KPT+
ចំណុចគួរពិចារណា មុនសម្រេចចិត្តខ្ចីលុយពីកន្លែងខុសច្បាប់
ជាទូទៅការខ្ចីប្រាក់ពីធនាគារ តែងមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងមានការទទួលខុសត្រូវច្រើនគ្នា ទាំងអ្នកធានា អ្នកទទួល និងអ្នកផ្ដល់។
ដោយឡែក សម្រាប់កម្ចីប្រាក់ខុសច្បាប់ តែងកើតមានឡើងលើប្រជាជនគ្រប់ជាតិសាសន៍ ដោយសារវារហ័សមិនត្រូវការទ្រព្យបញ្ចាំច្រើនរញ៉េរញ៉ៃ និងគ្មានការចុះទៅមើលដល់លំនៅឋាន ឬហៅម៉្យាងថា ងាយស្រួលខ្លាំង ជាងកម្ចីធនាគារឆ្ងាយ។

យ៉ាងណាមិញ ការខ្ចីប្រាក់តាមអនឡាញ ឬកម្ចីដោយភាគីរវាងភាគី គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ គឺនៅតែមានអ្នកនិយមទៅរកកន្លែងគ្រោះថ្នាក់នោះដដែល។ បើទោះបីជាអ្នកខ្ចីទាំងនោះដឹងថា អត្រាការប្រាក់ខ្ពស់ជាងធនាគារក៏ដោយ។
ការខ្ចីប្រាក់ខុសច្បាប់ប្រៀបដូចជាការលេងល្បែងមួយដែរ ដោយដំបូងគេនឹងឲ្យយើងឈ្នះមួយក្ដារនេះសិន បន្ទាប់អ្នកខ្ចីនឹងចូលសងគេដោយមិនអាចបកក្រោយបាន។ ដូច្នេះ ដើម្បីការពារខ្លួនពីអន្ទាក់បំណុលមិនស្របច្បាប់ អ្នកត្រូវដឹងចំណុចទាំងនេះ ហើយគួរពិចារណាឲ្យល្អិតល្អន់ មុននឹងសម្រេចចិត្តខ្ចីប្រាក់ពីកន្លែងខុសច្បាប់គ្មានស្តង់ដារ ៖
១ ត្រូវយល់ដឹងឲ្យច្បាស់នូវកម្ចីនោះ តើមានប្រយោជន៍អ្វីដល់យើងខ្លះ។ ប្រសិនបើខ្ចីទៅហើយ អត្រាការប្រាក់នោះខ្ពស់ តើយើងមានលទ្ធភាពសងទាន់ពេលវេលាឬអត់។
២ ត្រូវដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនសព្វថ្ងៃនេះ មិនមែនចេះតែខ្ចីឲ្យតែបាន ឬខ្ចីមកចាយវាយផ្ដេសផ្ដាសនោះទេ។ប្រសិនបើយើងខ្ចីគេមករកស៊ី យើងក៏ត្រូវរកជំនាញឬការងារក្រៅម៉ោងណាបន្ថែម មកជួយទប់ទល់គ្នាដែរ។
៣ ប្រសិនបើគេទាមទារឯកសារណាមួយសំខាន់ក្នុងផ្ទះ កុំទាន់ឲ្យទៅគេ ប្រសិនបើអ្នកមិនទាន់ច្បាស់ពីកន្លែងនោះនូវឡើយ ឬមិនទាន់ចង់ខ្ចីពីកន្លែងមិនស្របច្បាប់ត្រឹមត្រូវ។
៤ ការខ្ចីលុយតាមកន្លែងខុសច្បាប់ យើងអាចប្រឈមនឹងគំរាមកំហែង គាបសង្កត់ គ្រោះថ្នាក់ ឬរូបភាពផ្សេងៗ ដើម្បីបង្ខំឲ្យសងប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យដែលមិនសមហេតុផលទៅក្រុមហ៊ុនវិញ ប្រសិនបើពុំមានលុយសងទាន់ពេលវេលាទៅគេវិញ។
៥ ទ្រព្យដែលយើងមាន អាចនឹងត្រូវរិបអូស ដោយមិនបានឆ្លងកាត់តុលាការ ឬច្បាប់ណាមួយឡើយ ក្នុងករណីយើងរកប្រាក់សងគេមិនទាន់ពេលវេលា។

ក្រោយពីបានដឹងពីចំណុចខាងលើនេះ សូមបន្តប្រុងប្រយ័ត្នទាំងអស់គ្នា បើទោះបីជាយើងលំបាករឿងលុយកាក់ខ្លាំងយ៉ាងណា តែសូមពិចារណាឲ្យបានល្អិតល្អន់ មុនសម្រេចចិត្តដើរចូលទៅខ្ចីនៅកន្លែងគ្រោះថ្នាក់ទាំងនោះ ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


