទទួល​ស្គាល់​ថា ទីតាំង​ខាងលើ​ពិតជា​អាច​មាន​សក្ដានុពល​សម្រាប់​រៀបចំ​ការប្រកួត​បាន តែ​ត្រូវតែ​សម្រួល​លើ​ផ្នែក​ខ្លះ ឲ្យ​វា​មាន​លក្ខណៈ​ស្តង់ដារ ដែល​ប្រទេស​ទាំង​១១​ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​អាច​ទទួល​យកបាន​៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​ក្រុម​អត្ត​ព​លិ​ក​កីឡា​វ៉ូ​វី​ណា​ម​ថ្លែង​អំណរ គុណ​ដល់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​យុវជន និង​កីឡា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម