កីឡា
ច្បាស់ហើយ! តារាឆ្នើម Man UTD ម្នាក់នឹងចាកចេញពីក្លិបចប់រដូវកាលនេះ
ខ្សែបម្រើរបស់ Manchester United កីឡាករ Christian Eriksen បានបញ្ជាក់អំពីអនាគតខ្លួន ជាមួយនឹងក្រុមបិសាចក្រហម ដោយទំនងជានឹងចាកចេញពីទឹកដី Old Trafford នៅដំណាច់រដូវកាល ២០២៤-២០២៥។

Eriksen ត្រូវបាន Man UTD ចុះកុងត្រាយកបានពីក្រុម Brentford កាលពីរដូវក្តៅឆ្នាំ ២០២២ ដោយគ្មានតម្លៃខ្លួន ខណៈកិច្ចសន្យារបស់ខ្សែបម្រើសញ្ជាតិ ដាណឺម៉ាក វ័យ ៣៣ ឆ្នាំរូបនេះ នឹងផុតសុពលភាពនៅរដូវក្តៅខាងមុខ។
ទោះបីជាយ៉ាងណា តាមការបញ្ជាក់ដោយ Eriksen ផ្ទាល់ គឺ Man UTD ទំនងជាមិនបន្តកិច្ចសន្យាថ្មីទេ ដូច្នេះ គាត់កំពុងតែស្វែងរកក្លិបថ្មី ដើម្បីបន្តអាជីពបាល់ទាត់។ គាត់ក៏បានបញ្ជាក់ដែរថា គាត់មិនទាន់ចង់ចាកចេញពីបាល់ទាត់ក្នុងទ្វីប អឺរ៉ុប ឡើយ។
ជុំវិញរឿងរ៉ាវខាងលើ Eriksen បានថ្លែងយ៉ាងដូច្នេះថា ៖«ខ្ញុំមិនទាន់បានឮអ្វីពីក្លិបឡើយ។ ដូច្នេះហើយខ្ញុំសន្មតថា ការសហការរវាងខ្ញុំ និងក្លិបនឹងត្រូវបញ្ចប់។ នោះជាអ្វី ដែលខ្ញុំត្រូវបកស្រាយ។ កិច្ចសន្យារបស់ខ្ញុំ នឹងផុតសុពលភាពនៅរដូវក្តៅនេះ ហើយខ្ញុំត្រៀមខ្លួនរួចហើយដើម្បីស្វែងរកក្លិបថ្មី។ …បំណងរបស់ខ្ញុំមិនចង់លេងនៅ អង់គ្លេសទៀតទេ។ ខ្ញុំនឹងមិនទៅ អាមេរិក ទេ… ខ្ញុំចង់នៅអឺរ៉ុបបន្តទៀត តែប្រហែលនៅជិតផ្ទះរបស់ខ្ញុំ ក្នុងប្រទេស ដាណឺម៉ាក»៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


