កីឡា
Thiago ប្រាប់ថា «ក្តីស្រឡាញ់របស់កម្ពុជាបានផ្លាស់ប្តូរជីវិតខ្ញុំ»
នាល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ កីឡាករប្រដាល់ប្រេស៊ីល Thiago Teixeira បានចេញសេចក្តីថ្លែងការណ៍ដ៏វែងមួយស្តីពីអាជីពប្រដាល់របស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះរហូតបានក្លាយជាជើងឯកមួយថៃពិភពលោក ប៉ុន្តែបែរជាត្រូវបានស្ថាប័នប្រដាល់ថៃពិភពលោកដកហូតខ្សែក្រវាត់វិញ និងហាមប្រកួតគ្រប់កម្មវិធីនាពេលអនាគត។
ក្នុងខ្លឹមសារដ៏វែង Thiago បានរំលេចចេញនូវសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ប្រជាជនកម្ពុជាបានធ្វើឲ្យរូបគេផ្លាស់ប្តូរជីវិត និងឈប់រស់នៅប្រទេសថៃទៀតហើយ។

«ខ្ញុំត្រូវតែនិយាយថា ការបោះជំរំហ្វឹកនៅកម្ពុជាគឺល្អបំផុតដែលខ្ញុំមិនធ្លាប់ជួបក្នុងជីវិតរបស់ខ្ញុំ។ សេចក្តីស្រឡាញ់ សេចក្តីគោរព ការគាំទ្រ និងការយកចិត្តទុកដាក់ពីអ្នកទាំងអស់គ្នា សូម្បីតែមនុស្សធម្មតាក៏ផ្តល់ទឹក ផ្តល់អាហារឲ្យខ្ញុំតាមផ្លូវ ពេលខ្ញុំកំពុងរត់ហ្វឹកហាត់គឺពិតជាអស្ចារ្យខ្លាំងណាស់»។ Thiago និយាយពីការហ្វឹកហាត់នៅប្រទេសកម្ពុជា។
កីឡាករបន្តថា ៖«ការលើកទឹកចិត្ត និងយកចិត្តទុកដាក់ធំធេងដែលខ្ញុំទទួលបានរាល់ថ្ងៃពីប្រជាជនកម្ពុជា និងជុំវិញពិភពលោកពិតជាស្ទើរមិនគួរឲ្យជឿ។ សេចក្តីស្រឡាញ់របស់ពួកគាត់បានផ្លាស់ប្តូរខ្ញុំ។ វាបានផ្លាស់ប្តូរខ្ញុំពីរបៀបដែលខ្ញុំជាកីឡាករម្នាក់ និងជាមនុស្សម្នាក់»។
ក្នុងសេចក្តីថ្លែងការណ៍ Thiago ក៏បានបញ្ជាក់ពីការបង្កើតក្លឹបប្រដាល់«គុនខ្មែរវើលឆាមពាន»ដែលមានលោក ស្រី ចាន់ថន ជាស្ថាបនិក ដែលជាក្លឹបបំពាក់ដោយសម្ភារៈទំនើប និងស្តង់ដា។

មុនពេលមានសេចក្តីថ្លែងការណ៍ កាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឧបត្ថម្ភថវិកា៨០លានរៀល (២ម៉ឺនដុល្លារអាមេរិក) និងពិចារណាលើផ្នែកច្បាប់ដែលអាចស្នើរដល់ព្រះមហាក្សត្រដើម្បីផ្តល់សញ្ជាតិឲ្យ Thiago ព្រមទាំងសប្បុរសជនមួយចំនួនទៀត៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


