កីឡា
កីឡាការិនីប្រដាល់សកល នូវ ស្រីពៅ ទៅហ្វឹកហាត់ប្រដាល់ ឃីកបុកស៊ីងវិញត្រៀមចូលរួមស៊ីហ្គេមនៅវៀតណាម
ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុ ជា អនុញ្ញាតឲ្យអតីតកីឡាការិនី នូវ ស្រីពៅ ទៅហ្វឹកហាត់ជាមួយកីឡាប្រដាល់ឃីកបុកស៊ីង ដែលជាប្រភេទកីឡាទើបបង្កើតថ្មី គឺសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ដើម្បីត្រៀមចូលរួមប្រកួតប្រជែងដណ្តើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២១ លើកទី ៣១ នៅប្រទេសវៀតណាមនាខែវិច្ឆិកាខាងមុខនេះ។

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្រាប់ឲ្យដឹងថា អតីតកីឡាការិនីប្រដាល់ សកល នូវ ស្រីពៅ បានស្នើសុំសហព័ន្ធទៅចូលរួមហ្វឹកហាត់ជាមួយកីឡាប្រដាល់ឃីកបុកស៊ីង ហើយលោកនិងលោកប្រធានសហព័ន្ធ ក៏បានអនុញ្ញាតជាផ្លូវការ មិនមែនកីឡាការិនីរូបនេះ ចេញទៅគ្មានការអនុញ្ញាតនោះឡើយ។

លោកបន្តថា ជាពិសេសនោះអតីតកីឡា ការិនីប្រដាល់សកល នូវ ស្រីពៅ បើគិតកម្ពស់វិញ រូបគេមិនត្រូវខ្នាតសម្រាប់កីឡា ប្រដាល់សកលឡើយ ទើបលោកប្រធានសហព័ន្ធសម្រេចចិត្តឲ្យគាត់ចាកចេញតែម្តង។ លោកបញ្ជាក់ថា សហព័ន្ធក៏នៅមានកីឡាការិនីប្រដាល់សកលមានទេពកោសល្យជាច្រើនរូប ដែលកំពុងធ្វើការហ្វឹកហាត់តាមផ្ទះសម្រាប់ពង្រឹងសមត្ថភាព បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាផ្អាកការលេងកីឡាក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕
ដោយ ៖ វិសិទ្ធ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៥ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


