ព័ត៌មានអន្ដរជាតិ
ម៉ាក្រុង ដាក់កំហុសទាំងអាមេរិកនិងអ៊ីរ៉ង់ លើការបិទ-បើកច្រក Hormuz
ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានរិះគន់ទង្វើភាគីពីរធំៗ ដែលធ្វើឱ្យមានភាពតានតឹងកើនឡើងថ្មីៗក្នុងឈូងសមុទ្រពែរ្ស ដោយលើកឡើងថា វាជាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការរក្សាការបិទផ្លូវទឹក ហើយអ៊ីរ៉ង់អនុវត្តបញ្ច្រាសគោលនយោបាយនៃសេរីភាពក្នុងច្រកសមុទ្រ Hormuz ជាបន្តបន្ទាប់គឺជាកំហុសមួយរបស់ភាគីទាំងពីរយ៉ាងច្បាស់។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានតួកគី Anadolu ផ្សាយថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Gdansk ប្រទេសប៉ូឡូញ ជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk, លោក ម៉ាក្រុង បានសម្តែងការព្រួយបារម្ភពីស្ថានភាពច្រកសមុទ្រដ៏ផុយស្រួយ បន្ទាប់ពីមានព័ត៌មានថា សហរដ្ឋអាមេរិកនឹងបន្តបិទផ្លូវនាវាដែលមានទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់ ទោះបីជាមានការបើកផ្លូវការទូតរយៈពេលខ្លីកាលពីថ្ងៃសុក្រសប្តាហ៍មុនក៏ដោយ។
លោក ម៉ាក្រុង លើកឡើងថា៖ «បន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការរក្សាការបិទផ្លូវទឹក ជាពិសេសលើគោលដៅច្រក Hormuz វាប៉ះពាល់ដល់អ្នកដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ហើយអាជ្ញាធរអ៊ីរ៉ង់ផ្លាស់ប្តូរជំហរដំបូងរបស់ពួកគេ [បើកច្រក Hormuz នៅថ្ងៃទី១៧ ខែមេសា]។ ខ្ញុំជឿថានេះជាកំហុសមួយរបស់ភាគីទាំងពីរ»។
លោក ម៉ាក្រុង សង្កត់ធ្ងន់ថា៖ « សហគមន៍អន្តរជាតិត្រូវតែត្រឡប់ទៅរកការសម្រេចចិត្តនៅថ្ងៃសុក្រវិញ។ អ្វីៗគ្រប់យ៉ាងត្រូវតែដោះស្រាយតាមរយៈការទូត។ មនុស្សគ្រប់គ្នាត្រូវតែត្រឡប់ទៅរកភាពស្ងប់ស្ងាត់វិញ»។
លោក ក៏អំពាវនាវឱ្យមានសន្តិភាពយូរអង្វែង តាមរយៈការចរចាលើបញ្ហានុយក្លេអ៊ែរនិងមីស៊ីលផ្លោង ជាជាងវត្តមាននៃសម្ពាធយោធាបច្ចុប្បន្ន។
លោក ម៉ាក្រុង បានជំរុញឱ្យមានការតស៊ូមតិជំនួសវិញសម្រាប់បេសកកម្មការពារ ផលប្រយោជន៍អន្តរជាតិ ដើម្បីធានានូវការបើកច្រកនេះឡើងវិញ ដោយគ្មានលក្ខខណ្ឌសម្រាប់សន្តិសុខថាមពលសកល៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


