កីឡា
ប៉ះប៉ូឡូញយប់មិញ កីឡាករបារាំង Kounde ពាក់ខ្សែ ក ចូលលេង តើ FIFA ពិន័យដែរឬទេ?
ការប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំងជាមួយនឹងប៉ូឡូញវគ្គ ១៦ ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup កាលពីយប់ថ្ងៃអាទិត្យ មានរឿងដ៏ហួសចិត្តមួយបានកើតឡើងសម្រាប់ខ្សែការពារបារាំង Jules Kounde ។

ខ្សែការពារពាក់លេខ ៥ របស់បារាំងរូបនេះបានពាក់ខ្សែ ក ចំនួន ២ ខ្សែចូលប្រកួតក្នុងទីលាន Al Thumama ក្នុងជ័យជម្នះ ៣-១ លើប៉ូឡូញ ខណៈរហូតទាល់តែនាទីទី៤១ ទើបលោកអាជ្ញាកណ្ដាល Jesus Valenzuela មើលឃើញ ហើយឲ្យដោះវាចេញ ។
ក្រោយមកក្រុមការងាររបស់បារាំងមួយរូបបានទៅជួយដោះខ្សែ ក ឲ្យ Kounde ដោយសារតែការពាក់គ្រឿងអលង្ការ អំឡុងពេលប្រកួត គឺខុសនឹងច្បាប់សម្រាប់ហេតុផលសុវត្ថិភាព ។

ច្បាប់របស់ក្រុមប្រឹក្សាសមាគមបាល់ទាត់អន្តរជាតិ (IFAB) បាននិយាយថា “វត្ថុ ឬគ្រឿងអលង្ការដូចជា ខ្សែ ក, ចិញ្ចៀន, កងដៃ, ក្រវិល, ខ្សែដៃស្បែក ឬជ័រ ត្រូវបានហាមឃាត់ និងតម្រូវឲ្យដោះចេញផងដែរ ហើយមន្ត្រីអាជ្ញាកណ្ដាល ក៏ដូចជាអ្នករៀបចំការប្រកួតត្រូវតែត្រួតពិនិត្យទាំងកីឡាករចូលប្រកួត និងកីឡាករបម្រុង មុនពេលពួកគេចូលទីលានប្រកួត” ។

ទន្ទឹមនោះ Kounde នឹងមិនប្រឈមការពិន័យណាមួយពី FIFA នោះទេ ពាក់ព័ន្ធនឹងការពាក់ខ្សែ ក នេះ ដោយសារតែខ្សែការពារបារាំងរូបនេះធ្វើតាមសំណើររបស់អាជ្ញាកណ្តាលក្នុងការដោះវាចេញ ។ ទោះយ៉ាងណា ប្រសិនបើ Kounde បន្តពាក់ខ្សែ ក នៅក្នុងការប្រកួតក្រោយទៀតនៅ World Cup, ខ្សែការពាររូបនេះអាចប្រឈមនឹងការពិន័យកាតលឿង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Goal

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?