Connect with us

សេដ្ឋកិច្ច

លោក តាំង កុងងី៖ កម្ចីខុសច្បាប់មិនត្រឹមប៉ះពាល់​វិស័យហិរញ្ញវត្ថុ តែប៉ះពាល់ធ្ងន់ធ្ងរលើពលរដ្ឋកម្ពុជា

បានផុស

នៅ

លោក កាំង តុងងី អ្នកនាំពាក្យរបស់សមាគមមីក្រូ​ហិរញ្ញវត្ថុ​កម្ពុជាបានគូស​បញ្ជាក់​ថា កម្ចី​ខុស​ច្បាប់​​មិន​ត្រឹម​តែធ្វើ​ឱ្យ​ប៉ះពាល់ទៅ​ដល់​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ប្រជាពលរដ្ឋ​កម្ពុជា​ ​ដោយ​សារ​តែ​កម្ចី​ទាំង​អស់​នេះ មាន​ការ​ប្រាក់​ខ្ពស់​ហួសហេតុ និង​មិន​មាន​យន្តការ​នៅ​ក្នុង​ការ​ការពារ​ទៅ​ដល់​អតិថិជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ប្រាប់​ «កម្ពុជាថ្មី» លោក កាំង តុងងី បាន​លើក​ឡើង​ កន្លង​មក​ឃើញ​ថា ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​តែ​កម្ចី​ខុស​ច្បាប់​ ព្រោះ​ប្រតិបត្តិការ​នៃ​កម្ចី​ទាំង​អស់​នេះ​មាន​អត្រា​ការ​ប្រាក់​ខ្ពស់ ហើយ​មាន​ការ​គំរាមគំហែង​ ការ​បំផិតបំភ័យ និង​ការ​បរិហាកេរ្តិ៍​ជា​ដើម​ ហើយ​ក៏មាន​ករណី​មួយចំនួន​អាចឈាន​ដល់​ការ​ប្រើប្រាស់​អំពើរ​ហិង្សា​ ឬ​ក៏​ករណី​ធ្ងន់ធ្ងរ​មាន​ដល់​ការ​ធ្វើ​អត្តឃាត​នានា​ជា​ដើម​។

វិធី​ងាយដែល​អាច​សម្គាល់​បាន​ថា​ស្ថាប័ន​នោះ​មាន​អាជ្ញាបណ្ឌ​ ឬ​ក៏​អត់ ទី១ ជា​ទូទៅ​ស្ថាប័ន​មាន​ច្បាប់ គឺ​មាន​ទីតាំង​ច្បាស់​លាស់​ដែល​អាច​ឃើញ និង​អាច​ស្គាល់​បាន​ ហើយ​ទី២ ស្ថាប័ន​ដែល​មាន​ច្បាប់ គឺ​មាន​អត្រា​ការ​ប្រាក់​មិន​លើស​ពី ១.៥ % នោះ​ទេ ដូច្នេះ​នេះ​គឺ​ជា​វិធី​ងាយ​ៗ ដែល​ជួយ​ឱ្យ​ពលរដ្ឋ​បាន​ស្គាល់​ថា​គ្រឹះ​ស្ថាន​នោះ​ផ្លូវការ ឬ​មិន​ផ្លូវ​ការ​។ លោក កាំង តុងងី បន្ថែមបែបនេះ។

លោកបាន​លើក​ឡើង​បែប​នេះ គឺ​បន្ទាប់​ពី​កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវ និងបង្ក្រាបករណីផ្តល់ប្រាក់កម្ចីខុសច្បាប់ចំនួនេះ ៥ ក្រុម ដែលមានអត្រាការប្រាក់ខ្ពស់ និងបានឃាត់​ខ្លួនជន​សង្ស័យ​សរុបចំនួន ៦៤ នាក់ (ស្រី ២៤នាក់) រួមទាំងវត្ថុតាងមួយចំនួនធំ។​

ក្នុងចំណោមក្រុមផ្តល់ប្រាក់កម្ចីទាំង ៥ ក្រុមនោះ គឺសុទ្ធតែខុសច្បាប់ដោយក្នុងនោះមាន ៤ ក្រុម គឺពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ឡើយ។ ដោយឡែក ១ ក្រុមទៀត មានអាជ្ញាប័ណ្ណប៉ុន្តែគឺជាអាជ្ញាប័ណ្ណអាជីវកម្មទទួលបញ្ចាំតែប៉ុណ្ណោះ មិនមែនជាអាជ្ញាប័ណ្ណផ្តល់ប្រាក់កម្ចីនោះទេ។

យ៉ាងណាក៏ដោយទីតាំងផ្តល់ប្រាក់កម្ចីទាំងអស់នោះ គឺបានផ្តល់កម្ចីដោយមានអត្រាការប្រាក់ខ្ពស់ហួសកម្រិត ក្នុងរូបភាពក្លែងបន្លំការប្រាក់ពី ១០ ទៅ ១៥% ក្នុងមួយខែ ប៉ុន្តែបើស្រាវជ្រាវលម្អិតគឺអត្រាការប្រាក់ខ្ពស់រហូតដល់ ៨០ ទៅ ៨៥ %។

ទន្ទឹម​នេះ លោក​ កាំង តុងងី ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា ក្នុង​នាម​សមាគម​មីក្រ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា សូម​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ។

សមាគម​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​សាធារណៈជន មេត្តា​កុំ​ប្រើប្រាស់​នូវ​កម្ចី​ក្រៅ​ផ្លូវ​ការ​ទាំង​អស់​នេះ ព្រោះ​វា​នឹង​បង្ក​បញ្ហា បង្ក​ការ​លំបាក​ដល់​ខ្លួន​ឯង​នៅ​ពេល​ក្រោយ ហើយ​សូម​ងាក​មក​ប្រើ​ប្រាស់​តែ​កម្ចី​ដែល​មាន​គ្រឹះស្ថាន​ដែល​មាន​អជ្ញាបណ្ឌ មាន​ច្បាប់​ត្រឹម​ត្រូវ ព្រោះ​ក្រៅ​តែ​ពី​អត្រា​ការ​ប្រាក់​មិន​លើស​ពី​​ ១.៥% ស្ថាប័ន្ត​ដែល​មាន​អជ្ញាបណ្ឌ​ច្បាស់​លាស់ ក៏​មាន​យន្តការ​នៅ​ក្នុង​ការ​ពារ​អតិថិជន​ ជា​ពិសេស​ពេល​ពលរដ្ឋ​មាន​បញ្ហា គេ​និង​មាន​ដំណោះ​ស្រាយ៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម