Connect with us

កីឡា

U-22 កម្ពុជា នឹងទៅបោះជំរំហ្វឹកហាត់នៅថៃ ដើម្បីត្រៀមស៊ីហ្គេម ២០២៣

បានផុស

នៅ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា អាយុ​ក្រោម ២២ ឆ្នាំ ដែល​ជា​ក្រុម​ត្រូវ​ប្រកួត​ក្នុង​ស៊ីហ្គេម លើក​ទី ៣២ ឆ្នាំ ២០២៣ នឹង​ចេញ​ទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ដើម្បី​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ដដែល​ខាង​លើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បញ្ជាក់ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នឹង​ប្រកាស​ជា​ផ្លូវការ​ពី​បញ្ជី​ឈ្មោះ​បឋម​របស់​កីឡាករ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ២២ ឆ្នាំ សម្រាប់​ត្រៀម​ធ្វើការ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ។

គម្រោង​ដែល​នឹង​ប្រកាស​បញ្ជី​ឈ្មោះ​បឋម​នោះ​គឺ​នៅ​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ខណៈ​ដំណឹង​ចុង​ក្រោយ​មក​ថា ក្រុម​នេះ​គ្រោង​នឹង​ចាកចេញ​ដើម្បី​បោះជំរំ​ហ្វឹកហាត់​នៅ​ថៃ នា​ចុងខែ​កុម្ភៈ​ផ្ទាល់​តែម្ដង។

សូម​បញ្ជាក់​ថា ការ​ប្រកួត​បាល់ទាត់ វិញ្ញាសា​បុរស ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ ឆ្នាំ ២០២៣ នៅ​កម្ពុជា នឹង​កំណត់​កូតា​កីឡាករ​ស្ថិតនៅ​អាយុ​ក្រោម ២២ ឆ្នាំ និង​មិន​ឲ្យ​ប្រើ​កីឡាករ​លើស​អាយុ​ឡើយ។

បាល់ទាត់​បុរស នៅ​ស៊ីហ្គេម ២០២៣ នឹង​ចាប់ផ្ដើម​ប្រកួត​មុនគេ ពោល​គឺ​មុន​ពិធី​បើក​ជា​ផ្លូវការ ដែល​គ្រោង​ប្រកួត​បើក​ឆាក​នៅ​ថ្ងៃ​ទី ២៩ ខែ​មេសា ឆ្នាំ ២០២៣៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម