Connect with us

កីឡា

ញាក់សាច់! Man United បញ្ចេញគម្រោង​សាង​សង់​កីឡដ្ឋានថ្មី​ដ៏​អស្ចារ្យ

បានផុស

នៅ

ក្លិបបិសាចក្រហម Manchester United បានបញ្ជាក់ជាផ្លូវការអំពី​​គម្រោង​នឹងចាកចេញពីកីឡដ្ឋានបច្ចុប្បន្ន Old Trafford ហើយផ្លាស់ប្តូរទៅកាន់កីឡដ្ឋានថ្មីមួយទៀត ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ១០ ម៉ឺននាក់។

លោក Sir Jim Ratcliffe
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡដ្ឋានថ្មីនេះ នឹងក្លាយជាកីឡដ្ឋាន ដែលធំជាងគេបង្អស់នៅក្នុងប្រទេស អង់គ្លេស។ តាម​គម្រោង​ កីឡដ្ឋាន នឹងត្រូវ​សាងសង់ដោយស្ថាបត្យករដ៏ល្បីឈ្មោះលោក Lord Norman Foster ដែល​ប្រើ​ពេល ៥ ឆ្នាំ និងចំណាយទឹកប្រាក់យ៉ាងហោចណាស់ ២.៦ ពាន់លានដុល្លារអាមេរិក។

ចំណុចពិសេសរបស់កីឡដ្ឋានថ្មី ដែលដាក់ឈ្មោះនៅក្នុងឯកសារគម្រោងស្ថាបត្យកម្ម “New Trafford” គឺវានឹងអាចបង្កើតថាមពលអគ្គិសនីបានដោយខ្លួនឯង តាមរយៈពន្លឺព្រះអាទិត្យ និងទឹកភ្លៀង។ ចំណែករូបរាងវិញ វានឹងមានការហ៊ុំព័ទ្ធដោយជញ្ជាំងបិទជិត ដែលមានលក្ខណៈដូចសំណាញ់ ហើយមានបង្គោលចំនួន ៣ ដែលអាចឱ្យគេមើលឃើញបានពីចម្ងាយរហូតដល់ទៅ ៤០ គីឡូម៉ែត្រ។

យោងតាម United បានឱ្យដឹងថា បន្ទាប់ពីកីឡដ្ឋាននេះសាងសង់រួចរាល់ វានឹងក្លាយជាតំបន់សក្តានុពលមួយសម្រាប់ប្រជាជនជននៅទីនោះ។ តាមការប៉ាន់ស្មាន វានឹងអាចជាប្រភពមួយ ដែលអាចបង្កើនសេដ្ឋកិច្ចជូនប្រជានជន អង់គ្លេស បានចំនួន ៩.៤ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចជួយបង្កើតមុខរបរថ្មីជូនប្រជាជននៅទីនោះបានចំនួន ៩២, ០០០ កន្លែងផងដែរ៕

គម្រោងកីឡដ្ឋានថ្មី Man UTD
គម្រោងកីឡដ្ឋានថ្មី Man UTD
គម្រោងកីឡដ្ឋានថ្មី Man UTD
គម្រោងកីឡដ្ឋានថ្មី Man UTD

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sky Sports

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម