Connect with us

កីឡា

Barcelona ត្រូវបានហាមមិនឱ្យចុះហត្ថលេខានាំចូលកីឡាករថ្មីនៅរដូវក្តៅ លុះត្រាតែលក់កីឡាករចេញ

បានផុស

នៅ

ក្លិប Barcelona នឹងត្រូវលក់តារាឆ្នើមក្នុងក្រុមដំបូងមួយចំនួនក្នុងរដូវក្ដៅនេះ ប្រសិនបើពួកគេចង់ពង្រឹងក្រុមរបស់ពួកគេក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្ដៅខាងមុខ ដោយ LaLiga មានចេតនារារាំង។ Barcelona ត្រូវបានគេប្រាប់ថា ពួកគេត្រូវតែមានប្រាក់ ១៧៨លានផោន ពីថវិការបស់ពួកគេ មុនពេលពួកគេអាចគិតអំពីការចុះហត្ថលេខាលើកីឡាករថ្មីនៅរដូវក្តៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមយក្សរបស់កាតាឡានបាននឹងកំពុងស្ថិតក្នុងភាពតឹងរឹងមួយរយៈមកហើយ ជាមួយនឹងគ្រោះមហន្តរាយដែលគេបានបញ្ចៀសកាលពីឆ្នាំមុនដោយការទាញ “ចំនុចសេដ្ឋកិច្ច” ដែលរងការរិះគន់ច្រើន។ បន្ទាប់ពីបានចុះហត្ថលេខាលើកីឡាករ Robert Lewandowski, Raphinha, Jules Kounde, Andreas Christensen, Franck Kessie, Hector Bellerin និង Marcos Alonso កាលពីរដូវក្តៅមុន Barca ត្រូវជំពាក់បំណុលគេប៉ាន់ស្មានថាមានលើសពី ១ពាន់លានផោន ជាមួយនឹងការបរាជ័យរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Champions League ។ 

ប្រធានក្លឹប Barcelona លោក Joan Laporta បានសម្រេចចិត្តលក់ផ្នែកសំខាន់ៗនៃសិទ្ធិផ្សាយរបស់ក្លិបនៅក្នុងខែមិថុនា ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុ ប៉ុន្តែប្រធាន LaLiga លោក Javier Tebas បានបន្តដាក់សម្ពាធលើពួកគេ។ ក្លិបនេះត្រូវបានរងការផាកពិន័យចំនួន ៧០៥ ០០០ ផោនសម្រាប់ការបំពានច្បាប់ Financial Fair Play របស់ LaLiga កាលពីខែមករា។

លោក Joan Laporta បាននិយាយនៅឯកិច្ចប្រជុំកំពូល Financial Times ‘Business of Football នៅទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍ថា៖ “គិតត្រឹមថ្ងៃនេះ Barcelona មិនមានផ្លូវណាមួយនៅក្នុងថវិការបស់ខ្លួនដើម្បីចំណាយក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខទេ។ ពួកគេបានលក់សិទ្ធិទូរទស្សន៍ចំនួន ៧០០លានអឺរ៉ូ ហើយបានព្យាយាមស្វែងរកវិធីផ្សេងៗដើម្បីដោះស្រាយស្ថានការណ៍ ប៉ុន្តែពួកគេនឹងមិនអាចធ្វើវាបានទេនៅរដូវកាលក្រោយ។ យើងមានការគ្រប់គ្រងសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹង។ នៅចុងបញ្ចប់នៃទីផ្សារដោះដូរនីមួយៗ យើងប្រាប់ក្លិបទាំងអស់នៅក្នុង La Liga នូវអ្វីដែលពួកគេអាចចំណាយបាន”។

លោកបន្តថា៖ “ក្នុងករណីរបស់ Barcelona ពួកគេត្រូវទម្លាក់ពីការចំណាយលើប្រាក់ឈ្នួល និងការផ្ទេរពី ៦៥០លានអឺរ៉ូ ទៅ ៤៥០លានអឺរ៉ូ ដូច្នេះវាជាថវិកាដក ២០០លានអឺរ៉ូ។ ពួកគេត្រូវតែកាត់បន្ថយការវិនិយោគរបស់ពួកគេលើកីឡាករ ហើយយើងបានលើកទឹកចិត្តពួកគេឱ្យលក់កីឡាករ ពីព្រោះសម្រាប់រាល់ចំនួនទឹកប្រាក់ដែលពួកគេបង្កើនការលក់ ពួកគេអាចចំណាយ ៤០ភាគរយនៃចំនួននោះ”។

នោះមានន័យថា Barcelona ត្រូវការដក ២០០ លានអឺរ៉ូ (១៧៨ លានផោន) ក្នុងការចំណាយដើម្បីគោរពតាមច្បាប់របស់ LaLiga ។ សូម្បីតែពេលនោះ ពួកគេអាចចំណាយត្រឹមតែ ៤០ភាគរយនៃតួលេខនោះ ពោលគឺ ៧១,២ លានផោន។ នោះអាចជាបញ្ហាធ្ងន់ធ្ងរសម្រាប់អ្នកចាត់ការ Barca លោក Xavi ដែលមានក្រុមរបស់លោកមាន ៧ពិន្ទុដាច់លើកំពូលតារាង LaLiga ប៉ុន្តែបានធ្លាក់ចេញពី Champions League និង Europa League។ ប្រសិនបើពួកគេចង់កែលម្អក្រុមពួកគេនឹងត្រូវលក់កីឡាករជាច្រើន។

Barca បានចំណាយប្រាក់ ៥៥ លានផោនទៅឱ្យ Leeds United សម្រាប់ Raphinha កាលពីរដូវក្តៅមុន ​ហើយ ​Transfermarkt ឱ្យតម្លៃគេប្រហែល ៤៤លានផោនឥឡូវនេះ។ Torres (៤៨លានផោន) ឥឡូវនេះមានតម្លៃប្រហែល ៣១លានផោន ជាមួយនឹង De Jong មានតម្លៃ ៤៤លានផោនចំពេលមានការចាប់អារម្មណ៍យ៉ាងខ្លាំងពី​United ។ នោះមានន័យថាអ្នកទាំង ៣តែម្នាក់ឯងអាចទាញបានចំនួន ១១៩លានផោន ប្រសិនបើ Barca សម្រេចចិត្តលក់។

កីឡាករផ្សេងពីនេះ ដូចជា Robert Lewandowski ទោះបីជាមានអាយុច្រើនក៏ដោយក៏មានតម្លៃជិត ​៤០ លានផោន ដោយសារតែស្ថានភាពកិច្ចសន្យារបស់គេ និងសមត្ថភាពស៊ុតបញ្ចូលទី ខណៈដែលតារាវ័យក្មេងដូចជា Gavi (៧៩លានផោន) និង Ansu Fati (៤៤លានផោន) មានតម្លៃធៀបនឹងតម្លៃ ១ពាន់លានអឺរ៉ូ។ Xavi ទំនងជាមិនចុះហត្ថលេខាលើការលក់កីឡាករក្មេងៗដែលមានទេពកោសល្យនោះទេ ប៉ុន្តែកីឡាករវ័យចំណាស់ដែលមានកុងត្រាយូរអាចស័ក្តិសមនឹងក្លឹបដែលមានបញ្ហាហិរញ្ញវត្ថុ៕

ប្រភព៖ mirror.co.uk

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម២៤ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម