Connect with us

កីឡា

លោក​ មាស​ សារិន​ បន្ត​ជាប់​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​អាណត្តិ​ថ្មី​

បានផុស

នៅ

សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ចាស់ ទី៤ ឆ្នាំ២០២០-២០២៤ និងបន្តអាណត្តិថ្មី ទី៥ ឆ្នាំ២០២៤-២០២៨ ដោយ​លោក​ មាស​ សារិន​ បន្ត​ជាប់​ឆ្នោត​ជា​ប្រធាន​ដើម្បី​ដឹកនាំ​កីឡា​មួយ​នេះ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ មាស​ សារិន

ថ្លែង​ក្នុង​មហាសន្និបាត​លោក​ មាស​ សារិន​ បានប្តេជ្ញាចិត្តថា នឹង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ដែលសហព័ន្ធ​ចង់បានជាពិសេសទិសដៅការប្រកួតកីឡាទាញព្រ័ត្រជើងឯកអាស៊ីអាគ្នេយ៍​តាម​គម្រោង​ដែល​នឹង​ចង់​រៀបចំ​ឲ្យ​បាន​បំផុត។

ព្រឹទ្ធាចារ្យ​កីឡា​រូន​នេះ​បន្ថែម​ទៀត​ថា​ ប្តេជ្ញាជំរុញឱ្យប្រភេទកីឡាទាញព្រ័ត្រឱ្យកាន់តែមានប្រជាប្រិយភាព ក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាកាន់តែច្រើន តាមរយៈការរៀបចំការប្រកួតកីឡាទាញព្រ័ត្រ ជើងឯកសមាគម នៅអង្គរវត្ត ចាប់ពីឆ្នាំ២០២៦តទៅ។

ទិដ្ឋភាព​មហាសន្និបាត

ជា​មួយ​គ្នា​នេះ​ដែរ​លោក​សង្ឃឹម​ថា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​ទាំង​អស់​ដែល​ជាប់​ឆ្នោត​នេះ​នឹង​បន្ត​រួម​គ្នា​ជួយ​ជំរុញ​អភិវឌ្ឍន៍​បន្ថែម​ទៀត​ឲ្យ​កាន់​តែ​មាន​សកម្មភាព​ ពិសេស​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ឲ្យ​បាន​ច្រើន​ផ្សព្វផ្សាយ​ទៅ​កាន់​មហាជន​រឹតតែ​មាន​ភាព​ផុលផុស។​

ទិដ្ឋភាព​មហាសន្និបាត

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ បាន​បោះឆ្នោត​ជា​កញ្ចប់​ជ្រើសរើស​ប្រធាន​សហព័ន្ធ​ ថ្នាក់ដឹកនាំ​អាណត្តិ​ទី៥​ ឆ្នាំ​២០២៤-២០២៨​ កាល​ពី​ថ្ងៃ​ទី១៦​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ លោក​ មាស​ សារិន​ ប្រធាន​សហព័ន្ធ​ លោក​ សាម៉ន បណ្ឌិត្យ អនុប្រធានទី១ និងអនុប្រធាន១៦រូប។ ចំពោះអគ្គលេខាធិការ គឺលោក ចាប រតនា៕​

ទិដ្ឋភាព​មហាសន្និបាត

អត្ថបទដោយ៖ នួន​ ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​៨រូប​ដាក់​ពាក្យ​លា​ឈប់​ពីរដ្ឋាភិបាល​​ចម្រុះ​ ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ឆ្ងល់​អត់ ហេតុអ្វី​​មីស៊ីលភាគច្រើនត្រូវ​បាន​បាញ់នៅពេលយប់ជាជាងពេល​ថ្ងៃ ក្នុងអំឡុងពេលសង្គ្រាម?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

គណបក្ស​ Bhumjaithai ដក​ខ្លួនចេញ​​​ពីរដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​បក្ស​ភឿថៃ​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​រុះ​រើ​​គណៈរដ្ឋមន្ត្រីថៃ គ្រោងធ្វើនៅថ្ងៃសុក្រ ​រដ្ឋាភិបាល​ចម្រុះ​ថៃ​អាចជាប់គាំ​ងជា​​​​ថ្មី​ ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ក្រោយ​ធ្លាយសារសំឡេង​ ផែថងថាន ប្រឈម​រឿង​​សំខាន់៣ លំបាករើ​ខ្លួនរួច​​​​​

Sokha Hotels

ព័ត៌មានពេញនិយម