កីឡា
កម្មវិធីប្រកួត ស្វាយរៀងខាប់ U18 សប្តាហ៍ទី៣មាន៦គូ
ការប្រកួតបាល់ទាត់ជើងឯកយុវជន ស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ ឈានដល់សប្តាហ៍ទី៣ ដែលមានការប្រកួត៦គូ វគ្គសន្សំក្នុងពូល នាថ្ងៃសៅរិ៍ ទី២ និងថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីលានវិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ការប៉ះគ្នារវាងក្រុមត្រកួនទែន ជាមួយក្រុម Rainbow FC ក្នុងពូល ក វេលាម៉ោង៨ព្រឹក ដើម្បីស្វែងរក៣ពិន្ទុលើកដំបូងដូចគ្នា។ ប្រកួតទី១ ត្រកួនទែនចាញ់ក្រុមយុវជនសាមគ្គីដោយលទ្ធផល ២-០ កាលពីថ្ងៃទី១៩ ខែសីហា ខណៈក្រុម Rainbow FC រកបាន១ពិន្ទុ តាមរយៈលទ្ធផលស្មើជាមួយក្រុមយុវជនស្វាយតាយាន ១-១ កាលពីសប្តាហ៍មុន។

ម៉ោង២រសៀល ក្រុមយុវជនបាទី ត្រូវប្រកួតជាមួយ សសយក ស្រុកកំពង់រោទិ៍ ក្នុងពូល ច ហើយវេលាម៉ោង៤រសៀល ក្រុមពូប្រុស លីងគួយ ប្រកួតជាមួយ ក្រុមយុវជនឆន្ទៈកីឡា នៅក្នុងពូល ខ។ ក្រុមពូប្រុស លីងគួយ ស្ថិតនៅលេខ៣ក្នុងពូល ដោយមានរកបាន១ពិន្ទុ ពីលទ្ធផល ស្មើ ០-០ ជាមួយ ក្រុមយុវជនព្រះខ័នរាជស្វាយរៀង ខណៈក្រុម ឆន្ទៈកីឡានៅបាតតារាង ក្រោយចាញ់ United Sez ដោយលទ្ធផល ០-៥ កាលពីថ្ងៃទី១៩ ខែសីហា។
សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យ ទី៣ ខែកញ្ញា វេលាម៉ោង៨ព្រឹក ក្រុម Never Win ជាមួយក្រុមយុវជន Red Bull។ ក្រុម Never Win មិនទាន់មានពិន្ទុទេ ដោយស្ថិតនៅលេខ៣ក្នុងពូល គ បន្ទាប់ពីចាញ់ក្រុម Blue Dragon ៥-១ ខណៈក្រុម Red Bull មាន៣ពិន្ទុកំពុងឈរលេខ១ក្នុងពូល តាមរយៈជ័យជម្នះ លើកក្រុម យុវជន សសយក ស្រុកចន្រ្ទា ៥-០។
នៅពូល គ ការប៉ះគ្នារវាង ក្រុម សសយក ស្រុកចន្រ្ទា ជាមួយ Blue Dragon វេលាម៉ោង២រសៀល។ ក្រុម Blue Dragon មាន៣ពិន្ទុ កំពុងឈរលេខ២ក្នុងពូល បន្ទាប់ពីឈ្នះក្រុម Never Win ដោយលទ្ធផល ៥-១ កាលពីសប្តាហ៍មុន ប៉ុន្តែក្រុមស្រុកចន្ទ្រា ស្ថិតនៅបាតតារាងដោយគ្មានពិន្ទុក្រោយចាញ់ Red Bull ៥-0 កាលពីសប្តាហ៍មុន។

ចុងក្រោយជាជំនួបរវាង ក្រុម M.S.T. FC ជាមួយក្រុមយុវជន ត្នោត FC វេលាម៉ោង៤រសៀលសម្រាប់ពូល ឃ។ ក្រុម M.S.T FC មាន៣ពិន្ទុកំពុងឈរលេខ១ក្នុងពូល បន្ទាប់ពីឈ្នះការប្រកួតលើកទី១ដោយលទ្ធផលចាស់ដៃ ៨-០ លើក្រុមយុវជនតាពៅ ប៉ុន្តែនេះជាការប្រកួតលើកទី១របស់ក្រុមត្នោត FC។
កម្មវិធីប្រកួត ថ្ងៃសៅរិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៣
- ម៉ោង ៨:០០ព្រឹក៖ ក្រុមយុវជន RAINBOW FC vs ត្រកួនទែក (ពូល ក)
- ម៉ោង ២:០០រសៀល៖ ក្រុមយុវជន បាទី vs សសយក ស្រុកកំពង់រោទិ៍ (ពូល ច)
- ម៉ោង ៤:០០រសៀល៖ ក្រុមពូប្រុស លីងគួយ vs យុវជនឆន្ទៈកីឡា (ពូល ខ)
កម្មវិធីថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០២៣
- ម៉ោង ៨:០០ព្រឹក៖ ក្រុម NEVER WIN vs RED BULL (ពូល គ)
- ម៉ោង ២:០០រសៀល៖ សសយក ស្រុកចន្រ្ទា vs BLUE DRAGON (ពូល គ)
- ម៉ោង ៤:០០រសៀល៖ ក្រុម M.S.T. FC vs ត្នោត FC (ពូល ឃ)





អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១៦ ម៉ោង ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ