ព័ត៌មានអន្ដរជាតិ
ជប៉ុននិងបារាំង សន្យារួមគ្នាសម្របសម្រួលបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា ឆ្ពោះទៅបើកច្រក Hormuz
ខណៈសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយឈានចូលខែទី២ ធ្វើឱ្យតម្លៃប្រេងនៅទូទាំងពិភពលោកកើនឡើងឥតឈប់ នាយករដ្ឋមន្រី្តជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) បានលើកឡើងថា ជប៉ុន និងបារាំង បានព្រមព្រៀងគ្នានៅថ្ងៃពុធក្នុងការដើរតួនាទីធ្វើជាអ្នកសម្របសម្រួលយ៉ាងជិតស្និទ្ធ ជំរុញឱ្យភាគីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់បញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា និងបើកច្រកសមុទ្រ Hormuz ឡើងវិញសម្រាប់នាវាដឹកប្រេងនិងឧស្ម័នទៅកាន់ពិភពលោក។

យោងតាមភ្នាក់ងាររ៉យទ័រផ្សាយថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ លោកស្រី តាកាអ៊ិឈិ បានលើកឡើងថា បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) នៅទីក្រុងតូក្យូ ស្តីពីចំណងមិត្តភាពសន្តិសុខ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ជប៉ុននិងបារាំងត្រូវតែរកដំណោះស្រាយមួយឱ្យសមស្រប។
នាយករដ្ឋមន្ត្រីជប៉ុន បន្តថា៖ « ដោយសារតែស្ថានភាពអន្តរជាតិប្រឈមខ្លាំង! ខ្ញុំជឿថារឿងនេះមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះមេដឹកនាំជប៉ុននិងបារាំង ក្នុងការពង្រឹងចំណងមិត្តភាពផ្ទាល់ខ្លួន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់យើងកាន់តែរឹងមាំ»។
ដោយសារជម្លោះនៅមជ្ឈិមបូព៌ាបច្ចុប្បន្នឈានដល់សប្តាហ៍ទី៥ ហើយ ចំណែកប្រទេសជប៉ុន បារាំង ក៏ដូចជាប្រទេសដទៃទៀត កំពុងតស៊ូជាមួយនឹងការកើនឡើងនៃតម្លៃថាមពលខ្ពស់។
គួរបញ្ជាក់ថា ប្រទេសជប៉ុនជាធម្មតាទទួលប្រេងប្រហែល ៩០% ពីមជ្ឈិមបូព៌ា តែចាប់តាំងពីសង្រ្គាមកើតឡើង ប្រទេសនេះចាប់ផ្តើមទាញយកប្រេងបម្រុងមកប្រើប្រាស់ ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃសេដ្ឋកិច្ចជាតិ។
ថ្លែងជាមួយ លោកស្រី តាកាអ៊ិឈិ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង និយាយថា លោកបានចែករំលែកជំហររបស់មេដឹកនាំជប៉ុនលើតម្រូវការស្តារសេរីភាពនៃការធ្វើនាវាចរណ៍ក្នុងច្រកសមុទ្រ Hormuz ។
មិនតែប៉ុណ្ណោះ ប្រទេសបារាំងបានធ្វើកិច្ចពិភាក្សាជាមួយប្រទេសជាច្រើន ខណៈខ្លួនកំពុងស្វែងរកសំណើសម្រាប់បេសកកម្ម ដើម្បីបើកផ្លូវទឹកនេះឡើងវិញ ពេលដែលជម្លោះបញ្ចប់។
ចំណែកប្រទេសជប៉ុននិយាយថា ខ្លួនអាចពិចារណាបញ្ជូនយន្តហោះបោសសម្អាតមីន ទោះបីជាវិសាលភាពនៃតួនាទីណាមួយនឹងត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ប្រទេសខ្លួនក៏ដោយ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


