កម្ពុជា-បារាំង​ Archives - Kampuchea Thmey Daily

សម្តេចធិបតី ជម្រាបប្រធានាធិបតីបារាំង ៣ចំណុចសំខាន់ៗដែលថៃកំពុងចូលជ្រៅកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់
ក្នុងឱកាសដ៏កម្រនៃជំនួបមេដឹកនាំកំពូលកម្ពុជា-បារាំង នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជម្រាបជូនប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នូវ៣ចំណុចសំខាន់ៗដែលយោធាថៃបន្តរុលចូលមកជ្រៅកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ នេះបើតាម លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងនៅក្នុងសន្និសីទព័ត៌មានស្តីពីលទ្ធផលដំណើរនាយករដ្ឋមន្រ្តីកម្ពុជាទៅក្រៅប្រទេស។

នៅក្នុងជំនួបជាមួយលោក ម៉ាក្រុង, សម្តេចធិបតី បានឡើងពីការពិត ដោយឈរលើគោលការណ៍មួយច្បាស់នោះ គឺកម្ពុជាត្រូវតែផ្សព្វផ្សាយលាតត្រដាងស្ថានភាពនៅតាមបណ្តោយព្រំដែនជាមួយថៃ ដោយមិនបំផ្លើសឱ្យហួសការពិត តែទន្ទឹមនឹងនេះដោយមិនបង្រួញឱ្យតូចជាការពិតនោះទេ។ ក្នុងន័យនេះ សម្តេចធិបតី បាន​ប្រាប់ប្រធានាធិបតីបារាំង ៣ចំណុច សំខាន់ៗ ទី ១ ភាពតានតឹងជាមួយថៃកំពុងបន្តគ្របដណ្តប់ទៅលើបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការលើក​ឡើងនេះ មូលហេតុមកពីកងទ័ពថៃបានចូលជ្រៅហួសព្រំដែនស្របច្បាប់មកក្នុងទឹកដីកម្ពុជា ហើយកំពុងកាន់កាប់ទឹកដីទាំងអស់នោះ ដោយខុសច្បាប់អន្តរជាតិ។

មិនតែប៉ុណ្ណោះកងទ័ពថៃកម្ទេចផ្ទះសម្បែងរបស់ប្រជាជនខ្មែរ និងរារាំងប្រជាជនខ្មែររាប់ម៉ឺននាក់មិនឱ្យមានលទ្ធភាពត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញ។ ព្រមទាំងបានសាងសង់នៅលើដែនដីកាន់កាប់ទាំងអស់នោះ ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅទីនោះទៀតផង។

ចំណុចទី២ គឺដាច់ខាតកម្ពុជាមិនទទួលឡើយនូវស្ថានភាព ការកែប្រែខ្សែបន្ទាត់នយោបាយព្រំដែនដោយខុសច្បាប់អន្តរជាតិ។ បានន័យថា ទោះបីជាថៃបានឈ្លានពានយក និងបានកាន់កាប់ដីទាំងអស់នោះមែនពិត ក៏ទឹកដីទាំងនោះតែជាដីកម្មសិទ្ធិស្របច្បាប់ប្រកែកមិនបានរបស់ប្រទេសកម្ពុជា។ ចំណុចទី ៣ សម្តេចធិបតី ជម្រាបលោក ម៉ាក្រុង ថាកម្ពុជានៅតែប្រកាន់ភ្ជាប់ជំហរដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញាដែលមានស្រាប់ និងគ្រប់កិច្ចព្រមព្រៀងដែលថៃ និងកម្ពុជា បានចុះហត្ថលេខា មកទល់ពេលនេះ។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានពន្យល់ទៀតថា ទោះបីជាបារាំងជាមិត្តរបស់កម្ពុជាយ៉ាងណាក៏ដោយសម្តេចធិបតី មិនបានសុំបារាំងឱ្យកាន់ជើងកម្ពុជានោះទេ តែសម្តេចធិបតី ស្នើសុំឱ្យប្រទេសបារាំង បន្តលើកតម្កើងគោលការណ៍របស់ខ្លួនដែលស៊ីសង្វាក់គ្នាខ្លាំងមែនទែន និងគោលការណ៍នៃប្រទេសកម្ពុជា នោះគឺការគោរពច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃបណ្តាលប្រទេសនានាក្នុងពិភពលោក។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បញ្ជាក់ថា៖«សម្តេចធិបតី មិនសុំការគាំទ្រ ឬការកាន់ជើងកម្ពុជាពីសំណាក់បារាំង ពីព្រោះតាំងពីដើមទីមក មានរួចស្រេចមកហើយ អន្តរាគមន៍របស់អាមេរិក ចិន និងយន្តការរបស់អាស៊ាន ហើយយន្តការទាំងអស់នេះ ថែមទាំងជួយកសាងបាននូវបទឈប់បាញ់២លើក លើកទី១ខែកក្កដា ឆ្នាំ ២០២៥ និងលើកទី២ ខែធ្នូ ឆ្នាំ ២០២៥»៕

The post សម្តេចធិបតី ជម្រាបប្រធានាធិបតីបារាំង ៣ចំណុចសំខាន់ៗដែលថៃកំពុងចូលជ្រៅកាន់កាប់ទឹកដីកម្ពុជាខុសច្បាប់ appeared first on Kampuchea Thmey Daily.

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាកចេញពីភ្នំពេញ ឆ្ពោះទៅបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ
នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចាកចេញពីភ្នំពេញ ដោយឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ។ ដំណើររបស់សម្ដេចធិបតី ពេលនេះ បានធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON)។

ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង ត្រូវបានក្រសួងការបរទេសកម្ពុជា បញ្ជាក់ឱ្យដឹងថា នឹងធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស។

អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រួមជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។

តាមក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំង និងថ្នាក់ដឹកនាំប្រទេសផ្សេងទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងនូវទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា។

គួរឱ្យដឹងថា កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលជាកិច្ចប្រជុំកំពូលលើកទី៩នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះ ក៏ជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី៕

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ចាកចេញពីភ្នំពេញ ឆ្ពោះទៅបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ appeared first on Kampuchea Thmey Daily.

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងទៅប្រទេសបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ
តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅទីក្រុងលីយ៉ុង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ។

ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង ត្រូវបានក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បញ្ជាក់ឱ្យដឹងថា នឹងធ្វើឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងលីយ៉ុង និងរដ្ឋធានីប៉ារីស។

អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រួមជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។

តាមក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងពេលស្នាក់នៅប្រទេសបារាំង សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយឥស្សរជនជាន់ខ្ពស់បារាំង និងថ្នាក់ដឹកនាំប្រទេសផ្សេងទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងនូវទំនាក់ទំនងទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា។

គួរឱ្យដឹងថា កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលជាកិច្ចប្រជុំកំពូលលើកទី៩នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះ ក៏ជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល អ្នកវិទ្យាសាស្ត្រ និងធនាគារអភិវឌ្ឍន៍ពហុភាគីនានា ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី៕

The post សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងទៅប្រទេសបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ appeared first on Kampuchea Thmey Daily.

បារាំង​៖ កម្ពុជាលុបចោលទោសប្រហារជីវិត សបញ្ជាក់ពីការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស
រដ្ឋមន្រ្តីអឺរ៉ុប និងការបរទេសបារាំង Jean-Noël Barrot  កត់សម្គាល់ថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចដែលបានលុបចោលទោសប្រហារជីវិត ដែលនេះសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង បង្ហាញពីការកត់សម្គាល់ដូច្នេះ នៅក្នុងជំនួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស នៃកម្ពុជា លោក ប្រាក់ សុខុន ក្នុងថ្ងៃទី២៥ ខែកុម្ភៈ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលទើបនឹងចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឱ្យដឹងថា រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសរបស់បារាំង ក៏បានបង្ហាញពីបំណងអញ្ជើញថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ចូលរួមសមាជពិភពលោកលើកទី៩ ស្ដីពីការប្រឆាំងនឹងទោសប្រហារជីវិតដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ខាងមុខ នៅទីក្រុងប៉ារីស។

គួរឱ្យដឹងថា កម្ពុជា បានសម្រេចលុបចោលទោសប្រហារជីវិតនៅក្នុងឆ្នាំ១៩៨៩ ពោល គឺនៅក្នុងសម័យកាលគ្រប់​គ្រង និងដឹកនាំដោយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ ការលុបចោលទោសប្រហារជីវិត ត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា ៣២។ មាត្រា៣២  បានចែងថា៖ «ជនគ្រប់រូប មានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន។ ទោសប្រហារជីវិតមិនត្រូវឱ្យមានទៀតឡើយ។»។ ទោសប្រហារជីវិត ត្រូវបានជំនួសដោយទោសជាប់ពន្ធនាគារមួយជីវិតវិញ។

នៅតំបន់អាស៊ាន ប្រទេសកម្ពុជា ហ្វីលីពីន និងទីម័រខាងកើត បានលុបចោលទោសប្រហារជីវិត ខណៈដែលប្រទេសព្រុយណេ ឡាវ និងមីយ៉ាន់ម៉ា នៅរក្សាទោសនេះ តែមិនអនុវត្ត ឬក៏យកទៅអនុវត្តទោសផ្សេង។ ប៉ុន្តែ ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងវៀតណាម នៅតែរក្សាទោសប្រហារជីវិត និងបន្តអនុវត្តទោសនេះមកដល់ពេលបច្ចុប្បន្ន។

កម្ពុជា ក៏ជារដ្ឋភាគីនៃកតិកាសញ្ញាស្តីពីសិទ្ធិប្រជាពលរដ្ឋ និងនយោ​បាយ និងជាភាគីនៃពិធីសារទី២ ស្តីពីការលុបបំបាត់ទោសប្រហារជីវិតផងដែរ៕

ដោយ៖ ង៉ិល ណារ៉ាត់

The post បារាំង​៖ កម្ពុជាលុបចោលទោសប្រហារជីវិត សបញ្ជាក់ពីការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស appeared first on Kampuchea Thmey Daily.

សភា​កម្ពុជា​ជូន​សមាជិក​សភា​បារាំង​ពិនិត្យ​មើល​ការរងគ្រោះ​របស់​ពលរដ្ឋ​ខ្មែរ​ដោយ​សារ​ការ​វាយ​ប្រហារ​ពី​ទាហាន​ថៃ
សភា​កម្ពុជា​បាន​ជូន​គណៈប្រតិភូសភានៃក្រុមមិត្តភាពសភាបារាំង-កម្ពុជា លោក Thomas LAM ​ចុះ​មើល​ឃើញ​ជាក់​ស្ដែង​ពី​ភាព​រងគ្រោះ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​តំបន់​ភៀស​សឹក២០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកពួក ខេត្តសៀមរាប ក៏ដូចជា​ទី​តាំង​ដែល​រង​គ្រោះ​ពី​ការ​វាយ​ប្រហារ​បំផ្លាញ​ពី​ទាហាន​ថៃ​ក្នុង​សង្គ្រាម​ចុង​ឆ្នាំ​២០២៥។

​ការ​ចុះ​ពិនិត្យ​របស់​លោក Thomas LAM នេះ​ត្រូវ​បាន​សម្រប​សម្រួល​ជូន​ដំណើរ​ដោយ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​សភា​ជាតិ​លោក ឈាង វុន ដែល​បាន​ចែក​អំណោយ​ដល់​ជន​រងគ្រោះ​នៅ​មណ្ឌល​ភៀសសឹក​ផងដែរ​។

ក្នុង​ឱកាស​នោះ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​សភា​ជាតិ​លោក ឈាង វុន បានលើកឡើងពី​កិច្ចខិតខំប្រឹងប្រែង​របស់​រដ្ឋសភា​ ក្នុងការបំពេញតួនាទីលើកកម្ពស់សុខសន្តិភាព និងស្ថិរភាពសង្គម តាមរយៈការងារ​ការ​ទូតសភា​នៅ​លើ​ឆាក​អន្តរជាតិ ព្រមទាំង​ថ្លែងអំណរគុណ​ចំពោះវីរភាព​លះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពក្នុងការការពារបូរណភាពទឹកដី។

លោក​ថា៖ «វីរភាពនេះបានក្លាយជាកម្លាំងចលករនៃមហាសាមគ្គីជាតិខ្មែរទាំងមូល»។

លោក ឈាង វុន បាន​អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមតាមរយៈការចរចាការទូត និងការអនុវត្តច្បាប់អន្តរជាតិ ដើម្បីធានាសុវត្ថិភាពជូនជាតិមាតុភូមិ។

បន្ទាប់​ពី​ចុះ​ពិនិត្យ និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​ភៀសសឹក​គណៈប្រតិភូ​ក៏បានបន្ត​ដំណើរចុះ​ពិនិត្យ​មើល​ស្ពានអូជីក ក្នុងស្រុកស្រីស្នំ ដែលបានរងការបំផ្លិចបំផ្លាញពី​ការវាយ​ប្រហារ​តាម​អាកាស​របស់ទាហានឈ្លានពានថៃ ដើម្បីស្វែងយល់បន្ថែមពីផលប៉ះពាល់ជាក់ស្តែង​លើហេដ្ឋា​រចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់នោះផងដែរ។

គួរ​ឱ្យ​ដឹង​ដែរ​ថា​ ប្រធាន​ក្រុម​មិត្តភាព​សភា​បារាំង​-កម្ពុជា លោក Thomas LAM បានចំណាយ​ពេល​ពេញ​មួយ​សប្ដាហ៍​ចុង​ខែ​កុម្ភៈ ដើម្បី​ជួប​ពិភាក្សា​ការងារ​ជាមួយ​មេដឹក​នាំ​កម្ពុជា​ពាក់ព័ន្ធ​នឹង​​ទំនាក់ទំនង​រវាង​កម្ពុជា បារាំង សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​រៀបចំ​កិច្ច​ប្រជុំ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​នៅ​ចុង​ឆ្នាំ​នេះផងដែរ។ ក្នុង​ជំនួប​ជាមួយ​ប្រធាន​រដ្ឋសភា​កម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី លោក​ Thomas បាន​បញ្ជាក់​ផងដែរ​ថា​ប្រទេស​បារាំង​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ផ្ដល់​ឯកសារ​ និង​បច្ចេកទេស​ព្រំដែន​កម្ពុជា​-ថៃ​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​កម្ពុជា​កំពុង​មាន​បញ្ហា​ជាមួយ​ថៃ​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post សភា​កម្ពុជា​ជូន​សមាជិក​សភា​បារាំង​ពិនិត្យ​មើល​ការរងគ្រោះ​របស់​ពលរដ្ឋ​ខ្មែរ​ដោយ​សារ​ការ​វាយ​ប្រហារ​ពី​ទាហាន​ថៃ appeared first on Kampuchea Thmey Daily.

សភាកម្ពុជា និងបារាំង បញ្ជាក់ពីការបន្តរឹតចំណងមិត្តភាពឱ្យកាន់ស៊ីជម្រៅ
ស្ថាប័នសភារបស់កម្ពុជា និងបារាំង បានបញ្ជាក់ពីការបន្តរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀតរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងចង្កោមប្រទេសដែលនិយាយភាសាបារាំង ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអង្គការហ្រ្វង់កូហ្វូនី ក្នុងឆ្នាំ២០២៦នេះ។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា ប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង និងជាប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង APF និងលោក តូម៉ាស់ ឡាំ (Thomas LAM) តំណាងរាស្ត្ររដ្ឋសភាបារាំង និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា។

ជំនួបដែលធ្វើឡើងនៅព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ភាគីទាំងពីរ បានលើកឡើងពីស្មារតីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភានិយាយភាសាបារាំង។ លោក អ៊ុច បូររិទ្ធ បានលើកឡើងអំពីការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអង្គការហ្រ្វង់កូហ្វូនី លើកទី២០ នាខែវិច្ឆិកា ខាងមុខនេះ និងនិយាយដោយឡែក ក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា នឹងទទួលរៀបចំសិក្ខាសាលា និងកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង APF ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

លោក តូម៉ាស់ ឡាំ (Thomas LAM) បានថ្លែងអំណរគុណចំពោះលោកអនុប្រធានទី១ព្រឹទ្ធសភា ដែលបានចំណាយពេលសម្រាប់កម្មវិធីជំនួបនេះ ត្បិតរយៈពេលខ្លីក៏ពិតមែន ក៏ប៉ុន្តែលោក ថា បានផ្ដល់នូវសារៈសំខាន់សម្រាប់កិច្ចខិតខំបន្តពង្រឹងពង្រីកនូវចំណងមិត្តភាពរវាងប្រទេសសភាបារាំង និងព្រឹទ្ធសភាកម្ពុជា ក៏ដូចជារវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សមាជិកសភាបារាំង បានឯកភាពឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរជាទៀងទាត់ ដែលលោកពណ៌នាថា ជាឱកាសដ៏មានសារៈសំខាន់ក្នុងការផ្លាស់ប្តូរមតិយោបល់ជុំវិញនឹងបញ្ហាក្នុងតំបន់ និងពិភពលោក ដែលជាក្តីកង្វល់ និងជាផលប្រយោជន៍របស់ប្រទេសទាំងពីរ។

សម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដែលនឹងរៀបចំឡើងនៅកម្ពុជានាពេលខាងមុខ លោក តូម៉ាស់ ឡាំ បានបញ្ជាក់ថា សភា និងរដ្ឋាភិបាលបារាំង នឹងចូលរួមពិភាក្សា និងលើកឡើងនូវការផ្តួចផ្តើមគំនិតជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ និងលើកកម្ពស់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។

ក្រៅពីជជែកអំពីទំនាក់ទំនងទ្វេភាគី លោកអនុប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានឆ្លៀតលើកឡើងអំពីសភាពការណ៍ជុំវិញការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាផងដែរ។ លោក អ៊ុច​ បូររិទ្ធ បានអះអាងចំពោះមុខលោកសមាជិកសភាបារាំងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសទាំងអស់ក្នុងពិភពលោក និងសុឆន្ទៈរបស់កម្ពុជាក្នុងការដោះស្រាយរាល់វិវាទ ដោយសន្តិវិធី ដោយផ្អែកលើឯកសារគតិយុត្ត ដែលទទួលស្គាល់ដោយទ្វេភាគី និងជាអន្តរជាតិ។

លោក អ៊ុច បូររិទ្ធ បានអរគុណចំពោះក្រុមមិត្តភាពសភាបារាំង-កម្ពុជា និងរដ្ឋាភិបាលបារាំង ដែលបានផ្តល់ការគាំទ្រដល់រាល់ការខិតខំប្រិងប្រែងរបស់កម្ពុជាដោយផ្អែកលើច្បាប់ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីឈានទៅដល់ដំណោះស្រាយមួយប្រកបដោយចីរភាព៕

The post សភាកម្ពុជា និងបារាំង បញ្ជាក់ពីការបន្តរឹតចំណងមិត្តភាពឱ្យកាន់ស៊ីជម្រៅ appeared first on Kampuchea Thmey Daily.

សមាជិក​សភា​បារាំង​ថា​ បារាំង​គាំទ្រ​និង​នៅ​ជាមួយ​កម្ពុជា​ជានិច្ច​ពេល​ដែល​កម្ពុជា​ត្រូវ​ការ
​ប្រធាន​ក្រុម​មិត្តភាព​រដ្ឋសភាបារាំង-កម្ពុជា លោក Thomas LAM បាន​ជម្រាប​ប្រាប់​ប្រធាន​រដ្ឋ​សភា​កម្ពុជា​ថា​ ប្រទេស​បារាំង​នឹង​គាំទ្រ​ដល់​កម្ពុជា​ជានិច្ច​នៅ​ពេល​មាន​តម្រូវ​ការ​ពី​បារាំង​ និង​សង្ឃឹម​ថា​ទំនាក់ទំនង​កម្ពុជា​-បារាំង​នឹង​ឈាន​ដល់​ដៃ​គូរ​យុទ្ធ​សាស្ត្រ​ក្នុង​ឆ្នាំ​នេះ​។

ថ្លែង​ក្នុង​ជំនួប​ជាមួយ​សម្ដេច​សភា​ធិបតី ឃួន សុដារី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នៅ​វិមាន​រដ្ឋ​សភា​កម្ពុជា​លោក Thomas LAM ថា​ បារាំង​ចង់​ឃើញ​កម្ពុជា​រក្សា​បាន​នូវ​សន្តិភាព​ និង​មាន​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ល្អ​ជាមួយ​ខ្លួន​។ លោក​បាន​បញ្ជាក់​ថា បារាំង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ក្នុង​ការ​ផ្ដល់​ឯកសារ​ប្រវត្តិសាស្ត្រ​ និង​ព្រំ​ដែន​កម្ពុជា​-ថៃ​ដល់​កម្ពុជា​។

នាយរង​ខុទ្ទកាល័យ​សម្ដេច​សភា​ធិបតី លោក ប៉ែន ​ប្រាកដ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​សម្ដេច​បាន​ជួប​ជាមួយ​លោក Thomas LAM យ៉ាង​ដូច្នេះ​ថា​៖ «យើង​ស្នើ​(សុំ​ឯកសារ) ទៅ​គឺ ​ភាគី​បារាំង​នឹង​ផ្ដល់​ឱ្យ។ ​ចំពោះ​ពេលវេលា​ជាក់​លាក់​នៃ​កា​រផ្ដល់​គឺ​អាស្រ័យ​លើ​រដ្ឋាភិបាល​កម្ពុជា​យើង​។ លោក​ស្នើ​នៅ​ពេល​ណា​​? ព្រោះ​គេ​បញ្ជាក់​ហើយ​ថា​គេ​នៅ​ជាមួយ​​កម្ពុជា​និង​ផ្ដល់​ឯកសារ​ជូន​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ផ្ដល់​​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​នេះ​ឯង។ គឺ​មិន​ចង់​ឱ្យ​មាន​ការ​វាយ​ប្រហារ​ដោយ​​ប្រើប្រាស់​កម្លាំង​តទៅ​ទៀត​ទេ​គឺ​ចង់​ឱ្យ​មាន​ការ​បញ្ចប់​បញ្ហា​ដោយ​សន្ដិវិធី​ និង​ផ្អែក​លើ​ច្បាប់​អន្តរជាតិ​»។

លោក Thomas LAM បាន​បញ្ជាក់​ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​ពេល​នេះ​លោក​នឹង​ដឹក​នាំ​ក្រុម​ការងារ​សភា​បារាំង​ចុះ​មើល​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់​ភៀស​សឹក​ដោយ​សារ​ការ​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ ក៏​ដូច​ជា​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ជួយ​កម្ពុជា​ឱ្យ​រៀបចំ​កិច្ច​ប្រជុំ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង និង​ការ​ទទួល​ស្វាគមន៍​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​ផង​ដែរ។

ប្រធាន​រដ្ឋសភា សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ដោយ​បាន​កត់​សម្គាល់​លើ​មិត្ត​ភាព​រវាង​កម្ពុជា​-បារាំង និង​ការ​ដែល​ប្រទេស​នេះ​ជួយ​ឈឺឆ្អាល​ជួយ​ដល់​កម្ពុជា​ជានិច្ច​។ សម្ដេច​សង្ឃឹម​ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ម៉ាក្រុង មក​កម្ពុជា​នៅ​ចុង​ឆ្នាំ​នេះ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ទៀត​របស់​កម្ពុជា​និង​បារាំង​ ក៏​ដូចជា​ជំរុញ​ការ​បង្កើន​នូវ​ទំនាក់​ទំនង​កម្ពុជា​និង​បារាំង​ឱ្យ​ក្លាយ​ជា​ដៃ​គូរ​យុទ្ធសាស្ត្រ​ថែម​ទៀត​ផង។

​ទំនាក់ទំនង​កម្ពុជា​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​១៨៦៣​ ពេល​ដែល​បារាំង​ចូល​មក​ធ្វើ​ជា​អាណាព្យាបាល​លើ​ប្រទេស​កម្ពុជា​ដែល​មាន​អាយុ​កាល​ប្រមាណ​១៦៣​ឆ្នាំ​ហើយ​។ បារាំង​គឺ​ជា​អ្នក​បង្ខំ​ឱ្យ​ថៃ​សង​កម្ពុជា​វិញ​នូវ​ដី​ខេត្ត​បាត់ដំបង​ សិរីសោភ័ណ និង​ខេត្ដសៀមរាប នៅ​ឆ្នាំ​១៩០៧ ដែល​ទឹក​ដី​ទាំង​នេះ​ត្រូវ​បាន​ផ្ដាច់​ចេញពី​មាតុភូមិ​តាំង​តែ​ពញា​អភ័យ​ធិបបែស បែន ​ក្នុង​ឆ្នាំ​១៧៩៤។

ក្នុង​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​-ថៃ​ នាយករដ្ឋមន្ត្រី​កម្ពុជា​ សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត កាល​ពី​ដើម​ខែ​កុម្ភៈ​នេះ​ ក៏​បាន​ស្នើ​ទៅ​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដើម្បី​សុំ​ការ​គាំទ្រ​បច្ចេកទេស​ពី​រដ្ឋាភិបាល​បារាំង និងការប្រឹក្សាយោបល់ ព្រមទាំងសម្រួលការទទួល និងផ្តល់ឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដែលជាមរតកនៃសម័យអាណាព្យាបាលពី​បារាំង​ផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post សមាជិក​សភា​បារាំង​ថា​ បារាំង​គាំទ្រ​និង​នៅ​ជាមួយ​កម្ពុជា​ជានិច្ច​ពេល​ដែល​កម្ពុជា​ត្រូវ​ការ appeared first on Kampuchea Thmey Daily.

កម្ពុជា-បារាំង សម្ពោធ«សួនច្បារ នរោត្ដម សីហនុ» នៅ Fère-en-Tardenois ជាផ្លូវការ
«សួនច្បារ នរោត្តម សីហនុ» នៅទីក្រុង Fère-en-Tardenois ក្នុងខេត្ត Aisne ដែលអាជ្ញាធរបារាំងប្រសិទ្ធិនាមកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ត្រូវបានសម្ពោធជាផ្លូវនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា ក្នុងនាមជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះមហាក្សត្រ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងលោក លុយ ដាវីត នៅថ្ងៃទី៨ ខែមករា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាលាក្រុង និងក្រុមប្រឹក្សាក្រុង Fère-en-Tardenois ចំពោះកាយវិការនិមិត្តរូបនេះ ដែលរំលឹកដល់ការចងចាំរបស់សម្តេចព្រះវររាជបិតា និងពង្រឹងមិត្តភាពរវាងកម្ពុជា និងបារាំង។

Fère-en-Tardenois ជាទីក្រុងប្រវត្តិសាស្ត្រនៃជំនួបចរចាជាលើកដំបូងរវាងព្រះករុណា ព្រះមហាវីរៈក្សត្រ នរោត្ដម សីហនុ ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៨៧ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១។

ជំនួបជាប្រវត្តិសាស្ត្រនេះ គឺជាចំណុចចាប់ផ្តើមនៃដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួម ជាតិ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ កិច្ចព្រមព្រៀង នេះបានបើកនូវសករាជថ្មីនៃស្ថិរភាព និងការកសាងប្រទេសឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២២​​ ខែធ្នូ ឆ្នាំ២០២៥  ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង​ចាត់ទុកថា៖«ការប្រសិទ្ធនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេស កម្ពុជា និង Fère-en-Tardenois ដែលជាទីតាំងនិមិត្តរូបនៃជំនួបចរចាជាលើកដំបូងនាឆ្នាំ១៩៨៧ រវាងព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជានាយករដ្ឋមន្ត្រីកម្ពុជា។»។

ស្ថានទូតកម្ពុជាប្រចាំនៅបារាំង  សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងមានមោទនភាព ក្រៃលែងដែលឃើញការចងចាំចំពោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ និងប្រវត្តិសាស្ត្រសន្តិភាពរបស់ កម្ពុជា ត្រូវបានតម្កល់តម្លៃយ៉ាងខ្ពង់ខ្ពស់នៅលើទឹកដីបារាំង៕

The post កម្ពុជា-បារាំង សម្ពោធ«សួនច្បារ នរោត្ដម សីហនុ» នៅ Fère-en-Tardenois ជាផ្លូវការ appeared first on Kampuchea Thmey Daily.