កីឡា
Lamine Yamal ចេញសារយ៉ាងម៉ឺងម៉ាត់ ដោយសន្យានឹងយកពាន UCL ជូន Barcelona ឱ្យបាន
ខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona កីឡាករ Lamine Yamal បានបង្ហាញឆន្ទៈមុតមាំ ដោយសន្យានឹងយកពាន Champions League ជូនអ្នកគាំទ្រ និងក្លិបឱ្យបាននៅរដូវកាលក្រោយៗទៀត បន្ទាប់ពីធ្លាក់ចេញពីពានកំពូលរបស់ អឺរ៉ុប មួយនេះក្រោមថ្វីជើង Inter Milan កាលពីយប់មិញ។

ក្រុមរហស្សនាមអ្នកមានបុណ្យ Barcelona បានធ្លាក់ចេញពីពាន UCL ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់រដូវកាល ២០២៤-២០២៥ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុម Inter Milan នៅទឹកដី អ៉ីតាលី ក្នុងការប្រកួតជើងទី ២ ដោយលទ្ធផល ៤-៣ ខណៈសរុបលទ្ធផលទាំង ២ ជើង ពួកគេចាញ់ ៧-៦។
ក្រោយធ្លាក់ចេញពីពាន UCL ភ្លាម Lamine Yamal បានបង្ហោះសារនៅលើគណនី IG ផ្ទាល់ខ្លួនថា៖ «ពួកយើងបានផ្តល់អ្វីគ្រប់យ៉ាងអស់ហើយ។ ឆ្នាំនេះពួកយើងមិនអាចយកវាបាន ប៉ុន្តែពួកយើងនឹងត្រឡប់មកវិញដោយគ្មានការសង្ស័យ។ ពួកយើងនឹងមិនបញ្ឈប់ទេ រហូតទាល់តែពួកយើងសម្រេចគ្រប់យ៉ាងជាមួយក្លិបនេះ ឱ្យសក្តិសមនឹងតម្លៃដ៏ខ្ពង់ខ្ពស់របស់ក្លិប។ ខ្ញុំនឹងរក្សាការសន្យារបស់ខ្ញុំ ហើយយកពាននេះមកជូន Barcelona។ ពួកយើងនឹងមិនបញ្ឈប់ទេ រហូតទាល់តែពួកយើងទទួលបានវា។ ប៉ុន្តែនៅថ្ងៃអាទិត្យ វាគឺមានវគ្គផ្តាច់ព្រ័ត្រមួយទៀត ហើយពួកយើងបន្តជាមួយគ្នា។ សូមបន្តស្ថិតស្ថេរយូរអង្វែង Barca»។

សូមបញ្ជាក់ជាថ្មីថា Barcelona ដែលជាក្រុមម្ចាស់ជើងឯក UCL ៥ សម័យ គឺបានបញ្ចប់ភារកិច្ចក្នុងពាន អឺរ៉ុប ត្រឹមនេះហើយ ប៉ុន្តែនៅថ្ងៃ អាទិត្យ ទី ១១ ចុងសប្តាហ៍នេះ ពួកគេនឹងត្រូវមានភារកិច្ចសំខាន់មួយប្រកួតទៀត ដោយត្រូវជួបក្រុម Real Madrid នៅក្នុងការប្រកួតសប្តាហ៍ទី ៣៥ នៃក្របខណ្ឌ La Liga។ ការប្រកួតនេះ ក៏ជាការកំណត់ជោគវាសនាការឈ្នះជើងឯកលីគ La Liga របស់ Barcelona ផងដែរ។ ប្រសិនបើពួកគេឈ្នះ Real Madrid នោះ ពួកគេនឹងក្លាយជើងឯកពានលីគកំពូល អេស្ប៉ាញ រដូវកាល ២០២៤-២០២៥ នៅថ្ងៃនោះតែម្តង៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


