ព័ត៌មានអន្ដរជាតិ
បារាំង រួមដៃជាមួយ ចិននិងរុស្ស៊ី ទប់មិនឲ្យប្រើប្រាស់កម្លាំងយោធាលើច្រក Hormuz
ចាប់តាំងពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិយោធានៃភាគីទាំងបីជាច្រើន ពិសេសឈានដល់បិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ពិភពលោកដោយភាគីអ៊ីរ៉ង់។ ការណ៍នេះប្រទេសជាច្រើន កំពុងចួបវិបត្តិប្រេងធ្ងន់ធ្ងរ និងខាតបង់ប្រាក់លើវិស័យផលិតកម្មយ៉ាងសំខាន់។
បណ្តារដ្ឋអារ៉ាប់ដឹកនាំដោយប្រទេសបារ៉ែនកំពុងស្វែងរកសេចក្តីសម្រេចអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីអន្តរាគមន៍ផ្នែកយោធា បើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈប្រទេសធំៗចំនួនបី មាន រុស្ស៊ី ចិន និង បារាំង បដិសេធចំពោះសេចក្តីសម្រេចដែលស្នើឡើង។

យោងតាមកាសែត Middle East Monitor ផ្សាយថ្ងៃទី០៣ខែមេសា ឆ្នាំ២០២៦ ចំពេលមានជម្លោះកាន់តែខ្លាំងឡើងនៃការបិទច្រកមុទ្រ Hormuz ដោយភាគីអ៊ីរ៉ង វាបានរំខានដល់ទីផ្សារថាមពលសកលយ៉ាងធ្ងន់ធ្ងរ បណ្តាលឱ្យមានការកើនឡើងនៃថ្លៃដើមរបស់ ប្រេង ការដឹកជញ្ជូន និងការធានារ៉ាប់រង។
ចំណែកប្រទេសកាតានិងប្រទេសឈូងសមុទ្រដទៃទៀតត្រូវបង្ខំឱ្យបញ្ឈប់ការផលិតទ្រង់ទ្រាយធំ មានដូចជារោងចក្រ ឧស្សាហកម្មជាដើម និងខាតបង់ប្រចាំឆ្នាំប្រមាណ ២០ប៊ីលានដុល្លារ។
គួរបញ្ជាក់ថាសេចក្តីព្រាងសម្រេចរបស់ប្រទេសបារ៉ែនមានគោលបំណងផ្តល់អំណាចដល់រដ្ឋជាសមាជិកនិងកងកម្លាំងជើងទឹកពហុជាតិសាសន៍ឱ្យប្រើប្រាស់គ្រប់មធ្យោបាយចាំបាច់ទាំងអស់ រួមទាំងកម្លាំងយោធា ដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍ផ្លូវសមុទ្រ។
យ៉ាងណា ប្រទេសរុស្ស៊ី ចិន និងបារាំង ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានប្រឆាំងនឹងសេចក្តីសម្រេចដែលអនុញ្ញាតឱ្យមានសកម្មភាពយោធាក្នុងច្រក Hormuz ។
ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) លើកឡើងពីជម្រើសយោធាថា៖ « វាជាការមិនប្រាកដប្រជា ហើយអាចបង្កើនការគំរាមកំហែងបង្កឡើងដោយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលពួកគេមានសមត្ថភាពផ្លោងមីស៊ីលតាមបណ្តោយឆ្នេរសមុទ្រក្នុងប្រទេសឈូងសមុទ្រ»។
បើទោះបីជាមានការចរចាលើរឿងនេះច្រើនសប្តាហ៍និងការធ្វើវិសោធនកម្មច្បាប់ក៏ដោយ ក្រុមប្រឹក្សានៅតែជាប់គាំង ធ្វើឱ្យការឯកភាពគ្នាផ្នែកការទូតមិនទំនងកើតឡើងក្នុងពេលដ៏ខ្លីខាងមុខនេះទេ។
ដោយសារតែដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនដំណើរការ ចំណែកអនាគតនៃច្រកសមុទ្រ Hormuz នៅតែមិនប្រាកដប្រជា នាំឱ្យមានអស្ថិរភាពក្នុងតំបន់ ពិសេសវិបត្តិផ្គត់ផ្គង់ថាមពលសកលកាន់តែអូសបន្លាយ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


