កីឡា
ប៊ុន សុធា នៅតែមិនអាចឈ្នះ យ៉ាស៊ីន ខណៈលោក សេន ប៊ុនថេន លើកទឹកចិត្តឲ្យខំបន្ត
ការប្រកួតដ៏កក្រើកជក់ចិត្ត និងជាការប្រកួតដណ្ដើមខ្សែក្រវាត់គ្រុឌរវាង យ៉ា ស៊ីន ប៉ះ ប៊ុន សុធា ពិតជាល្អមើល ខណៈជ័យជម្នះនៅតែបានលើកូនសិស្សលោក សេន ប៊ុនថេន ដដែលក្នុងជំនួបកាលពីយប់មិញនៅលើសង្វៀនទទក បណ្ដោយផ្លូវវេងស្រេង រាជធានីភ្នំពេញ។

លោក សេន ប៊ុនថេន និងយ៉ាស៊ីន
ការប្រកួតដណ្ដើមខ្សែក្រវាត់នេះគឺពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងមែន ពោលជួងគោះភ្លាម យ៉ាស៊ីន ដើរចូលវាយសម្រុកយកពិន្ទុតាំងពីដើមទឹកដោយគ្មានខ្លាចញញើតលើកីឡាករ ប៊ុន សុធា បន្តិចសោះឡើយ។
សុធា ហាក់ចាញ់កម្លាំង និងចាញ់ញ៉ាប់ យ៉ាស៊ីន បន្តិច ប៉ុន្តែម្នាក់ៗសឿង និងតស៊ូគ្នាជាខ្លាំងដើម្បីដណ្ដើមពិន្ទុលើដៃគូឆ្ពោះទៅរកជ័យជម្នះ។ យ៉ាងណាលទ្ធផលចុងក្រោយកូនសិស្សលោក សេន ប៊ុនថេន នៅតែបន្តឈ្នះលើ ប៊ុន សុធា ជាលើកទី២។

រូបភាពហ្វេសបុកលោក សេន ប៊ុនថេន
ចំណែកលោក សេន ប៊ុនថេន វិញបានបង្ហោះសារលើហ្វេសបុកផេករបស់ខ្លួនអបអរសារទរចំពោះជ័យជម្នះរបស់ យ៉ាស៊ីន ដែលបានឈ្នះខ្សែក្រវាត់កាលពីយប់មិញនេះ ស្របពេលលោកលើកទឹកចិត្តកីឡាករ ប៊ុន សុធា ឲ្យបន្តខំប្រឹងប្រែងបន្ថែមទៀត។

យ៉ាស៊ីន និង សុធា
បញ្ជាក់ដែរថា ជំនួបលើកទី២ និងជាការប្រកួតដណ្ដើមខ្សែក្រវាត់គ្រុឌយប់មិញនេះគឺកីឡាករ យ៉ាស៊ីន ឈ្នះពិន្ទុលើកីឡាករ ប៊ុន សុធា លើសង្វៀនទទក ទីតាំងនៅឯសួនឧស្សាហកម្មវឌ្ឍនៈ បណ្ដោយផ្លូវវេងស្រេង រាជធានីភ្នំពេញ៕

យ៉ាស៊ីន ឈ្នះខ្សែក្រវាត់យប់មិញ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


