ក្រុមនាវាផ្ទុកយន្តហោះរបស់បារាំង កំពុងធ្វើដំណើរទៅភាគខាងត្បូងនៃព្រែកជីក Suez ចូលទៅក្នុងសមុទ្រក្រហម ដើម្បីត្រៀមរៀបចំសម្រាប់បេសកកម្មមិនប្រាកដប្រជានាពេលអនាគត ជាផ្នែកមួយនៃផែនការបារាំង-អង់គ្លេសសម្រាប់ច្រកសមុទ្រហ័រមូស
ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានរិះគន់ទង្វើភាគីពីរធំៗ ដែលធ្វើឱ្យមានភាពតានតឹងកើនឡើងថ្មីៗក្នុងឈូងសមុទ្រពែរ្ស ដោយលើកឡើងថាវាជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការរក្សាការបិទផ្លូវកងទ័ពជើងទឹក ហើយអ៊ីរ៉ង់អនុវត្តបញ្ច្រាសគោលនយោបាយដោយសេរីក្នុងច្រកសមុទ្រ Hormuz ជាបន្តបន្ទាប់គឺជាកំហុសមួយរបស់ភាគីទាំងពីរ។
ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) នឹងធ្វើដំណើរទៅកាន់ប្រទេសក្រិកនៅសប្តាហ៍ក្រោយ ដើម្បីបន្តកតិកាសញ្ញាសន្តិសុខរវាងប្រទេសទាំងពីរ ដោយផ្អែកលើបរិបទនៃសង្គ្រាមនៅអ៊ីរ៉ង់។
បណ្តារដ្ឋអារ៉ាប់ដឹកនាំដោយប្រទេសបារ៉ែនកំពុងស្វែងរកសេចក្តីសម្រេចអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) ដើម្បីអន្តរាគមន៍ផ្នែកយោធា បើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈប្រទេសធំៗចំនួនបី មាន រុស្ស៊ី ចិន និងបារាំង បដិសេធចំពោះសេចក្តីសម្រេចដែលស្នើឡើង។
ប្រទេសបារាំងបានវាយបកទៅអាមេរិកវិញនៅថ្ងៃពុធ ចំពោះការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដកអាមេរិកចេញពីអង្គការណាតូ(NATO) ដោយនិយាយថា សម្ព័ន្ធយោធាណាតូរចនាឡើង ដើម្បីធានាសន្តិសុខក្នុងតំបន់អឺរ៉ុប-អាត្លង់ទិក មិនមែនសម្រាប់ប្រតិបត្តិការវាយលុកនៅច្រកសមុទ្រ Hormuz ទេ។
នាយករដ្ឋមន្រី្តជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) លើកឡើងថាប្រទេសជប៉ុន និងបារាំង បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើរតួនាទីសម្របសម្រួលយ៉ាងជិតស្និទ្ធ ជំរុញឱ្យភាគីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់បញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា
ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងធានាសុវត្ថិភាពសម្រាប់ការដឹកជញ្ជូនតាមរយៈច្រកសមុទ្រហ័រមូហ្ស