កីឡា
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ឧបត្ថម្ភ១ពាន់ដុល្លារដល់ Thiago
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជួយឧបត្ថម្ភថវិកាចំនួន ១ ០០០ដុល្លារអាមេរិកដល់កីឡាករប្រេស៊ីល Thiago Teixeira បន្ទាប់ពីកីឡាកររូបនេះត្រូវបានស្ថាប័នប្រដាល់មួយថៃពិភពលោកបានដកហូតខ្សែក្រវាត់វិញ ថែមទាំងមិនឲ្យតម្លៃខ្លួនឡើងប្រកួតថែមទៀត។

លោក ខៀវ កាញារីទ្ធ បាននិយាយនៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែមេសានេះថា ៖«ឃើញគេមិនឲ្យលុយអ្នកប្រដាល់ប្រេស៊ីល ព្រោះប្រើគុនខ្មែរផ្តួលគុនថៃ កីឡារមែងមានឈ្នះមានចាញ់ តែបើគេយករឿងឈ្មោះកីឡាមកជាលេស (គេត្រូវហាមមុនឡើងប្រដាល់)។ សូមខ្មែរយើងជួយផ្តល់លុយទៅកីឡាករនោះវិញផង។ ខ្ញុំផ្ទាល់សូមផ្ញើលុយ ១ ០០០ ដុល្លារទៅគាត់ តាមរយៈសមាគមប្រដាល់គុនខ្មែរយើង»។
ពិតណាស់ អ្នកប្រដាល់ប្រេស៊ីល Thiago Teixeira ត្រូវបានស្ថាប័នប្រដាល់មួយថៃពិភពលោកបានចេញសេចក្តីប្រកាសពីការដកហូតខ្សែក្រវ៉ាត់មួយថៃពិភពលោក (WMO) បន្ទាប់ពីរូបគេបានគ្រប់គ្រងត្រឹមរយៈពេល៦ថ្ងៃប៉ុណ្ណោះ តាមរយៈការប្រកួតតំណាងឲ្យគុនខ្មែរផ្តួលកីឡាករអង់គ្លេស Joe Craven ក្នុងទឹកទី២ នៅកម្មវិធីប្រដាល់ Apex Fight Series កាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅប្រទេសអាល្លឺម៉ង់។

កាលពីថ្ងៃទី៤ ខែមេសា Thiago បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាដោយទទួលការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជានៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ។ ពេលនោះរូបគេបាននិយាយថា ខ្លួនឈប់ប្រកួតជាមួយកីឡាករកម្ពុជាហើយ ហើយនឹងប្រកួតតំណាងឲ្យគុនខ្មែរទៀត។ សាក់យន្តគាថាដែលរូបគេធ្លាប់មានលើដងខ្លួនកន្លងមកជាភាសាថៃក៏ត្រូវបានលុបចេញជំនួសវិញដោយយន្តគាថាខ្មែរ។
ឃើញបែបនេះ ស្ថាប័នប្រដាល់មួយថៃ មិនពេញចិត្ត និងសម្រេចដកហូតខ្សែក្រវាត់ពី Thiago ថែមទាំងដាក់បំរាម មិនឲ្យប្រកួតគ្រប់កម្មវិធីទាំងអស់នាពេលអនាគត។ ជាងនេះទៀតនោះ តម្លៃខ្លួនប្រមាណ៣៥០០ដុល្លារអាមេរិកពីការប្រកួតកាលពីថ្ងៃទី១ ខែមេសា កីឡាករប្រេស៊ីលរូបនេះមិនបានទទួលឡើយ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ