កីឡា
ស្តាប់កីឡាករវ៉ូវីណាមឆ្នើមត្រកូលម៉េត ២នាក់បងប្អូន ប្តេជ្ញាចិត្តដណ្តើមមេដាយជូនជាតិ
កីឡាករវ៉ូវីណាមឆ្នើមកម្ពុជា ២នាក់បងប្អូនបង្កើតត្រកូលម៉េត ប្តេជ្ញាចិត្តដណ្តើមមេ ដាយកម្រិតណាមួយជូនប្រទេសជាតិនៅ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ។

កីឡាករវ៉ូវីណាមឆ្នើម ម៉េត សារី ម្ចាស់មេ ដាយមាសកម្រិតពិភពលោក បានរៀបរាប់ប្រាប់ឲ្យដឹងថា ការប្រកួតកីឡាSEA GA MES លើកទី៣០នៅហ្វីលីពីន រូបខ្ញុំមិន បានចូលរួមទេ ប៉ុន្តែSEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាមខ្ញុំប្តេជ្ញានឹងប្រឹងប្រែងយ៉ាងមុតមាំ ក្នុងការដណ្តើមមេដាយកម្រិតណាមួយជូនប្រទេសជាតិរបស់ខ្ញុំជានិច្ច ទោះបីបញ្ហាមេរោគ COVID-19 ធ្វើឲ្យពួកយើងមិនអាចធ្វើការហ្វឹកហាត់ជុំគ្នាក៏ដោយ ក៏ពួកយើងធ្វើការហ្វឹកហាត់តាមផ្ទះរៀងៗខ្លួន ដើម្បីពង្រឹងសមត្ថភាពនិងបច្ចេកទេសតាមកម្មវិធីរបស់គ្រូយ៉ាងខ្ជាប់ខ្ជួន។
កីឡាកររូបនេះបានបន្តថា មុននឹងទទួលបានគុណផលមកដល់ថ្ងៃនេះ ខ្ញុំបានចំណាយអស់រយៈពេល៥ឆ្នាំ ដោយចូលរួមហ្វឹកហាត់កីឡាវ៉ូវីណាមចាប់តាំងពីឆ្នាំ ២០ ១៦មកដល់ពេលបច្ចុប្បន្ននេះ ហើយបានក្លាយជាកីឡាករជម្រើសជាតិវ៉ូវីណាមក្នុងឆ្នាំ២០១៧។ ចូលរួមការប្រកួតកីឡាវ៉ូវីណាមកម្រិតអន្តរជាតិជាច្រើនរួមមានការ ប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី ៤នៅកម្ពុជា និងទី៥ នៅប្រទេសមីយ៉ាន់ម៉ាទទួលបានមេដាយមាស១ គ្រឿង មេដាយប្រាក់១គ្រឿង សំរិទ្ធ២ គ្រឿង ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីលើកទី៥នៅឥណ្ឌូណេស៊ីទទួលបានមេដាយមាស២ គ្រឿង មេ ដាយប្រាក់២ គ្រឿង សំរិទ្ធ ២គ្រឿង។ការ ប្រកួតកីឡាវ៉ូវីណាមជើងឯកនិស្សិតលើកទី១៩ នៅប្រទេសមីយ៉ាន់ម៉ាទទួលបានមេ ដាយប្រាក់២ គ្រឿងនិងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៦ “The 6th WVVF World Vovin am Championships 2019” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានមេដាយ មាស ២ គ្រឿង មេដាយប្រាក់២គ្រឿង។

ចំណែកកីឡាករវ៉ូវីណាមឆ្នើម ម៉េត សុភក្ត្រា វិញក៏បានប្រាប់ឲ្យដឹងដែរថា ចំពោះការប្រកួតកីឡា SEA GAMES ទាំង២ លើកខាងលើ ខ្ញុំសូមប្តេជ្ញាចិត្តទាំងកាយនិងកម្លាំងចិត្ត នឹងខិតខំប្រឹងប្រែងហ្វឹក ហាត់ ដើម្បីដណ្តើមមេដាយកម្រិតណាមួយជូនជាតិ។ ទោះបីឥឡូវនេះ យើងកំពុងជួបបញ្ហាប្រឈមនោះ គឺមេរោគCOVID-19 ធ្វើឲ្យពួកយើងមិនបានហ្វឹកហាត់ជុំគ្នាក៏ដោយ ក៏កីឡាករ-កីឡាការិនីយើងធ្វើការហ្វឹកហាត់តាមផ្ទះជាលក្ខណៈអនឡាញ ដោយមានការបង្ហាត់ និងណែនាំពីសំណាក់លោកគ្រូបរទេស និងគ្រូខ្មែរបន្ថែម។
កីឡាករវ៉ូវីណាមឆ្នើមរូបនេះបន្តថា សម្រាប់រូបខ្ញុំផ្ទាល់សង្ឃឹមថា ឆ្នាំក្រោយពួកយើងអាចប្រមូលផ្តុំហ្វឹកហាត់ជុំគ្នាឡើងវិញ ឲ្យមានសមត្ថភាពផ្នែកបច្ចេកទេសធ្វើជាដើមទុនចូលរួមការប្រកួតកីឡាSEA GAM ES 2021 លើកទី៣១ នៅប្រទេសវៀតណាមដូចជាកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ។ កីឡាករម៉េត សុភក្ត្រ ចូលរួមហ្វឹកហាត់កីឡាវ៉ូវីណាមចាប់តាំងពីឆ្នាំ២០១៤មកដល់ពេលបច្ចុប្បន្នមានរយៈពេល៦ឆ្នាំហើយ បានក្លាយជាកីឡាករជម្រើសជាតិវ៉ូវីណាមក្នុងឆ្នាំ២០១៨ ។

នៅក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៤នៅកម្ពុជា និងទី៥ នៅប្រទេសមីយ៉ាន់ម៉ាទទួលបានមេដាយ មាស២គ្រឿង និងសំរិទ្ធ១គ្រឿង ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីលើកទី៥នៅឥណ្ឌូណេស៊ីទទួលបានមេដាយមាស៣គ្រឿង សំរិទ្ធ១គ្រឿង និងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានមេដាយមាស ១ គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយប្រាក់៥គ្រឿង៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ការប្រកួតប៉េតង់ ពានរង្វាន់មិត្តភាពកម្ពុជា លើកទី៤និងពានមហាជន នៅខេត្តតាកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ