កីឡា
Barcelona និង Man United កំពុងប្រជែងគ្នាចង់បានអ្នកចាំទីដៃស្អិត Martinez
ក្លិបអ្នកមានបុណ្យ FC Barcelona និង Manchester United កំពុងចាប់អារម្មណ៍ចង់បានអ្នកចាំទីដៃទី ១ របស់ Aston Villa និងជម្រើសជាតិ អាហ្សង់ទីន កីឡាករ Emiliano Martinez។

ពេលវេលារបស់ Martinez ទំនងជិតដល់ពេលបញ្ចប់ជាមួយក្រុម Aston Villa ហើយ ទោះកិច្ចសន្យារបស់គេនៅសល់ដល់ឆ្នាំ ២០២៩ ក៏ដោយ បន្ទាប់ពីអ្នកចាំទីវ័យ ៣២ ឆ្នាំរូបនេះ ត្រូវបានគេចុះផ្សាយថា រូបគេបានសម្រេចចិត្តរួចរាល់ ក្នុងការចាកចេញពីទឹកដី Villa Park នៅរដូវក្តៅនេះ។
យោងតាមការចុះផ្សាយដោយលោក Fernando Czyz អ្នកកាសែតប្រចាំស្ថាប័ន DSports បានឱ្យដឹងថា បច្ចុប្បន្នមាន Barcelona និង Man United សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ចង់បានលើកអ្នកចាំទីម្ចាស់ពាន World Cup ២០២២ ជាមួយ អាហ្សង់ទីន រូបនេះ។
សូមបញ្ជាក់ថា Martinez បានចាកចេញពី Arsenal មកចូលរួមជាមួយ Aston Villa ក្នុងឆ្នាំ ២០២០ ខណៈក្នុងការស្នាក់នៅទឹកដី Villa Park រយៈពេល ៥ ឆ្នាំមកនេះ អ្នកចាំទីសញ្ជាតិ អាហ្សង់ទីន បានតួយ៉ាងសំខាន់នៅក្នុងក្រុម៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ beIN SPORTS
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


