កីឡា
មិនធម្មតា! ឡៅ ចន្ទ្រា ចេញទៅ នូវែលសេឡង់ ត្រូវជួបដៃគូទើបឈ្នះខ្សែក្រវាត់ 8 Men
កីឡាករ ឡៅ ចន្ទ្រា គឺជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករគុនខ្មែរទាំង ៥ នាក់ ដែលត្រូវចេញទៅប្រកួតនៅប្រទេស នូវែលសេឡង់ នាថ្ងៃទី ២១ ខែ មិថុនា សប្តាហ៍ក្រោយ។

កីឡាករគុនខ្មែរទាំង ៥ រូប ដែលត្រូវចេញទៅប្រកួតនៅទីនោះ រួមមាន ឡៅ ចន្ទ្រា, លន បញ្ញា, ធន់ វណ្ណា, ថៃ រ៉េត និង ធន់ ចាន់តាក់។
យ៉ាងណា បន្ទាប់ពីប្រកាសគូប្រកួតនីមួយៗ ក្រៅអំពីដៃគូរបស់ លន បញ្ញា កីឡាករ Daniel Ruwanga គឺមានកីឡាករ Suran Juanmiry ម្នាក់ទៀត ដែលជាដៃគូរបស់ ឡៅ ចន្ទ្រា ត្រូវបានគេចាត់ទុក ជាជើងខ្លាំងមួយរូបប្រចាំសង្វៀន King in the Ring និងប្រទេស នូវែលសេឡង់។

បង្ហាញពីប្រវត្តិត្រួសៗ កីឡាករ Suran Juanmiry ដែលមានសញ្ជាតិ នូវែលសេឡង់ គឺជាម្ចាស់ខ្សែក្រវាត់ ៤ ស្ថាប័នរួមមាន 8 Men King in the Ring, ខ្សែក្រវាត់ KITR Champion, ខ្សែក្រវាត់ ISKA Kickboxing Champion និងខ្សែក្រវាត់ WMAF Kickboxing Champion។ បន្ថែមពីនោះទៀត កីឡាករធ្លាប់ឈ្នះហ្គង់ដៃមាស Golden Glove boxing Champion និងមេដាយមាសរបស់ GAMMA ផងដែរ។
កីឡាករ Suran ធ្លាប់ឆ្លងកាត់ការប្រកួតបានចំនួន ៣០ ដង ក្នុងនោះឈ្នះ ២៣ ដង ចាញ់ ៥ ដង និងស្មើ ២ ដង។ ការប្រកួតចុងក្រោយរបស់អ្នកលេងរហស្សនាមកុមារមាសរូបនេះ គឺបានឈ្នះកីឡាករ Daniel Ruwanga ដែលជាដៃគូ លន បញ្ញា ដោយពិន្ទុ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ 8 Men King in the Ring។

គួរបញ្ជាក់ថា ការប្រកួតរវាង ឡៅ ចន្ទ្រា និង Suran ក៏នឹងមានការដណ្តើមខ្សែក្រវាត់ផងដែរ គឺខ្សែក្រវាត់ពិភពលោក GAMMA៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


