កីឡា
លទ្ធផល៣ប្រកួតដំបូង ក្រុម Long An របស់ គួន ម៉ុម ក្នុងជើងឯកវៀតណាម
ក្រុមបាល់ទះ Lavie Long An ដែលកីឡាករកម្ពុជា គួន ម៉ុម កំពុងលេងធ្វើមិនសូវបានល្អទេសម្រាប់៣ប្រកួតដំបូងក្នុងការប្រកួតបាល់ទះជម្រើសជើងឯកជាតិវៀតណាមឆ្នាំ២០២៤។
បើកឆាកដំបូង ក្រុម Lavie Long An បានបរាជ័យក្រោមថ្វីដៃក្រុមខ្លាំងប្រចាំប្រទេសវៀតណាម Sanest Khanh Hoa ដោយលទ្ធផល ០-៣ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ អ្នកគាំទ្រកីឡាបាល់ទះប្រហែលជាស្គាល់ហើយក្លិប Sanest Khanh Hoa ធ្លាប់មកប្រកួតមិត្តភាពជាមួយក្រុមវិសាខាសម្រាប់ការបើកឆាកបាល់ទះតេជោលីគកាលពីពេលថ្មីនេះ។ ពេលនោះ ពួកគេបានចាញ់ក្រុមវិសាខា ៣-១។

សម្រាប់ការប្រកួតលើកទី២ Lavie Long An បានយកឈ្នះលើក្រុម Da Nang ដោយលទ្ធផលយ៉ាងតានតឹង ៣-២ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ និងប្រកួតលើកទី៣កាលពីយប់ថ្ងៃទី២ ខែមេសា ក្រុម Lavie Long An បានបរាជ័យដោយថ្វីដៃក្រុម Ninh Binh ដោយលទ្ធផល ១-៣។ ដូច្នេះ៣ប្រកួតដំបូង ឈ្នះ១ និងចាញ់២។
មើលទម្រង់លេងរបស់ក្រុម Lavie Long An ហាក់មិនសូវមានប្រសិទ្ធភាពសោះក្នុងការប្លុក ឬបិទចំពោះការវាយផ្តាច់របស់ដៃគូ។ ទោះបីជាយ៉ាងណា កីឡាករកម្ពុជា គួន ម៉ុម អាចចាត់ទុកជាសមាជិកដ៏សំខាន់ម្នាក់ដែលធ្វើបានល្អក្នុងចំណោមមិត្តរួមក្រុម។ សមាជិកក្រុមរបស់កីឡាករកម្ពុជាក៏មានកីឡាករវៀតណាម ហ្សាម ថ៉យឃឿង ដែលបានមកលេងឲ្យក្រុមក្រសួងមហាផ្ទៃក្នុងតេជោលីគ។
លទ្ធផល៣ប្រកួតដំបូង
- Lavie Long An ០-៣ Sanest Khanh Hoa
- Lavie Long An ៣-២ Da Nang
- Lavie Long An ១-៣ Ninh Binh
កម្មវិធីប្រកួតប្រកួតបន្ទាប់
- Lavie Long An vs Ha Tinh ថ្ងៃទី៥ មេសា ម៉ោង៥ល្ងាច
- Lavie Long An vs The Cong Cang ថ្ងៃទី៦ មេសា ម៉ោង៨យប់



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


