កម្ចីខុសច្បាប់ Archives - Kampuchea Thmey Daily

ស្វែងយល់ពីចំណុចគន្លឹះនៃការចេញផ្សាយរបាយការណ៍ស្ថានភាពធនាគារឆ្នាំ២០២៥ និងកម្ចីមិនដំណើរការនៅកម្ពុជា
ជាទូទៅ របាយការណ៍ត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជាប្រចាំឆ្នាំណាមួយ តែងតែត្រូវបានចេញផ្សាយ នៅរៀងរាល់ខែមីនានៃឆ្នាំបន្ទាប់ ដោយត្រូវឆ្លងកាត់ដំណើរការត្រួតពិនិត្យយ៉ាងច្បាស់លាស់ ដូចជានីតិវិធីសវនកម្មឯករាជ្យជាដើម។

ក្នុងន័យនេះ របាយការណ៍ត្រួតពិនិត្យប្រព័ន្ធធនាគារប្រចាំឆ្នាំ២០២៥ នឹងអាចចេញផ្សាយក្នុងខែមីនា ឆ្នាំ២០២៦នេះ។

សាធារណជនហាក់មានចំណាប់អារម្មណ៍លើវិស័យធនាគារក្នុងឆ្នាំ២០២៥ ដោយសារមានការ ដាក់ឱ្យគ្រឹះស្ថានធនាគារជម្រះបញ្ជីតាមច្បាប់ ការកើនឡើងកម្ចីមិនដំណើរការ និងការលើកឡើងពីកង្វះអនុលោមភាពជាដើម។

ការកើនឡើងនៃកម្ចីមិនដំណើរការគ្រាន់តែជាសញ្ញាក្រើនរំឭកពីការធ្លាក់ចុះសមត្ថភាពសងត្រលប់របស់អ្នកទទួលកម្ចីប៉ុណ្ណោះ  ដែលមិនមែនជាភស្តុតាងក្នុងការសន្និដ្ឋានថាគ្រឹះស្ថានណាមួយបានប្រព្រឹត្តបទល្មើសនោះឡើយ។

គ្រឹះស្ថានធនាគារមួយត្រូវបានដាក់ឱ្យជម្រះបញ្ជីតាមច្បាប់។ អតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារនោះនៅតែអាចដកប្រាក់បានធម្មតា។ ទន្ទឹមនេះ អតិថិជនដែលខ្ចីប្រាក់ពីធនាគារនោះក៏ត្រូវបន្តបំពេញកាតព្វ​កិច្ចដែលមានជាប្រក្រតី។

ក្នុងករណីដែលមិនទាន់ត្រូវបានដាក់ឱ្យជម្រះបញ្ជី ហើយគ្រឹះស្ថានធនាគារនោះនៅតែអាចដំណើរការបានជាធម្មតា គឺដោយសារតែពេលមុនជម្រះបញ្ជី គ្រឹះស្ថានដដែលនេះមិនទាន់បានប្រព្រឹត្តល្មើសនៅឡើយ ឬមិនទាន់មានព័ត៌មានសង្ស័យដែលតម្រូវឱ្យមានការស៊ើបអង្កេត។

ការច្បិចយកទិន្នន័យបច្ចេកទេសតែមួយផ្នែកមកបកស្រាយដោយមិនមានមូលដ្ឋានច្បាប់ និងជំនាញច្បាស់លាស់អាចនាំឱ្យសាធារណជនយល់ច្រឡំ ឬវាយតម្លៃខុសលើស្ថានភាពជាក់ស្តែងនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។

ការសន្និដ្ឋានទៅលើនិរន្តរភាពរបស់ធនាគារមួយ ដោយផ្អែកតែទៅលើឥណទានមិនដំណើរការ មិនត្រឹមត្រូវទេ។​ ការសន្និដ្ឋានដែលអាចទទួលយកបានត្រូវផ្អែកលើការវាយតម្លៃដោយហ្មត់ចត់លើកត្តាសំខាន់ៗជាច្រើនដូចជាភាពគ្រប់គ្រាន់នៃដើមទុនរបស់ធនាគារដែលអាចស្រូបយកហានិភ័យពីការខាតបង់ សំវិធានធនលើឥណទានមិនដំណើរការ និងសន្ទនីយភាព ជាដើម។ ជាក់ស្តែង គិតត្រឹមដំណាច់ ឆ្នាំ២០២៤ ធនាគារ ព្រីនស៍ ម.ក មានភាពគ្រប់គ្រាប់នៃដើមទុន  ២១,២៣% (ខ្ពស់ជាងបទប្បញ្ញត្តិប្រុងប្រយ័ត្នរបស់ធនាគារជាតិនៃកម្ពុជាដែលមានអប្បមរមា ១៥% និងខ្ពស់ជាងស្តង់ដារក្រុងបាសែល ដែលជាស្តង់ដារអនុវត្តជាទូទៅលំដាប់អន្តរជាតិ ដែលតម្រូវអប្បរមា ៨%​) ដែលបង្ហាញពីលទ្ធភាពស្រូបយកការខាតបង់យ៉ាងច្រើនបន្ថែមទៀត។

គិតត្រឹមឆ្នាំ២០២៤ ធនាគារមានអនុបាតសន្ទនីយភាព  ២៤៤,១៤% (កម្រិតអប្បបរមារ ១០០%)​ ដែលធានាបាននូវការទូទាត់បំណុលផ្សេងៗបាន រួមទាំង ការទូទាត់សងប្រាក់បញ្ញើផងដែរ។ ឥណទានរបស់ធនាគារ ៩៨,៩០% ជាឥណទានដែលមានការធានា ដោយអគារ ឬអចលនទ្រព្យ ដែលទោះក្នុងករណីណាក៏ដោយ ឥណទាននឹងមិនអាចបាត់បង់១០០% នោះទេ។

ក្រោមស្តង់ដារគណនេយ្យ និងបទប្បញ្ញត្តិប្រុងប្រយ័ត្ន ឥណទានដំណាក់កាលទី២ (ឥណទានឃ្លាំមើល) មិនមែនជាការខាតបង់ឥណទានជាក់ស្តែងទេ ដោយសារឥណទានទាំងនោះនៅតែជាឥណទានដំណើរការ បន្តទទួលបានការទូទាត់សងប្រាក់ដើមនិង/ឬការប្រាក់ និងអាចដំឡើងទៅថ្នាក់ល្អវិញផងដែរ។ ឥណទានដំណាក់កាលទី៣ (ឥណទានមិនដំណើរការ) ជាឥណទានរងការខាតបង់ ប៉ុន្តែអាចស្តារឡើងវិញតាមវិធានការគ្រប់គ្រងឥណទានដោយប្រុងប្រយ័ត្ន។ ដូច្នេះ ការសន្និដ្ឋានថា ការបូកចូលគ្នានៃប្រភេទឥណទានមិនដំណើរការ និងជិតលែងដំណើរការរបស់ធនាគារ ព្រីនស៍ ម.ក ធ្វើឱ្យធនាគារនេះដួលរលំ គឺមិនស្របលក្ខណៈបច្ចេកទេសនៃការវាយតម្លៃសុខភាពរបស់ធនាគារឡើយ។

ការវាយតម្លៃដែលមិនមានជំនាញជាក់លាក់ និងគ្រប់ជ្រុងជ្រោយ ផ្តល់នូវព័ត៌មានដែលមិនត្រឹមត្រូវនិងអាចនាំឱ្យសាធារណជនមានការមន្ទិលសង្ស័យលើសមត្ថភាព និងអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុទាំងមូល។

The post ស្វែងយល់ពីចំណុចគន្លឹះនៃការចេញផ្សាយរបាយការណ៍ស្ថានភាពធនាគារឆ្នាំ២០២៥ និងកម្ចីមិនដំណើរការនៅកម្ពុជា appeared first on Kampuchea Thmey Daily.

លោក តាំង កុងងី៖ កម្ចីខុសច្បាប់មិនត្រឹមប៉ះពាល់​វិស័យហិរញ្ញវត្ថុ តែប៉ះពាល់ធ្ងន់ធ្ងរលើពលរដ្ឋកម្ពុជា
លោក កាំង តុងងី អ្នកនាំពាក្យរបស់សមាគមមីក្រូ​ហិរញ្ញវត្ថុ​កម្ពុជាបានគូស​បញ្ជាក់​ថា កម្ចី​ខុស​ច្បាប់​​មិន​ត្រឹម​តែធ្វើ​ឱ្យ​ប៉ះពាល់ទៅ​ដល់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ ​ដោយ​សារ​តែ​កម្ចី​ទាំង​អស់​នេះ មាន​ការ​ប្រាក់​ខ្ពស់​ហួសហេតុ និង​មិន​មាន​យន្តការ​នៅ​ក្នុង​ការ​ការពារ​ទៅ​ដល់​អតិថិជន។

ថ្លែង​ប្រាប់​ «កម្ពុជាថ្មី» លោក កាំង តុងងី បាន​លើក​ឡើង​ កន្លង​មក​ឃើញ​ថា ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​តែ​កម្ចី​ខុស​ច្បាប់​ ព្រោះ​ប្រតិបត្តិការ​នៃ​កម្ចី​ទាំង​អស់​នេះ​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ ហើយ​មាន​ការ​គំរាមគំហែង​ ការ​បំផិតបំភ័យ និង​ការ​បរិហាកេរ្តិ៍​ជា​ដើម​ ហើយ​ក៏មាន​ករណី​មួយចំនួន​អាចឈាន​ដល់​ការ​ប្រើប្រាស់​អំពើរ​ហិង្សា​ ឬ​ក៏​ករណី​ធ្ងន់ធ្ងរ​មាន​ដល់​ការ​ធ្វើ​អត្តឃាត​នានា​ជា​ដើម​។

វិធី​ងាយដែល​អាច​សម្គាល់​បាន​ថា​ស្ថាប័ន​នោះ​មាន​អាជ្ញាបណ្ឌ​ ឬ​ក៏​អត់ ទី១ ជា​ទូទៅ​ស្ថាប័ន​មាន​ច្បាប់ គឺ​មាន​ទីតាំង​ច្បាស់​លាស់​ដែល​អាច​ឃើញ និង​អាច​ស្គាល់​បាន​ ហើយ​ទី២ ស្ថាប័ន​ដែល​មាន​ច្បាប់ គឺ​មាន​អត្រា​ការ​ប្រាក់​មិន​លើស​ពី ១.៥ % នោះ​ទេ ដូច្នេះ​នេះ​គឺ​ជា​វិធី​ងាយ​ៗ ដែល​ជួយ​ឱ្យ​ពលរដ្ឋ​បាន​ស្គាល់​ថា​គ្រឹះ​ស្ថាន​នោះ​ផ្លូវការ ឬ​មិន​ផ្លូវ​ការ​។ លោក កាំង តុងងី បន្ថែមបែបនេះ។

លោកបាន​លើក​ឡើង​បែប​នេះ គឺ​បន្ទាប់​ពី​កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវ និងបង្ក្រាបករណីផ្តល់ប្រាក់កម្ចីខុសច្បាប់ចំនួនេះ ៥ ក្រុម ដែលមានអត្រាការប្រាក់ខ្ពស់ និងបានឃាត់​ខ្លួនជន​សង្ស័យ​សរុបចំនួន ៦៤ នាក់ (ស្រី ២៤នាក់) រួមទាំងវត្ថុតាងមួយចំនួនធំ។​

ក្នុងចំណោមក្រុមផ្តល់ប្រាក់កម្ចីទាំង ៥ ក្រុមនោះ គឺសុទ្ធតែខុសច្បាប់ដោយក្នុងនោះមាន ៤ ក្រុម គឺពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ឡើយ។ ដោយឡែក ១ ក្រុមទៀត មានអាជ្ញាប័ណ្ណប៉ុន្តែគឺជាអាជ្ញាប័ណ្ណអាជីវកម្មទទួលបញ្ចាំតែប៉ុណ្ណោះ មិនមែនជាអាជ្ញាប័ណ្ណផ្តល់ប្រាក់កម្ចីនោះទេ។

យ៉ាងណាក៏ដោយទីតាំងផ្តល់ប្រាក់កម្ចីទាំងអស់នោះ គឺបានផ្តល់កម្ចីដោយមានអត្រាការប្រាក់ខ្ពស់ហួសកម្រិត ក្នុងរូបភាពក្លែងបន្លំការប្រាក់ពី ១០ ទៅ ១៥% ក្នុងមួយខែ ប៉ុន្តែបើស្រាវជ្រាវលម្អិតគឺអត្រាការប្រាក់ខ្ពស់រហូតដល់ ៨០ ទៅ ៨៥ %។

ទន្ទឹម​នេះ លោក​ កាំង តុងងី ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា ក្នុង​នាម​សមាគម​មីក្រ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា សូម​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ។

សមាគម​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​សាធារណៈជន មេត្តា​កុំ​ប្រើប្រាស់​នូវ​កម្ចី​ក្រៅ​ផ្លូវ​ការ​ទាំង​អស់​នេះ ព្រោះ​វា​នឹង​បង្ក​បញ្ហា បង្ក​ការ​លំបាក​ដល់​ខ្លួន​ឯង​នៅ​ពេល​ក្រោយ ហើយ​សូម​ងាក​មក​ប្រើ​ប្រាស់​តែ​កម្ចី​ដែល​មាន​គ្រឹះស្ថាន​ដែល​មាន​អជ្ញាបណ្ឌ មាន​ច្បាប់​ត្រឹម​ត្រូវ ព្រោះ​ក្រៅ​តែ​ពី​អត្រា​ការ​ប្រាក់​មិន​លើស​ពី​​ ១.៥% ស្ថាប័ន្ត​ដែល​មាន​អជ្ញាបណ្ឌ​ច្បាស់​លាស់ ក៏​មាន​យន្តការ​នៅ​ក្នុង​ការ​ពារ​អតិថិជន​ ជា​ពិសេស​ពេល​ពលរដ្ឋ​មាន​បញ្ហា គេ​និង​មាន​ដំណោះ​ស្រាយ៕

ដោយ៖ ឌិន ថារី

The post លោក តាំង កុងងី៖ កម្ចីខុសច្បាប់មិនត្រឹមប៉ះពាល់​វិស័យហិរញ្ញវត្ថុ តែប៉ះពាល់ធ្ងន់ធ្ងរលើពលរដ្ឋកម្ពុជា appeared first on Kampuchea Thmey Daily.

ស្នងការខេត្តកំពត ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនផ្ដល់កម្ចីតាមអនឡាញ ព្រោះជាកម្ចីខុសច្បាប់ និងឆបោក
តាមរយៈទំព័រហ្វេសប៊ុក ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនផ្ដល់កម្ចីតាមអនឡាញ ពីព្រោះក្រុមហ៊ុនទាំងនោះជាក្រុមហ៊ុនផ្ដល់កម្ចីខុសច្បាប់ និងឆបោក។ ស្នងការនគរ​បាលខេត្តកំពត អះអាងថា មានពលរដ្ឋជាច្រើនអ្នកដែលបានចាញ់បោកក្រុមហ៊ុនដែលផ្ដល់កម្ចីតាមអនឡាញ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ សរសេលើទំព័រហ្វេសប៊ុក នាថ្ងៃទី០៦ ខែមករា ដូច្នេះ៖«សូមរំលឹក និងសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់អោយបានជ្រាប កម្ចីតាម online គឺជាកម្ចីខុសច្បាប់ ហើយជាក្រុមហ៊ុនឆបោក សូមបងប្អូនប្រយ័ត្នប្រយ៉ែង ច្រើននាក់ហើយដែលបានចាញ់បោកក្រុមហ៊ុនកម្ចីតាម online នេះ»។

ជុំវិញបញ្ហាកម្ចីអនឡាញ នេះ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានចាត់ទុកថា កម្ចីនេះផ្ដល់គ្រោះថ្នាក់ណាស់សម្រាប់ប្រជាពលរដ្ឋ ព្រោះថាកម្ចីអនឡាញនេះ បានខ្ចីពីមួយទៅមួយបន្តគ្នា ហើយចំនួននៃការជំពាក់កើនឡើងទ្វេដង។ ភ្ជាប់ជាមួយគ្នានេះ លោកអភិបាល ក៏បានលើកឡើងពីកម្ចីរបស់ជនជាតិឥណ្ឌាផងដែរ ដោយលោក បានបញ្ជាក់ប្រាប់ទៅកាន់ពលរដ្ឋ ថា ការខ្ចីប្រាក់ពីជនជាតិឥណ្ឌានេះ ក៏មានការប្រាក់ថ្លៃ ហើយមិនមានច្បាប់អនុញ្ញាតឡើយ ខណៈការខ្ចីនេះ រយៈពេលកាន់តែយូរទៅ បំណុលកាន់តែកើនឡើងឥតឈប់ឈរ ដែលធ្វើឱ្យពលរដ្ឋសងពួកគេមិនចេះអស់។

ជាដំណោះស្រាយជូនពលរដ្ឋ លោក គួច ចំរើន បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋណា ដែលជំពាក់កម្ចីតាមអនឡាញ ក៏ដូចជាជំពាក់បំណុលជនជាតិឥណ្ឌា ត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍មកលោកផ្ទាល់ ដើម្បីឱ្យអាជ្ញាធរ ពិនិត្យ និងសម្របសម្រួល ជៀសវាងជាប់បំណុល ដែលចេះតែកើនឡើងឥតឈប់ឈរ រហូតដល់ប្រឈមនឹងការគិតខ្លី ឬអាចឈានដល់ការបញ្ចប់ជីវិតជាដើម។ លោក បានអំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ខ្ចីលុយតាមប្រព័ន្ធអនឡាញ និងលុយរាប់ពីជនជាតិឥណ្ឌាបន្តទៀត។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ក៏ធ្លាប់បានប្រាប់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះកម្ចីតាមអនឡាញខុសច្បាប់ និងមានលក្ខណៈជាប្រព័ន្ធនេះផងដែរ។ដើម្បីចៀសវាងពីគ្រោះថ្នាក់នៃកម្ចីតាមអនឡាញ ក្រសួងមហាផ្ទៃ បានប្រាប់ឱ្យពលរដ្ឋត្រូវ ចៀសវាងការខ្ចីឥណទានពីក្រុមហ៊ុន ឬបុគ្គល ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ត្រូវសិក្សាជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា មុននឹងសម្រេចចិត្តទទួលប្រាក់កម្ចី។  កុំថតអត្តសញ្ញាណប័ណ្ណ រូបភាព ឬវីដេអូអាក្រាតកាយដាក់ធានាដើម្បីទទួលបានកម្ចីនានា និងត្រូវរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា ឬរាយការណ៍ទៅធនាគារជាតិនៃកម្ពុជា ប្រសិនបើពលរដ្ឋជាប់ពាក់ព័ន្ធនឹងកម្ចីអនឡាញខុសច្បាប់៕

ដោយ៖ ង៉ិល ណារ៉ាត់

The post ស្នងការខេត្តកំពត ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនផ្ដល់កម្ចីតាមអនឡាញ ព្រោះជាកម្ចីខុសច្បាប់ និងឆបោក appeared first on Kampuchea Thmey Daily.

អ្នកជំនាញ លើកឡើងថា កម្ចីក្រៅច្បាប់ នាំឱ្យមានហានិភ័យខ្ពស់ ដល់អតិថិជន
លោក កាំង តុងងី ប្រធានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និង លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សេវាកម្ចីឥណទានខុសច្បាប់ ឬ កម្ចីតាមអនឡាញ នៅកម្ពុជា បច្ចុប្បន្ន កើតមានហានិភ័យខ្ពស់ និងគ្រោះថ្នាក់យ៉ាងខ្លាំងដល់អតិថិជនដែលសម្រេចចិត្តជ្រើសរើសយកកម្ចីការប្រាក់ខ្ពស់ និងពុំមានច្បាប់អនុញ្ញាតប្រកបអាជីវកម្ម។

កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣ ថ្មីៗ នេះ ក្នុងកម្មវិធីវេទិកាអ្នកជំនាញរបស់សារព័ត៌មានកម្ពុជាថ្មី ក្រោមប្រធានបទ«ផលប៉ះពាល់ នៃកម្ចីខុសច្បាប់ ឬ កម្ចីអនឡាញក្រៅផ្លូវការ» លោក កាំង តុងងី ប្រធានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា នៅ កម្ពុជា សេវាកម្ចីខុសច្បាប់ ឬ កម្ចីតាមអនឡាញក្រៅផ្លូវការ មិនទាន់មាននិយមន័យច្បាស់លាស់នៅឡើយទេ។ យើងដឹងត្រឹមថា កម្ចីខុសច្បាប់ ឬ កម្ចីតាមអនឡាញក្រៅផ្លូវការ គឺសំដៅដល់ក្រុមមនុស្ស ក្រុមបក្សពួកផ្សេងៗ ដែលពួកគាត់ពុំមានអាជ្ញាបណ្ណចេញពីធនាគារជាតិ នៃកម្ពុជា ឬមួយក៏អាជ្ញាបណ្ណដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការផ្ដល់សេវាប្រាក់កម្ចី ឬភាសាបច្ចេកទេសហៅថា «ឥណទាន» ជាដើម។

លោកបន្តទៀតថា ទាក់ទងនឹងកម្ចីខុសច្បាប់នាពេលបច្ចុប្បន្ននេះដែរ គេអាចចែកចេញជា ២ រូបភាព ដោយ ទី១.ការខ្ចីពីសាច់ញាតិបងប្អូនដែលមានការខ្ចីជាទម្លាប់រាប់រយពាន់ឆ្នាំមកហើយ។ ទី២.ការខ្ចីពីក្រុមបក្សពួក មានរចនាសម្ព័ន្ធ និងក្រុមចាត់តាំងច្បាស់លាស់ដែលប្រកបអាជីវកម្មគ្មានច្បាប់អនុញ្ញាត។ ជាក់ស្ដែងនៅទីផ្សារបច្ចុប្បន្ន គេនិយមហៅថា «លុយរាប់ចិន ឬលុយរាប់» ឬពេលខ្លះទៀត យើងឃើញថា មានអ្នកដើររាប់លុយតាមផ្សារ ឬអ្នកដើររាប់លុយតាមផ្ទះ ដែលពេលខ្លះកុហកអតិថិជនថា ពួកគេជាបុគ្គលិកធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ក្រៅពីនេះ មានមនុស្សមួយក្រុមទៀតប្រើប្រាស់រូបភាពជា អនឡាញ ហ្វេសប៊ុក និងតាមតេឡេក្រាម ក្នុងការផ្ដល់កម្ចីដល់អតិថិជន ជាដើម…។

លោក កាំង តុងងី បន្ថែមថា ការទទួលយកកម្ចីខុសច្បាប់បែបនេះវានាំឱ្យមានផលប៉ះពាល់ខ្លាំងទៅដល់អតិថិជន ដូចជា ការប្រាក់ខ្ពស់ពេក អាចចន្លោះពី ១០ ភាគរយ ទៅ ២០ ភាគរយ ក្នុងមួយខែ ឬ កម្ចីខ្លះ មានការប្រាក់រហូតដល់ ៥០ ទៅ ៦០ ភាគរយ ក៏ធ្លាប់កើតមានដែរ នៅកម្ពុជា ពិសេសតាមជនបទ។ ហើយករណីខ្លះ បណ្ដាលឱ្យមានការធ្វើអត្តឃាត ពីព្រោះតែបំណុលច្រើន មិនអាចដោះស្រាយចេញផងដែរ។
ដោយឡែក លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានយល់ឃើញដូចគ្នាដែរថា កម្ចីខុសច្បាប់ ឬកម្ចីតាមអនឡាញក្រៅផ្លូវការ គឺជាកម្ចីមិនមានច្បាប់អនុញ្ញាត ហើយកន្លងមកពុំមានបញ្ហាអ្វីនោះទេ កាលពី ៦ ឆ្នាំមុននេះ ដែលភាគច្រើនការខ្ចីពីអ្នកលក់ដូរតាមផ្សារ និងខ្ចីពីសាច់ញាតិ បងប្អូន ពូ មីងមា ជាដើម។ លោកបណ្ឌិត បញ្ជាក់ថា ទម្លាប់ខ្ចីនេះ មានតាំងសម័យអង្គរមកម្ល៉េះ តាមរយៈជនជាតិចិនមករកស៊ីធ្វើជំនួញ ឬការទិញលក់ជំពាក់ជាដើម និងអាស្រ័យទៅលើការទុកចិត្តគ្នា និងការដាក់ទ្រព្យបញ្ចាំអាស្រ័យលើកិច្ចសន្យារវាងគ្នា និងគ្នា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្ថែមថា សម្រាប់បច្ចុប្បន្ន ការផ្ដល់កម្ចី មានជារូបភាពថ្មីមួយទៀត នោះគឺការផ្ដល់កម្ចីតាមរយៈអ្នកមានអំណាច និងជនជាតិចិនមួយចំនួន ដែលមករកស៊ីនៅកម្ពុជា តួយ៉ាង ៖ ការខ្ចីតាមអនឡាញ ការបោះពុម្ពខិតបណ្ណចែកជូនដល់ប្រជាពលរដ្ឋតាមផ្សារ និងពេលខ្លះសៀកដាក់តាមកញ្ចក់រថយន្ត ដោយមិនមានច្បាប់អនុញ្ញាត និងពេលទារប្រាក់មកវិញមានការគំរាមកំហែង ប្រសិនបើអតិថិជនមិនព្រមសងប្រាក់ត្រឡប់មកវិញ។ លោកបន្តថា ករណីទាំងនេះហើយ ដែលធនាគារជាតិ នៃកម្ពុជា បានសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយមិនគាំទ្រចំពោះសកម្មភាពការផ្ដល់កម្ចីខុសច្បាប់ ឬ កម្ចីតាមអនឡាញ នេះជាដាច់ខាត៕
អត្ថបទ ៖ សួស សិត

The post អ្នកជំនាញ លើកឡើងថា កម្ចីក្រៅច្បាប់ នាំឱ្យមានហានិភ័យខ្ពស់ ដល់អតិថិជន appeared first on Kampuchea Thmey Daily.

នាយកដ្ឋានកណ្ដាលសន្តិសុខ អំពាវនាវពលរដ្ឋប្រុងប្រយ័ត្នចំពោះកម្ចីខុសច្បាប់
នៅថ្ងៃពុធនេះ នាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសារអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នា ដើម្បីការពារខ្លួនកុំឱ្យរងគ្រោះដោយសារកម្ចី ឬការចងការប្រាក់ដោយខុសច្បាប់។

សារអំពាវនាវនេះបានធ្វើឡើងក្រោយរយៈកាលចុងក្រោយនេះ សមត្ថកិច្ចបានសង្កេតឃើញមានកំណើនប្រជាពលរដ្ឋរាយការណ៍អំពីការផ្ដល់កម្ចីចងការប្រាក់ ដែលមានអ្នកចុះផ្សព្វផ្សាយតាមផ្ទះ តូបលក់ដូរ ការដើរចែកខិតប័ណ្ណតាមយានយន្ត ឬរបងផ្ទះ ក៏ដូចជាការបង្ហោះប្រព័ន្ធអនឡាញផ្សេងៗ។

ពាក់ព័ន្ធនឹងបញ្ហានេះ នាយកដ្ឋានកណ្ដាលសន្តិសុខ បានឱ្យដឹងថា តាមការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យមួយចំនួន កម្ចីទាំងនោះត្រូវបានសង្ស័យថា ជាការផ្ដល់កម្ចីខុសច្បាប់ពីសំណាក់ក្រុមហ៊ុន ឬក្រុមអ្នករកស៊ីចងការប្រាក់ ដែលមិនមានច្បាប់អនុញ្ញាត។ ត្រង់ចំណុចនេះ នាយកដ្ឋានកណ្ដាលសន្តិសុខ បានរៀបរាប់ថា សញ្ញាណនៃកម្ចីខុសច្បាប់ទាំងនោះ គឺជាក្រុមមិនមានទីតាំងច្បាស់លាស់ ឬព្យាយាមលាក់បាំងអាសយដ្ឋានរបស់ពួកគេ មិនមានការពិនិត្យប្រវត្តិឥណទាន ឬវាយតម្លៃលទ្ធភាពសងត្រឡប់ និងមានការកាត់ប្រាក់ជាមុន ដោយហេតុផលថា ជាសេវាផ្សេងៗៗ បន្ថែមពីនេះ ក្រុមកម្ចីខុសច្បាប់ ក៏អាចមានការទាមទារឲ្យដាក់តម្កល់ជាមួយពួកគេនូវឯកសារច្បាប់ដើម អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ការតម្រូវឲ្យថតរូបទុកជាភស្តុតាង ឬការសរសេរមូលប្បទានប័ត្រ (សែក)។

នាយកដ្ឋានកណ្ដាលសន្តិសុខ បានអះអាងថា ការខ្ចីប្រាក់ពីកម្ចីខុសច្បាប់នេះ បាននាំមកនូវបញ្ហាប្រឈមមួយចំនួន ដូចជា ធ្លាក់ក្នុងអន្ទាក់បំណុលវ័ណ្ឌក តាមរយៈការណែនាំឱ្យខ្ចីបំណុលថ្មី ដើម្បីយកទៅដោះបំណុលមុន និងខ្ចីថ្មីជាបន្តបន្ទាប់ ក៏ដូចជា ការយកការប្រាក់ ឬកម្រៃសេវាខ្ពស់ហួសខ្លាំងពីច្បាប់កំណត់ ការពិន័យឱ្យបង់ប្រាក់មិនសមហេតុផល ការគំរាមកំហែង កៀបសង្កត់ បង្ខិតបង្ខំឱ្យសងប្រាក់ និងការរឹបអូសនានាដោយមិនមានការអនុវត្តនីតិវិធីតុលាការ ជាដើម។

តែយ៉ាងណាមិញ ដើម្បីជាវិធានការបង្ការ នាយកដ្ឋានកណ្ដាលសន្តិសុខ បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ បញ្ឈប់ការខ្ចីដោយខុសច្បាប់នេះ ហើយគួរធ្វើកម្ចីជាមួយគ្រឹះស្ថាន ឬស្ថាប័នដែលមានទីតាំងច្បាស់លាស់ និងមានច្បាប់អនុញ្ញាត មិនត្រូវផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានធនាគារ ឬឯកសារច្បាប់ដើមទៅឱ្យអ្នកដទៃ ដែលមិនស្គាល់ឡើយ។

ទន្ទឹមនេះ ក្នុងករណីពួកគេចូលទីតាំងរបស់ពលរដ្ឋ ត្រូវឆ្លើយបដិសេធការខ្ចីប្រាក់ ហើយស្នើសុំឱ្យចាកចេញ និងត្រូវហៅរកបងប្អូន ឬអ្នកជិតខាងឱ្យមកក្បែជាមួយ។ ជាពិសេស ប្រសិនបើនៅតែមានការជំរុញតឿនឱ្យខ្ចីប្រាក់ ត្រូវសួរនាំអំពីឈ្មោះក្រុមហ៊ុន ឈ្មោះពួកគេ ឈ្មោះម្ចាស់ក្រុមហ៊ុន អាសយដ្ឋានទីតាំង លិខិតអនុញ្ញាតអាជីវកម្ម និងត្រូវផ្ដល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន។

លើសពីនេះ នាយកដ្ឋានកណ្ដាលសន្តិសុខ ក៏បានជំរុញអ្នករងគ្រោះដោយករណីកម្ចីខុសច្បាប់នេះ ទំនាក់ទំនងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តាមរយៈលេខទូរស័ព្ទ 023 72 68 22 រៀងរាល់ម៉ោងធ្វើការ ផងដែរ៕

The post នាយកដ្ឋានកណ្ដាលសន្តិសុខ អំពាវនាវពលរដ្ឋប្រុងប្រយ័ត្នចំពោះកម្ចីខុសច្បាប់ appeared first on Kampuchea Thmey Daily.

បំណុលវ័ណ្ឌកមិនស្របច្បាប់ កើតឡើងដោយសារតែប៉ុន្មានយ៉ាងនេះឯង!
ពាក្យថាបំណុល អ្នកណាក៏មិនចង់ជួបដែរ ប៉ុន្តែគ្រប់គ្នាមិនអាចចៀសផុតឡើយ ប្រសិនបើយើងត្រូវជួបបញ្ហា បន្ទាន់ណាមួយ ត្រូវតែសម្រេចចិត្តទទួលយកមិនអាចខ្វះបាន។

យ៉ាងណាមិញ បើ​ទោះបី​ជា​យើង​គ្រប់គ្នា​ចៀស​មិន​ផុត ​ត្រូវ​ជួប ​តែ​ក៏​ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់លាស់​សិន​ មុន​សម្រេចចិត្ត​ថា​ខ្ចី​លុយ​គេ​ មក​ជា​សម្បត្តិ​​ផ្ទាល់ខ្លួន។

ប៉ុន្តែមានអ្នកខ្លះ វីវក់នឹងរបស់ទំនើប ដេញស៊េរីតាមគេឯង រហូតនាំខ្លួនពាក់ព័ន្ធនឹងបំណុលវ័ណ្ឌកមិនស្របច្បាប់មួយចំនួន ដែលទាំងនោះមានដូចជា ៖

១ រត់​តោង​សម្ភារៈនិយម​ហួសហេតុ

ជា​ការ​ពិត​ សម្ភារៈនិយម​អ្នកណា​ក៏​ចង់​បាន​ដែរ​ នៅ​ក្នុង​សម័យ​ឌីជីថល​នេះ។ ប៉ុន្តែ​មុន​សម្រេចចិត្ត​បង់​រំលោះឬទិញ​របស់​ទំនើប​ៗ​នោះ ​សួរ​ខ្លួនឯង​ថា ​វា​បាន​ផល​ចំណេញ​អី​មក​លើ​យើង​ ប្រសិន​បើយើង​​ទិញ​​​​ហើយ វាជួយអី​យើង​បាន​ខ្លះ។ កុំ​បង្កើត​ទម្លាប់​ឃើញ​ដំរី​ជុះៗ​តាម​ដំរី​ នេះ​ជា​ភាសាខ្មែរ​យើង​ទុក​ដាស់តឿន​ដល់​អ្នក​លង់​នឹង​ភាព​ហ៊ឺហា​ រត់​តោង​របស់​ទាំងនោះ​ ដោយ​មិន​មើល​ប្រាក់​ចំណូល​ខ្លួនឯងសព្វថ្ងៃ។

២ ចាយវាយ​តាម​តែ​ចិត្តចង់

មួយ​នេះ​ក៏​មិន​ធម្មតា​ពី​ខាងលើ​ដែរ! ទម្លាប់​ទិញ​អ្វី​គ្មាន​តារាង​កត់​ឲ្យ​បាន​ច្បាស់ ​ដល់​ពេល​បាត់​លុយ​ មិន​ដឹង​ទៅ​ណា​ខ្លះ។មនុស្ស​ខ្លះ​ឃើញ​អី​ចេះ​តែ​ចង់​ទិញ​ បន្ទាប់មក​ក៏​ទុក​ចោល​អត់​ន័យ ​ទិញ​ដោយសារ​តែ​អារម្មណ៍​មួយ​ឆាវ​ ចង់​ទិញ​ប៉ុណ្ណឹង​ឯង!

៣ មិន​ឲ្យ​តម្លៃ​លើ​លុយ​រាយតូចៗ

លុយរបស់យើង ១០០ ក្ដី ២០០ ក្ដី សុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន។ សាក​គិត​លេងៗ​មើល ​ប្រសិន​បើ​អ្នក​ថ្ងៃ​នេះ​គ្មាន​លុយ​ក្នុង​កាបូប​សោះ ​តែ​ចៃដន្យ​អី​បាន​ឃើញ​លុយ​រាយ​តិចតួច​នៅ​ក្នុង​ហោប៉ៅ ​ឬ​កប់​កន្លែង​ណា​ដែល​យើង​មិន​ដឹង។តើ​ពេលនេះ​ អ្នក​ត្រេកអរ​ប៉ុណ្ណា?

៤ និយម​ចូលចិត្តការល្បួងសេវាកម្មឬគម្រោងនានា

នេះ​ក៏​ជា​បញ្ហា​មួយ ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឈាន​ទៅ​បំណុលវ័ណ្ឌកមិន​ដឹង​ខ្លួន​ដែរ។ វា​អាច​ថា​ជា​ចំណុច​តូចៗ​ សឹង​មិន​ចាប់​អារម្មណ៍ ​តែ​តូចៗអស់នេះ ​នឹង​ផ្សំ​គ្នា​បាន​ជា​បំណុល​រើ​ខ្លួន​មិន​រួច​ក៏​មាន។ សេវាកម្ម​ឬ​គម្រោង​ខ្លះ ​ណែនាំ​យើង​ដូចជា​ល្បែង​មួយ​ដែល​ឲ្យ​យើង​ឈ្នះ​ចាញ់​គឺ​អាស្រ័យ​លើ​គេ។ មិនមែនយើង​ជា​អ្នក​ឈ្នះ​រហូត​នោះ​ទេ។ យូរ​ទៅ​ៗ​អ្នក​នឹង​លង់​ខ្លួន​កាន់​តែ​ជ្រៅ​ ដោយ​គិត​ថា ​អស់​លុយ​តិច​ចំណេញ​ច្រើន។ តែ​តាម​ពិត​ទៅ​វា​មិន​ចឹង​ទាំងអស់​ឡើយ។

ប្រសិន​បើ​អ្នក​មាន​ចំណុច​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ​ប្រញាប់​បញ្ឈប់​ភ្លាមៗ ​បើ​មិន​ចង់​ឲ្យ​ខ្លួនឯង​ផុង​ខ្លួន​កាន់​តែ​ជ្រៅ​ជាង​នេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ៖ ខ្ចីគេមករកផលចំណេញដើម្បីខ្លួនឯង បើខាតឬក្ស័យទុន មិនអាចឲ្យមហាជនចូលរួមទទួលខុសត្រូវ នោះទេ

ចុចអាន៖ចំណុចគួរពិចារកណា មុនសម្រេចចិត្តខ្ចីលុយពីកន្លែងខុសច្បាប់

The post បំណុលវ័ណ្ឌកមិនស្របច្បាប់ កើតឡើងដោយសារតែប៉ុន្មានយ៉ាងនេះឯង! appeared first on Kampuchea Thmey Daily.

ចំណុចគួរពិចារណា មុនសម្រេចចិត្តខ្ចីលុយពីកន្លែងខុសច្បាប់
ជាទូទៅការខ្ចីប្រាក់ពីធនាគារ តែងមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមានការទទួលខុសត្រូវច្រើនគ្នា ទាំងអ្នកធានា អ្នកទទួល និងអ្នកផ្ដល់។

ដោយឡែក សម្រាប់​កម្ចីប្រាក់​ខុសច្បាប់​ តែង​កើត​មាន​ឡើង​លើ​ប្រជាជន​គ្រប់​ជាតិ​សាសន៍ ​ដោយសារ​វា​រហ័ស​មិន​ត្រូវការ​ទ្រព្យ​បញ្ចាំ​ច្រើន​រញ៉េរញ៉ៃ​ និង​គ្មាន​ការ​ចុះ​ទៅ​មើល​ដល់​លំនៅឋាន ​ឬ​ហៅ​ម៉្យាង​ថា​ ងាយស្រួល​ខ្លាំង​ ជាង​កម្ចី​ធនាគារ​ឆ្ងាយ។

យ៉ាងណាមិញ​ ការ​ខ្ចី​ប្រាក់​តាមអនឡាញ ឬ​កម្ចី​ដោយ​ភាគី​រវាង​ភាគី​ គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​​ គឺ​នៅ​តែ​មាន​អ្នក​និយម​ទៅ​រក​កន្លែង​គ្រោះថ្នាក់​នោះ​ដដែល។ បើ​ទោះបី​ជា​អ្នក​ខ្ចី​ទាំងនោះ​ដឹង​ថា​ អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​ធនាគារ​ក៏​ដោយ​។

ការខ្ចីប្រាក់ខុសច្បាប់ប្រៀបដូចជាការលេងល្បែងមួយដែរ ដោយ​ដំបូង​គេ​នឹង​ឲ្យ​យើង​ឈ្នះ​មួយ​ក្ដារ​នេះ​សិន ​បន្ទាប់​អ្នក​ខ្ចី​នឹង​ចូល​សង​គេ​ដោយ​មិន​អាច​បក​ក្រោយ​បាន។ ដូច្នេះ​ ដើម្បី​ការពារ​ខ្លួន​ពី​អន្ទាក់​បំណុល​មិន​ស្របច្បាប់ ​​​អ្នក​ត្រូវ​ដឹង​ចំណុច​ទាំង​នេះ​ ហើយ​គួរ​ពិចារណាឲ្យល្អិតល្អន់ ​មុន​នឹងសម្រេចចិត្ត​ខ្ចី​ប្រាក់​ពីកន្លែង​ខុសច្បាប់គ្មានស្តង់ដារ ៖

១ ត្រូវ​យល់​ដឹង​ឲ្យ​ច្បាស់​នូវ​កម្ចី​នោះ​ តើ​មាន​ប្រយោជន៍​អ្វី​ដល់​យើង​ខ្លះ។ ប្រសិន​បើ​ខ្ចី​ទៅ​ហើយ​ អត្រា​ការ​ប្រាក់​នោះ​ខ្ពស់​  តើ​យើង​មាន​លទ្ធភាព​សង​ទាន់​ពេល​វេលា​ឬ​អត់។

២ ត្រូវ​ដឹង​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្លួនសព្វថ្ងៃនេះ​ មិនមែន​ចេះ​តែ​ខ្ចី​ឲ្យ​តែ​បាន​ ឬ​ខ្ចី​មក​ចាយ​វាយ​ផ្ដេសផ្ដាស​នោះ​ទេ។ប្រសិន​បើ​យើង​ខ្ចី​គេ​មក​រកស៊ី​ យើង​ក៏​ត្រូវ​រក​ជំនាញ​ឬ​ការងារ​ក្រៅ​ម៉ោង​ណា​បន្ថែម​ មក​ជួយ​ទប់ទល់​គ្នា​ដែរ។

៣ ប្រសិន​បើ​គេ​ទាមទារ​ឯកសារ​ណាមួយ​សំខាន់​ក្នុង​ផ្ទះ​ កុំ​ទាន់​ឲ្យ​ទៅ​គេ ​ប្រសិន​បើ​អ្នក​មិន​ទាន់​ច្បាស់​ពី​​កន្លែង​នោះ​នូវឡើយ​​ ឬមិនទាន់ចង់ខ្ចីពីកន្លែងមិនស្របច្បាប់ត្រឹមត្រូវ។

៤ ការខ្ចីលុយតាមកន្លែងខុសច្បាប់ យើង​អាចប្រឈមនឹងគំរាមកំហែង គាបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឲ្យសងប្រាក់​ដើម ការប្រាក់ និងប្រាក់​ពិន័យដែលមិនសមហេតុផលទៅក្រុមហ៊ុនវិញ ប្រសិនបើពុំ​មាន​លុយ​សង​ទាន់​ពេល​វេលាទៅគេវិញ។

៥ ទ្រព្យដែលយើងមាន អាចនឹងត្រូវរិបអូស ដោយមិនបានឆ្លងកាត់តុលាការ ឬច្បាប់ណាមួយឡើយ ក្នុងករណីយើងរកប្រាក់សងគេមិនទាន់ពេលវេលា។

ក្រោយពីបានដឹងពីចំណុចខាងលើនេះ សូមបន្តប្រុងប្រយ័ត្នទាំងអស់គ្នា បើទោះបីជាយើងលំបាករឿងលុយកាក់ខ្លាំងយ៉ាងណា តែសូមពិចារណាឲ្យបានល្អិតល្អន់ មុនសម្រេចចិត្តដើរចូលទៅខ្ចីនៅកន្លែងគ្រោះថ្នាក់ទាំងនោះ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បង្ហោះលេខកុងធនាគារជាសាធារណៈ ប្រយ័ត្នអស់លុយគ្មានសល់ខ

ចុចអាន៖ប្រាក់ចំណូលធ្លាក់ចុះ កើតជំងឺផ្លូវចិត្តដោយមិនដឹងខ្លួន

The post ចំណុចគួរពិចារណា មុនសម្រេចចិត្តខ្ចីលុយពីកន្លែងខុសច្បាប់ appeared first on Kampuchea Thmey Daily.