ព័ត៌មានអន្ដរជាតិ
សមាជិកណាតូ បារាំងនិងក្រិក ពង្រឹងចំណងការពារជាតិ ស្របពេលអសន្តិសុខក្នុងតំបន់
ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) នឹងធ្វើដំណើរទៅកាន់ប្រទេសក្រិកនៅសប្តាហ៍ក្រោយ ដើម្បីបន្តកតិកាសញ្ញាសន្តិសុខរវាងប្រទេសទាំងពីរ ដោយផ្អែកលើបរិបទនៃសង្គ្រាមនៅអ៊ីរ៉ង់។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលក្រិកម្នាក់លើកឡើងកាលពីថ្ងៃអាទិត្យ ដកស្រង់ដោយភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ។
បារាំង និងក្រិក ជាសម្ព័ន្ធមិត្តយូរអង្វែងរបស់នៅក្នុងអង្គការណាតូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ និងការពារជាតិក្នុងឆ្នាំ ២០២១ ដែលតម្រូវឱ្យពួកគេជួយគ្នាទៅវិញទៅមក ប្រសិនបើមានការវាយប្រហារណាមួយពីសត្រូវ រួមទាំងការទិញនាវាចម្បាំងផលិតនៅបារាំងចំនួនបីគ្រឿង និងយន្តហោះចម្បាំងរបស់បារាំងប្រភេទ Rafale ផលិតដោយក្រុមហ៊ុន Dassault ជាង ២៤ គ្រឿង នៅទីក្រុង Athens ។

មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ « ដំណើរទស្សនកិច្ចរបស់ លោក ម៉ាក្រុង ទៅកាន់ប្រទេសក្រិកនៅថ្ងៃទី ២៤-២៥ ខែមេសា នឹងបន្តកិច្ចព្រមព្រៀង [សន្តិសុខជាតិរួមគ្នា] សម្រាប់រយៈពេលប្រាំឆ្នាំទៀត ជាមួយនឹងការបន្តដោយស្វ័យប្រវត្តិបន្ទាប់ពីនោះ»។
មន្ត្រីរូបនោះបន្ថែមថា លោក ម៉ាក្រុង និងរដ្ឋាភិបាលក្រិកក៏នឹងពិភាក្សាអំពីសន្តិសុខដែនសមុទ្រ និងច្រកសមុទ្រ Hormuz ផងដែរ។
គួរបញ្ជាក់ថា ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ត្រូវបានជាប់គាំងម្តងទៀតនៅថ្ងៃអាទិត្យ បន្ទាប់ពីអ៊ីរ៉ង់បញ្ជាក់ឡើងវិញនូវការគ្រប់គ្រងលើផ្លូវទឹកយុទ្ធសាស្ត្រនេះ ប៉ុន្មានថ្ងៃមុនពេលបទឈប់បាញ់ដ៏ផុយស្រួយជាមួយសហរដ្ឋអាមេរិក-អ៊ីរ៉ង់កើតឡើងជិតផុតកំណត់។
ប្រទេសក្រិកដឹកនាំបេសកកម្មកងទ័ពជើងទឹករបស់សហភាពអឺរ៉ុបទទួលបន្ទុកការពារកប៉ាល់នៅក្នុងសមុទ្រក្រហម ប៉ុន្តែប្រទេសនេះប្រឆាំងនឹងការចូលរួមក្នុងប្រតិបត្តិការយោធាណាមួយនៅក្នុងច្រកសមុទ្រ Hormuz៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


